ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​តារាស្រីចិន​ទាំង​10រូបដែល​រក​ចំណូល​បាន​ខ្ពស់​ជាង​គេ​ក្នុង​ឆ្នាំ​2011

13 ឆ្នាំ មុន

យោង​តាមការ​ចេញ​ផ្សាយ​របស់​គេ​ហ​ទំព័រ Forbes Magazine ដែល​បានធ្វើ​​ស្ថិ​តិ​លើ​ជន​ល្បី​ៗ​ចំនួន​១០០​នាក់​នៅ​ក្នុង​តារាង គេ​ឃើញ​មាន​តារា​​ស្រី​ចិន​​ចំនួន​១០​រូប​​ស្ថិត​លើ​កំពូល​តា​រាង។ ការ​ធ្វើ​ចំណាត់​ថ្នាក់​នេះ​គឺ​ផ្អែក​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ ។ ខាង​ក្រោម​នេះ​ជា​តារា​រូប​ស្រស់​​ទាំង​១០​រូប ៖

យោង​តាមការ​ចេញ​ផ្សាយ​របស់​គេ​ហ​ទំព័រ Forbes Magazine ដែល​បានធ្វើ​​ស្ថិ​តិ​លើ​ជន​ល្បី​ៗ​ចំនួន​១០០​នាក់​នៅ​ក្នុង​តារាង គេ​ឃើញ​មាន​តារា​​ស្រី​ចិន​​ចំនួន​១០​រូប​​ស្ថិត​លើ​កំពូល​តា​រាង។ ការ​ធ្វើ​ចំណាត់​ថ្នាក់​នេះ​គឺ​ផ្អែក​លើ​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​របស់​ពួក​គេ ។ ខាង​ក្រោម​នេះ​ជា​តារា​រូប​ស្រស់​​ទាំង​១០​រូប ៖

១- នាង Faye Wong កើត​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ ១៩៦៩​ នៅ​ទី​ក្រុង​ប៉េកាំង។ នាង​គឺ​ជា​តា​រា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ ហើយ​ក៏​ជា​តា​រា​ភាព​យន្ត​ផង​ដែរ ។ នាង​បាន​ចូល​រួម​សម្តែងក្នុង​ខ្សែ​ភាព​យន្ត​ល្បី​ៗ​ជា​ច្រើន​ដូច​ជា រឿង Chungking Express ​និង​រឿង Chinese Odyssey 2002 ​ជា​ដើម ។ ប្រាក់​ចំណូល​របស់​នាង​បាន​ឈាន​ដល់​ប្រមាណ​១១៨​លានយាន់ គឺ​ស្មើ​នឹង​១៨,​២៥​លាន​ដុល្លារ​អាមេរិក ។

២-​នាង Zhang Ziyi កើត​នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​១៩៧៩ នៅ​ទី​ក្រុង​ប៉េកាំង ។ ភាព​ល្បី​ល្បាញ​របស់​នាង​គឺ​ដោយ​សារ​ខ្សែ​ភាព​យន្ត​ ។ នាង​គឺ​ជា​តារា​ភាព​យន្ត​ម្នាក់​ដែល​ល្បី​ល្បាញ​ទូ​ទាំង​ប្រទេស​ចិន ហើយ​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ដូច​ជា ពាន​រង្វាន់ BAFTA ​ចំនួន​៣​ និង​ពានរង្វាន់​ Golden Globe ​មួយ​ផង​ដែរ ។ ប្រាក់​ចំណូល​របស់​នាង​ឈាន​ដល់​ប្រមាណ​៧៤​,៥​លាន​យាន់ គឺ​ស្មើ​នឹង​១១,៥២លាន​​ដុល្លារ​អាមេរិក ។

៣-​នាង​ Lin Chi-ling កើត​នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា ឆ្នាំ​១៩៧៤ នៅ​ទី​ក្រុង​តៃ​ប៉ិ កោះ​តៃ​វ៉ាន់ ។ ភាព​ល្បី​ល្បាញ​របស់​នាង​គឺ​ជា​តា​រា​ម៉ូ​ដែល​តៃ​វ៉ាន់​ដែល​មាន​សម្រស់​ស្រស់​ផូរ​ផង់​មួយ​រូប ហើ​យ​នាង​ក៏​ជា​តា​រា​ភាព​យន្ត​ផង​ដែរ ។ ប្រាក់​ចំណូល​របស់​នាងបាន​ឈាន​ដល់​ប្រមាណ​៥៦,៥៥​លាន​យា​ន់ គឺ​ស្មើ​នឹង​៨,៧៤​លាន​ដុល្លារ​អាមេរិក ។

៤-​នាង​ Jolin Tsai កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​១៩៨០ នៅ​ក្រុង Sinjhuang ​កោះ​តៃ​វ៉ាន់ ។ ភាព​ល្បី​ល្បាយ​របស់​នាង​គឺ​ជា​អ្នក​ចម្រៀង​ និង​ជាអ្នក​​រាំរបាំ​​ ហើយ​ពេល​នេះ​នាង​កំពុង​ពិចារ​ណា​លើ​អាជីព​ជា​តា​រា​ភាព​យន្ត​ផង​ដែរ ។ ​អាល់​ប៊ុម​ថ្មី​របស់​នាង​មាន​ចំណង​ជើង​ថា Myself ​ត្រូវ​បាន​លក់​ចេញ​ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ​​ ហើយ​បច្ចុប្បន្ន​នាង​កំពុង​ជាប់​កុង​ត្រា​ជា​មួយ​ក្រុម​ហ៊ុន​ថត​ផ្សាយ​ពាណិជ្ជ​កម្ម​ជា​ច្រើន​ ។ ប្រាក់​ចំណូល​របស់​នាង​បាន​ឈាន​ដល់​៥៣​,៩៥​លាន​យាន់ គឹ​ស្មើ​នឹង​៨,៣៤​លាន​ដុល្លារ​អាមេរិក ។

៥-​នាង Fan Bingbing កើត​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​១៩៨១​ នៅ​ក្រុង​ Qingdao ខេត្ត​​ Shandong ។ នាង​ល្បី​ល្បាញ​តាម​រយៈខ្សែ​ភាព​យន្ត​ជា​ច្រើន​ដូច​ជា​ រឿង  Cell​ Phone,​រឿង​ Buddha Mountain ​និង​រឿង​ Lost in Beijing ។ នាង​ក៏​ជា​តា​រា​ចម្រៀង​ល្បី​ឈ្មោះ​មួយ​រូប​ផង​ដែរ ។ ប្រាក់​ចំណូល​របស់​នាង​ឈានដល់​ប្រមាណ​៥១​លាន​យាន់​ គឺ​​ស្មើ​នឹង​៧,៨៨​លាន​ដុល្លារ​អាមេរិក ។

៦-​នាង​ Shu Qi កើត​នៅ​ថ្ងៃទី​​៦ ខែ​មេសា​ ឆ្នាំ ១៩៧៦ នៅ​ក្រុង Xindian កោះ​តៃ​វ៉ាន់​ ។ ​នាង​គឺ​ជា​តារា​ដែល​មាន​សម្រស់​ស្រស់​ស្អាត​នៅ​អាស៊ី​ និង​បាន​ចូល​រួម​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​រឿង A Beautiful Life, រឿង If You Are the One 2 ​និង​រឿង​ Three Times ។ ប្រាក់​ចំណូល​របស់​នាង​មាន​ចំនួន​៣៦,៤៥​លាន​យាន់​ គឺ​ស្មើ​នឹង ៥,៦៣​លាន​ដុល្លារ​អាមេរិក ។

៧-នាង Barbie Hsu កើត​នៅ​ថ្ងៃ​ទី​៦ ខែ​តុលា​ ឆ្នាំ ១៩៧៦ នៅ​ទី​ក្រុង​តៃ​ប៉ិ កោះ​តៃ​វ៉ាន់ ។ ភាព​ល្បី​ល្បាញ​របស់​នាង​គឺ​តាម​រយៈ​ខ្សែ​ភាព​យន្ត​ភាគ ដូច​ជា​រឿង Meteor Garden ​បូក​រួម​ទាំង​រឿង Future X-Cops ​និង​រឿង Hot Summer Days ​។ នាង​គឺ​ជា​តារា​ភាព​យន្ត​តៃ​វ៉ាន់​ដ៏​ល្បី​ឈ្មោះ​មួយ​រូបផង​ដែរ ។ ប្រាក់​ចំណូល​របស់​នាង​ឈាន​ដល់​ប្រមាណ​ ៣៣,៧២​លាន​យាន់​ គឺ​ស្មើ​នឹង​៥,២១​លាន​ដុល្លារ​អាមេរិក ។

៨-​ នាង​ Li Bingbing កើត​នៅ​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ​១៩៧៣ នៅ​ក្រុង Harbin​ ខេត្ត Heilongjiang​ ។ ភាព​ល្បី​ល្បាញ​របស់​នាង​គឺ​ដោយ​​សារ​ស្នា​ដៃ​ថត​ក្នុង​ខ្សែ​ភាព​យន្តរឿង A World Without Thieves, ​រឿង Triple Tap ​និង​​រឿង City of Sky ។​ ប្រាក់​ចំណូល​មាន​ចំនួន​៣៣,៧២​លាន​យាន់ គឺ​ស្មើ​នឹង ៥,២១​លាន​ដុល្លារ​អាមេរិក ។

៩-​នាង​ Yao Chen កើត​នៅ​ថ្ងៃ​ទី៥ ខែ​តុលា ឆ្នាំ ១៩៧៩ នៅ​ក្រុង Nanping ​ខេត្ត Fujian ។ នាង​ល្បី​ល្បាញ​ដោយ​សារ​ស្នា​ដៃ​ថត​ខ្សែ​ភាព​​យន្ត​ដូច​ជា​ រឿង My Own Swordsman ​និង​រឿង If You Are the One 2 ។ នៅ​ក្នុង​ឆ្នាំ​២០១០ នាង​ទទួល​បាន​ពាន​រង្វាន់​ Golden Eagle ​ដែល​ជា​ពាន​រង្វាន់​តា​រា​សម្តែង​ល្អ​ជាង​គេ​បំផុត​ ។ ប្រាក់​ចំណូល​របស់​នាង​បាន​ឈាន​ដល់​ប្រមាណ​៣០,៥​លាន​យាន់ គឺ​ស្មើ​នឹង ​៤,៧២​លាន​ដុល្លារ​អាមេរិក ។

១០-នាង​ Cecilia Cheung  កើត​នៅ​ថ្ងៃ​ទី​ ២៤ ខែ​ឧសភា ឆ្នាំ​១៩៨០ នៅ​ទី​ក្រុង​ហុង​កុង ។ ភាព​ល្បី​ល្បាញ​​របស់​នាង​គឺ​ជា​តារា​មាន​រឿង​អាស្រូវ​ខាង​ផ្លូវ​ភេទ​នៅ​ក្នុង​ឆ្នាំ​២០០៨ ។​​​ នាង​គឺ​ជា​តា​រា​ភាព​យន្ត​ហុង​កុង​ និង​ជា​តា​រា​ចម្រៀង​ប៉ុប​ផង​ដែរ ។ ប្រាក់​ចំណូល​របស់​នាង​មាន​ចំនួន​៣០,៥​លាន​យាន់ គឺ​ស្មើ​នឹង​៤,៧២​លាន​ដុល្លារ​អាមេរិក ៕