នាងលីយ៉ុងអា (Lee Young-ae) ដែលគេស្គាល់តាមរយៈឈ្មោះចាង គីម ជាតារាភាពយន្ដល្បីឈ្មោះ ហើយមានសំរស់ស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍របស់ប្រទេសកូរ៉េខាងត្បូង ត្រូវបានប្រភពមួយឱ្យដឹងថា ពេលនេះនាងកំពុងមានផ្ទៃពោះកូនដំបូង ។ ការលេច*ឮព័ត៌មានថា នាងលីយ៉ុងអាមានផ្ទៃពោះបង្ក ឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងមជ្ឈដ្ឋានតារាភាពយន្ដកូរ៉េ ។
នាងលីយ៉ុងអា វ័យ៣៩ឆ្នាំ ជាតារាភាពយន្ដកំពុងទទួលបានការពេញនិយមគាំទ្រយ៉ាងច្រើននៅកូរ៉េ ហើយនាងមិនត្រឹមតែទទួលបានភាពល្បីល្បាញនៅកូរ៉េប៉ុណ្ណោះទេ តែនាងថែមទាំងទទួលបានភាពល្បីល្បាញក្នុងប្រទេសនៅតំបន់អាស៊ីមួយចំនួនទៀតផង ។ នាងបានរៀបអាពាហ៍ពិពាហ៍កាលពីខែសីហា ឆ្នាំ២០០៩ កន្លងមក ។ ស្វាមីរបស់នាងជាជនជាតិអាមេរិកដើមកំណើតកូរ៉េ ហើយពិធីរៀបអាពាហ៍ពិពាហ៍របស់នាងត្រូវបានរៀបចំឡើងក្នុងទ្រង់ទ្រាយតូចមួយនៅរដ្ឋហាវៃ សហរដ្ឋអាមេរិក ។
មុននឹងក្លាយជាតារាភាពយន្ដ នាងលីយ៉ុង អា ជាតារាម៉ូដែលដ៏មានប្រជាប្រិយភាពមួយរូប ។ នាងលីយ៉ុងអា ហៅចាងគីម ត្រូវបាន ពលរដ្ឋខ្មែរភាគច្រើនស្គាល់តាមរយៈខ្សែភាពយន្ដរឿង “វាសនានាងចាងគីម” ដែលចាក់បញ្ចាំងដោយស្ថានីយទូរទស្សន៍កង
យោធពលខេមរភូមិន្ទប៉ុស្ដិ៍លេខ៥ ៕
ចែករំលែកព័តមាននេះ