ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាពូន មីដាដា ​អះ​អា​ង​ថា គ្មាន​ការ​​ប្រេះ​ឆា ​ផ្កា​ស្នេហ៍​នៅ​តែ​រីក​​ស្រស់​ប្រ​ប្រិ​​ម​​​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​ ៖ ​បន្ទាប់​ពី​លេច​ឮ​​នូវ​ព័ត៌មាន​​ជា​បន្ត​បន្ទាប់​​ស្តី​ពី​ការ​​​ប្រេះ​ឆា​​​ក្នុង​គ្រួសារ​​របស់​លោក​​​សាពូន មីដាដា ​និង​ភរិយា​​នាង សឿ សុធារ៉ា នោះ​​ តារា​ចម្រៀង​​ប្រចាំ​​​ផលិត​កម្ម​​រស្មី​ហង្ស​មាស​ លោក​សាពូន មីដាដា ​បាន​​បដិ​សេធ​​​រឿង​នេះ​ ហើយ​ថា​​ផ្កា​ស្នេហ៍​​​​​នៅ​តែ​​រីក​ស្រស់​​ប៉ប្រិម​​ដដែល ។ ​

រាជ​ធានី​ភ្នំពេញ​​ ៖ ​បន្ទាប់​ពី​លេច​ឮ​​នូវ​ព័ត៌មាន​​ជា​បន្ត​បន្ទាប់​​ស្តី​ពី​ការ​​​ប្រេះ​ឆា​​​ក្នុង​គ្រួសារ​​របស់​លោក​​​សាពូន មីដាដា ​និង​ភរិយា​​នាង សឿ សុធារ៉ា នោះ​​ តារា​ចម្រៀង​​ប្រចាំ​​​ផលិត​កម្ម​​រស្មី​ហង្ស​មាស​ លោក​សាពូន មីដាដា ​បាន​​បដិ​សេធ​​​រឿង​នេះ​ ហើយ​ថា​​ផ្កា​ស្នេហ៍​​​​​នៅ​តែ​​រីក​ស្រស់​​ប៉ប្រិម​​ដដែល ។ ​

ឆ្លើយ​តប​​​ជា​មួយ​កោះ​សន្តិ​ភាព​​តាម​ទូរស័ព្ទ​​ លោក​សាពូន មីដាដា ​​បញ្ជាក់​​ថា បច្ចុប្បន្ន​​លោក​និង​ភរិយា​​​នៅ​តែ​មាន​​​ភាព​ល្អូក​ល្អិ​ន​នឹង​គ្នា​​​ដដែល ​ពោល​​គឺ​មិន​​​មាន​ការ​​ថ្នាំង​ថ្នាក់​​ណាម​ួយ​​​ដូច​ដែល​​​សារព័ត៌មាន​​មួយ​ចំនួន​​បាន​ចុះ​ផ្សាយ​​ឡើយ ។ ​ការ​លេច​​ឮ​ថា​​​ លោក​និង​ភរិយា​​​បែក​បាក់​គ្នា​នោះ​​លោក​មិន​​​ដឹង​ថា​គេ​បាន​​ព័ត៌​មាន​​នោះម​ក​ពី​​​ណា​ទេ ហើយ​​ជា​រឿយៗ​​​លោក​តែង​តែ​​​បាន​បដិ​សេធ​ ។​

ព័ត៌​មាន​​​នៃ​ការ​​​បាក់​បែក​​របស់​លោក​​​សាពូន មីដាដា ​និង​អ្នក​​​នាង​សឿ សុធារ៉ា ​បាន​កើ​ត​មាន​​ឡើង​នៅ​ពេល​​​នាង​សឿ សុធារ៉ា ​វិល​ត្រឡប់​​មក​ចាប់​អាជីព​​​សិល្បៈ​​វិញ ​ដើម្បី​​ស្តារ​មុខ​​​មាត់​​​ បន្ទាប់​​​ពី​បាក់​ស្រុត​​ក្រោយ​ពេល​រៀប​​​ការ​រួច ​​និង​ចំណាយ​ពេល​​មើល​ថែ​​​កូន ។ ការ​វិល​​​មក​ចាប់​អាជីព​​​សិល្បៈ​​ជា​ថ្មី​នេះ​ហើយ​ដែល​​​ធ្វើ​​ឱ្យ​គេ​មាន​មន្ទិល​សង្ស័យ​​​ថា​ចំណង​​​អាពាហ៍​​ពិ​ពាហ៍​​​របស់​តារា​​ទាំង​​​២​ដួង​​​នេះ​កំពុង​តែ​ឈាន​​​បន្តិ​ច​ម្តង​​ៗ​ទៅ​រក​​​​ការ​បែក​​បាក់​​ ។ ម្យ៉ាង​​ទៀត​ ខណៈ​​ពេល​ការ​​​មន្ទិល​សង្ស័យ​​​​រឿង​បែក​បាក់​​នេះ​នៅ​មិន​ទាន់​​​បាន​លាង​​​​​ឱ្យ​ជ្រះ​​​ស្រឡះ​​ផង​នោះ​ ស្រាប់​​តែ​គេ​ឃើញ​​ នាង​ សឿ សុធារ៉ា ​​ងាក​​​​ទៅ​ចាប់​ដៃ​​​គូ​ជាមួយ​​​លោក​អ៊ែន​ ឌី ​សាជា​ថ្មី​ ដោយ​​មាន​ទាំង​​ថត​រូប​​​ឱប​រឹត​​​គ្នា​ដែល​​គេ​មិន​ធ្លាប់​​ឃើញ​​​នាង​ធ្លាប់​​​ធ្វើ​បែប​នេះ​​ពី​​​មុន​មក​ឡើយ ។ ​បញ្ហា​នេះ​​ធ្វើ​​ឱ្យ​គេ​កាន់​​តែ​មាន​ការ​​​​​សង្ស័យ​ខ្លាំង​ឡើង​ ខណៈ​​ពេល​ដែល​​​ចំណង​ស្នេហ៍​​​ជា​មួយ​ស្វា​មី​​ហាក់​មិន​​​សូវ​ផ្អែម​​​​ល្ហែម​​ដូច​មុន ។​

ជុំ​វិញ​​បញ្ហា​នេះ​ លោក​សាពូន មី​ដាដា ​អះ​អាង​​​ថា​ការ​វិល​ត្រឡប់​​​ចូល​សិល្បៈ​​ជា​ថ្មី​​របស់​នាង​​ សឿ សុធារ៉ា ​វិញ​នោះ​​ ​សម្រាប់​លោក​​គឺ​​​​មិន​​ជំទាស់​​​ឡើយ ​ព្រោះ​នេះ​​គឺ​ជា​គោល​​បំណង​​​របស់​ភរិយា​ ។ ​ផ្ទុយ​ទៅ​វិញ​ ​គឺ​លោក​​សប្បាយ​​​ចិត្ត​ដែល​​ក្រុម​គ្រួសារ​​របស់​លោក​បានរួម​គ្នា​​ក្នុង​ការ​ជួយ​​​លើក​ស្ទួយ​វិស័យ​​សិល្បៈ​​ឱ្យ​កាន់តែ​​​មាន​​​ភាព​រីក​ចម្រើន​​ថែម​ទៀត ​ស្រប​ពេល​ដែល​នៅ​មាន​​​ទស្ស​និក​​ជន​​​​គាំ​ទ្រ​នោះ។

ចំពោះ​​​ពាក្យ​គេ​និយាយ​​​​​​ថា លោក​​​ប្រច័ណ្ឌ​​​ភរិយា​​ជាមួយ​​លោក​អ៊ែ​ន ឌី ​នោះ​គឺ​រឹត​​​តែ​មិន​អាច​ទៅ​រួច​​​ឡើយ ​​​​ម្យ៉ាង​ភរិយា​​របស់​​​​លោក​បាន​​បក​ស្រាយ​​​បញ្ហា​នេះ​​​រួច​ហើយ​ថា​នាង​​ចាប់​ដៃ​​​គូ​ជាមួយ​​​លោក​អ៊ែ​ន ឌី​​​ ជា​យូរ​មក​ហើយ ​គឺ​តាំង​ពី​នៅ​តូចៗ​​ម៉្លេះ​​ ។ ​​អ្នក​ទាំង​​២​​ស្គាល់​គ្នា​​មុន​ស្គាល់​​លោក​ទៅ​ទៀត​ ហើយ​ពួក​​គេ​​គ្រាន់​​តែ​រាប់​អាន​គ្នា​ជា​បង​ប្អូន​​ប៉ុណ្ណោះ​មិន​មាន​​អ្វី​លើស​​​ពី​នេះ​​​ឡើយ ​។​

នាង​សឿ សុធារ៉ា និង​លោក​​​សាពូន មីដាដា ​បាន​រៀប​អាពាហ៍​ពិពាហ៍​​ជាមួយ​គ្នា​​កាលពី​​ថ្ងៃ​ទី​​១៣ ខែ​វិច្ឆិកា​ ឆ្នាំ​​២០០៩ ​នៅ​ណាហ្គា​វើល​ ​​ដោយ​អះ​អាង​ថា​​​បាន​ចំណាយ​​​ប្រាក់​រៀប​ចំ​រាប់​ម៉ឺន​​​ដុល្លារ​​ ។ ​ចំណង​ដៃ​​​នៃ​គូ​ស្នេហ៍​​នេះ​គឺ​​កូន​ស្រី​​ឈ្មោះ​សាពូន ​​​តារាពិមាន ​ដែល​​​ពេល​នេះ​​មាន​អាយុ​​ជាង​​​១​​​ខួ​ប​​ហើយ ។

​បើ​ទោះ​​បី​ជាមាន​​ការ​អះ​អាង​​​​​ការពារ​​ចំណង​​ស្នេហ៍​​របស់​ខ្លួន​​ពី​លោក​សាពូន មី​ដាដា ​​ក៏​ដោយ​​​ក៏​មហា​ជន​​​ខ្លះ​នៅ​មិន​ទាន់​ជឿ​​​ទាំ​ង​ស្រុង​​ទេ ​ព្រោះ​​​ព័ត៌​មាន​​​នៃ​ការ​ប្រេះ​​ឆាចេះ​តែ​​​លេច​ឮ​​ជា​បន្ត​បន្ទាប់​​ ដូច្នេះ​​​នឹង​រង់​ចាំ​​​តាម​ដាន​​​​ត​ទៅ​ទៀត​ ៕​