ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡង់​ដឹក​អង្ករ​​ជាង​១០​តោន ​មី ត្រី​ខ​កំប៉ុង​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ត្រូវលិច​ចូល​ទន្លេ​សាប

12 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ​សាឡង់​ដឹក​ទំនិញ​​មួយ​គ្រឿង​​បាន​លិច​ទៅ​ក្នុង​ទឹក​ទន្លេ​សាប​​នាំ​យក​ទៅ​ជា​មួយ​អង្ករ​ជាង​១០​តោន មី និង​ត្រីខ​កំប៉ុង​​ជា​ច្រើន​កេស ដោយ​គ្មាន​​អ្នក​ណា​ជួយ​ស្រង់ ឬ​ផ្ទេរ​​ផ្ទូរ​​ទាន់​ពេលវេលា​ឡើយ​ បានត្រឹមតែ​​បង្ក​ឱ្យ​​មាន​ការ​សោក​ស្តាយ​តែប៉ុណ្ណោះ ​កាលពី​វេលាម៉ោង​​៥ល្ងាច ថ្ងៃទី​១ ធ្នូ ២០១១ នៅ​ចំណុច​ក្បាល​កោះ​ឫស្សី​​ដង្កួច ​ភូមិ​ឫស្សី​ដង្កួច ឃុំ​ជលសា ស្រុក​ជល​គិរី ។

​តាម​មន្ត្រី​​ខេត្តកំពង់ឆ្នាំង ​បាន​ឱ្យ​​ដឹងថា ​អង្ករ​ជា​ង​១០​តោន មី​ និង​ត្រី​ខ​កំប៉ុង​​ជា​ច្រើន​​កេស​នេះ គឺត្រូវ​ដឹក​តាម​សាឡង់​ទៅ​កាន់​សាលាស្រុក​​ជល​គិរី ​ដើម្បីត្រៀម​​ចែក​​អំណោយ​​​ដល់​ជនរង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ចំនួន​១.៣៨៩​គ្រួសារ ដែល​មក​ពី​បណ្តា​ឃុំ​នានា​ក្នុង​ស្រុក​ជល​គិរី ​នៅ​ថ្ងៃទី​២ ធ្នូ ២០១១ នេះ តែ​ស្តាយ​​ណាស់​​ឥឡូវ​​អំណោយ​​អង្ករ មី និង​ត្រីខ​កំប៉ុង​​បាន​លិច​ចូល​ទៅ​ក្នុង​ទន្លេ​សាប​បាត់​អស់​ទៅ​ហើយ រីឯ​ការ​ចែក​អំណោយ​​ក៏ត្រូវ​លើក​ពេល​ផង​ដែរ​ ប៉ុន្តែ​មិន​ទាន់​​កំណត់​​នៅ​ថ្ងៃណា​នៅឡយ​ទេ ។

​សូម​បញ្ជាក់ថា ​សាឡង់​នេះ​បាន​លិច​ដោយ​សារ​តែ​​រយះ​ដែក​ធ្លាយ​ចូល​ទឹក​ ហើយ​​បន្តិច​​ម្តង​ៗ​ក៏​លិច​ភ្លឹប​បាត់​​តែ​ម្តង ​ប៉ុន្តែ​គ្មាន​នរណា​​ម្នាក់​រង​របួស​​ ឬ​ស្លាប់​បាត់​បង់​ជីវិត​​នោះទេ ។ ​ម្ចាស់​សាឡង់​ឈ្មោះ​ឃុន ម៉េង ​បាន​ឱ្យ​ដឹង​ថា ​អង្ករ​ត្រូវ​ខូច​ខាត​ទាំងស្រុង ចំណែក​មី និង​ត្រី​ខ​កំប៉ុង​​ត្រូវ​ស្រង់​​យក​បាន​​មក​វិញ ប៉ុន្តែ​​កេស​ក្រដាស​​ខាង​​ក្រៅ​​ខូច​ខាត​អស់​ហើយ​ យើង​អាច​ច្រក​ថង់​​វេច​ខ្ចប់​​ចែក​ជូន​ប្រជា​ពលរដ្ឋ​បាន ។ ​ដោយ​ឡែក​​អង្ករ​​ដែល​ខូច​ខាត​ជាង​១០​តោន ​រូបគាត់​ជា​​ម្ចាស់​សាឡង់​ធានា​ចេញ​សង​ទាំងអស់…៕