ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជេម កាមឺរ៉ុន ចាប់​អារម្មណ៍​ខ្សែ​ភាព​យន្ត​បុរាណ​ចិន រឿង «​​ថាំង​ចេង​ទៅ​ចម្លង​ធម៌»

11 ឆ្នាំ មុន

លោក​ ជេម កាមឺរ៉ុន (James Cameron) ចាងហ្វាង​ផលិតកម្ម​​ខ្សែ​ភាព​យន្ត​ហូលីវូដ អាច​នឹង​ចង​ក្រង​ផលិត​ខ្សែ​ភាព​យន្ត​រឿង ថាំង​ចេង​ទៅ​ចម្លង​ធម៌ ជា​លក្ខណៈ3D​ ដែល​ជា​ខ្សែ​ភាព​យន្ត​ភាគ​បុរាណ​ចិនដ៏​ល្បី​ទូទាំង​ពិភព​លោក ។ នេះ​បើ​យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​សិល្បៈ​ចិន​ចេញ​ផ្សាយ​ថ្ងៃ​ទី៩ ឧសភា ឆ្នាំ ២០១២ ។

ប្រភព​បន្ត​ថា លោក ហ្សាង ជីនឡៃ (Zhang Jinlai) តា​រា​ភាព​យន្តដ៏ល្បី​ឈ្មោះ​តាំង​ពី​ទសវត្ស​ឆ្នាំ៨០ ​ដែល​ដើរ​តួ​ជា​ស្តេច​ស្វា​​នៅ​ក្នុង​រឿង​នេះ​បាន​និយាយ​ថា លោក​នឹង​ជិះ​យន្ត​ហោះ​ទៅ​កាន់​សហរដ្ឋ​អាមេរិកនៅ​ខែ​ក្រោយ​នេះ ដើម្បី​ពិភាក្សា​ជា​មួយ​លោក ជេម កា​មឺរ៉ុន និង​លោក ស្ទីវិន ស្ពីលបឺហ្គ (Steven Spielberg) និង​ចាង​ហ្វាង​មួយ​ចំនួន​ទៀត​ ស្តី​អំពី​ផ្នត់​គំនិត​ក្នុង​ខ្សែ​ភាព​យន្ត​នេះ ។

តា​រា​ភាព​យន្ត​វ័យ​៥៣​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា លោក​បាន​រៀប​ចំ​ខ្សែ​ភាព​យន្ត​នេះ​អស់​រយៈ​ពេល​៦​ឆ្នាំ​មក​ហើយ និង​ប្រហែល​ជា​ត្រូវ​ជួល​អ្នក​និពន្ធ​ជន​ជាតិ​អាមេរិក​មួយ​ចំនួន​ដើម្បី​សរសេរ​ខ្សែ​ភាព​យន្ត​ឡើង​វិញ ។
លោក ហ្សាង ជីនឡៃ បាន​បង្ហើប​ឱ្យ​ដឹង​​ថា ក្នុង​ខ្សែ​ភាព​យន្ត​ 3D​នេះ លោក​នឹង​ដើរ​តួ​ជា​ស្តេច​ស្វា​ដដែល ហើយ​សង្ឃឹម​ថានឹង​ថត​ច​ប់​នៅ​ឆ្នាំ​២០១៣​​ខាង​មុខ​នេះ ។

ចំពោះ​ជីវ​ប្រវត្តិ​របស់​លោក ហ្សាង ជីន​ឡៃ​ កើត​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ១៩៥៩​ នៅ​ទី​ក្រុង​សៀង​ហៃ ប្រទេស​ចិន ក្នុងគ្រួសារ​អ្នក​សិល្បៈ ។ លោក​ត្រូវ​បាន​មហាជន​ទូ​ទៅ​ហៅ​ឈ្មោះ​លោក​ថា Liu Xiao Ling Tong ។

បច្ចុប្បន្ន​ ​ខ្សែ​ភាព​យន្ត​ភាគ​បុរាណ​ចិន​រឿង​ថាំង​ចេង​ទៅ​ចម្លង​ធម៌​ ដែលលោក ហ្សាង ជីនឡៃ ​ដើរ​តួ​ជា​ស្តេច​ស្វា​ ក៏​បាន​និង​កំពុង​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ MYTV ​វេលា​ម៉ោង​៨​ដល់​ម៉ោង​៩​យប់​ បន្ទាប់​ពី​រឿង​ នាង​មច្ឆា ​ខ្សែ​ភាព​យន្ត​របស់​ហ្វ៊ីលីពីន​ផង​ដែរ ៕  ​​​​