រាជធានីភ្នំពេញ ៖ នៅហាងលក់ស្បែកជើងសំរាប់ស្ត្រីគឺហាង U.R.S & inc., កាលពីយប់ថ្ងៃទី៨ កញ្ញា មានរៀបចំពិធីដើរម៉ូដបង្ហាញផលិតផលស្បែកជើងម៉ូដប្លែកៗ ជាច្រើនប្រភេទមានគុណភាពខ្ពស់ប្រើប្រាស់បានយូរឆ្នាំ ដោយមានការចូលរួមទស្សនាពីទស្សនិកជន និងបណ្តាញផ្សព្វផ្សាយជាច្រើនកុះករ ។ U.R.S & inc., គឺជាហាងស្បែកជើងសំរាប់ស្ត្រីដ៏ទំនើប និងល្បី ដែលធ្វើឱ្យជីវិតរបស់លោកអ្នកពោរពេញដោយភាពរីករាយជាមួយម៉ូដប្លែកៗ សំរាប់ការប្រើប្រាស់យ៉ាងយូរឆ្នាំ និងនាំចូលផ្តាច់មុខដំបូងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនឹងជំរើស២ដងក្នុង១ឆ្នាំ (និទាឃរដូវ ឬរដូវក្តៅ និងសរទរដូវ ឬរដូវរងា) ដែលក្នុង១រដូវមានម៉ូដថ្មី៣០០ម៉ូដ ដែលទាន់សម័យមកពីប្រទេសជប៉ុន និងអឺរ៉ុប សំរាប់ការប្រើប្រាស់ក្នុងការងារកម្មវិធីផ្សេងៗ ឬកម្មវិធីដំណើរកំសាន្តខាងក្រៅ ។
បានបង្កើតឡើងពីហាងដ៏តូចនៅប្រទេសសិង្ហបុរី ឥឡូវនេះ U.R.S & inc., មានការរីកលូតលាស់ជាមួយ១១ហាងក្នុងប្រទេសសិង្ហបុរី ៣ក្នុងប្រទេសម៉ាឡេស៊ី និងព្រុយណេ ជប៉ុន ហ៊្វីលីពីន អារ៉ាប់រួម ព្រមទាំងប្រទសអេហ៊្សីបផងដែរ ។ ឥឡូវនេះអ្នកមិនមានកង្វល់ក្នុងការស្វែងរកនូវម៉ូដស្បែកជើងដ៏ត្រឹមត្រូវសំរាប់ការងារប្រចាំថ្ងៃ ឬកម្មវិធីពិសេសផ្សេងៗ និងដំណើរកំសាន្តខាងក្រៅនោះទេ សំរាប់មិត្តស្ត្រីទាំងអស់គ្រាន់តែមកដល់ U.R.S & inc., នឹងទទួលបាននូវអារម្មណ៍យ៉ាងត្រជាក់ភ្នែក និងតម្លៃសមរម្យផងដែរ ។ ឈោងចាប់យកនូវភាពទាន់សម័យជាមួយនឹងម៉ូដស្បែកជើងនៅហាង U.R.S & inc., អាសយដ្ឋានលេខ៣Eo វិថីព្រះសីហនុ រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ