ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ស៊ែប៊ី​​ធ្វើ​ទស្សន​កិច្ច​កម្ពុជា​ក្រោយ​33ឆ្នាំ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ទស្សន​កិច្ច​ទី​១​របស់​លោក​វុក ហ្សេរ៉េ​មីក​ រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​សាធារណ​រដ្ឋ​ស៊ែ​ប៊ី​នៅ​កម្ពុជា​បន្ទាប់​ពី​មាន​ ទស្សន​កិច្ច​នៅ​ឆ្នាំ​១៩៦៨​របស់​សេនា​ប្រមុខ​ប្រធានា​ធិបតី​យូ​ហ្គោ​ស្លា​វី ​ទី​តូ​នៅ​កម្ពុជា​ដែល​ជា​ភ្ញៀវ​​របស់​សម្តេច​ព្រះ​រាជ​បិតា​​ពេលព្រះ​អង្គ​ ជា​ប្រមុខ​ប្រទេស​កម្ពុជា​។

រាជធានី​ភ្នំពេញ ៖ នេះ​ជា​ទស្សន​កិច្ច​ទី​១​របស់​លោក​វុក ហ្សេរ៉េ​មីក​ រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​សាធារណ​រដ្ឋ​ស៊ែប៊ី​នៅ​កម្ពុជា​បន្ទាប់​ពី​មាន​ទស្សន​កិច្ច​នៅ​ឆ្នាំ​១៩៦៨​របស់​សេនា​ប្រមុខ​ប្រធានា​ធិបតី​យូ​ហ្គោ​ស្លា​វី​ទី​តូ​នៅ​កម្ពុជា​ដែល​ជា​ភ្ញៀវ​​របស់​សម្តេច​ព្រះ​រាជ​បិតា​​ពេលព្រះ​អង្គ​ជា​ប្រមុខ​ប្រទេស​កម្ពុជា​។

បន្ទាប់​ពី​ជំនួប​ពិភាក្សា​អស់​រយៈ​ពេល​មួយ​ម៉ោង​ជាមួយ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​រួច​មក​ ភាគី​ទាំង​ពីរ​បាន​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​ដើម្បី​បញ្ជាក់​ប្រាប់​ដល់​សារ​ព័ត៌​មាន​ជាតិ​ អន្តរ​ជាតិ​ឱ្យ​បាន​ដឹង​អំពី​ចំណង​មិត្ត​ភាព​ ទំនាក់​ទំនង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដែលប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ជា​យូរ​មក​ហើយ​រវាង​កម្ពុជា​​ និង​ស៊ែប៊ី​ ​រវាង​​ព្រះ​ករុណា​ព្រះ​វររាជ​បិតា​ និង​ថ្នាក់​ដឹក​នាំ​របស់​ប្រទេស​ស៊ែប៊ី។

ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​នោះ​លោក​វុក ហ្សេ​រ៉េ​មីក រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​សាធារណ​រដ្ឋ​ស៊ែប៊ី​មាន​ប្រសាសន៍​ថា ខ្ញុំ​មាន​សេចក្តី​រីក​រាយ​ណាស់​​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​បដិ​សណ្ឋា​រ​កិច្ច​​ទទួល​ខ្ញុំ​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​ជា​លើក​ដំបូង​ក្រោយ​ពី​មាន​ទស្សន​កិច្ច​ថ្នាក់​ដឹក​នាំ​យូ​ហ្គោ​ស្លា​វី​នៅ​កម្ពុជា​តាំង​ពី​យូរ​មក​ហើយ​។ ទំនាក់ទំនង​​រវាង​ប្រទេស​យើង​ទាំង​ពីរ​នៅ ក្នុង​ប្រវត្តិ​របស់​យើង​នេះ​គឺ​ជា​ទំនាក់​ទំនង​ប្រកប​ទៅ​ដោយ​មិត្ត​ភាព​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​ប្រសើរ​។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​សាធារណ​រដ្ឋ​ស៊ែប៊ី​បន្ត​ថា ថ្ងៃ​នេះ​ខ្ញុំ​មាន​សេចក្តី​រីក​រាយ និង​មានការ​អប​អរ​ណាស់​ដោយ​ខ្ញុំ​អាច​បន្ត​នូវ​ប្រពៃ​ណី​ទំនាក់​ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ដូច​ដែល​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង បាន​មាន​ប្រសាសន៍​កាល​ពី​ឆ្នាំ​នេះ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ​ ណាំ​ហុង បាន​អញ្ជើញ​ទៅ​ទី​ក្រុង​បែល​ហ្គ្រាត​បាន​ជួប​ខ្ញុំ​នៅ​ទី​នោះ​ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ុំមួយ​របស់​ចលនា​មិន​ចូល​បក្ស​សម្ព័ន្ធ​។ នៅ​ពេល​នោះ​ខ្ញុំ​បាន​សន្យា​ចំពោះ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ថា ខ្ញុំ​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ។​ ខ្ញុំ​មាន​សេចក្តីរីក​រាយ​ណាស់​ដែល​ខ្ញុំ​អាច​បំពេញ​កិច្ច​សន្យា​របស់​ខ្ញុំ​ក្នុង​ពេល​ដ៏​ឆាប់​មក​បំពេញ​​ទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​ពេល​នេះ​។

អ្វី​ដែល​បញ្ជាក់​នៅ​ពេល​នេះ​លោក​វុក ហ្សេរ៉េ​មីក បាន​អះ​អាង​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​-ស៊ែប៊ី​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើ​រណាស់​ យើង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​បញ្ហា​នានា​ លើ​ឆាក​អន្តរ​ជាតិ​ ហើយ​ទំនាក់​ទំនង​ល្អ​នេះ​នឹង​បន្ត​ទៅ​ថ្ងៃ​អនា​គត​ថែម​ទៀត​។ យើង​ចាត់​ទុក​កម្ពុជា​ជា​មិត្ត​ដែល​អាច​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​បាន។

ថ្ងៃនេះ​​ខ្ញុំ មាន​អំណរគុណ​ដ៏ខ្លាំង​​ណាស់ ​​ដោយ​ខ្ញុំ​​បានទទួល​​ការគាំទ្រ​​​ពីប្រទេស​​កម្ពុជា​​ទាក់ទិន​នឹង​ការប្រឹងប្រែង​​របស់​ស៊ែប៊ី ក្នុង​ការ​ការ​ពារ​នូវ​អធិបតេយ្យ​​​ភាព​​ទឹកដី​របស់យើង ។ ​ប្រទេស​ស៊ែប៊ី​​នៅថ្ងៃនេះ កំពុង​តែ​​ជួបបញ្ហា​​​​ប្រឈម​ដោយ​សារ​មាន​ខេត្ត​មួយរបស់ស៊ែប៊ី កំពុង​​តែទាមទារ​​បំបែក​រដ្ឋ ហើយកម្ពុជា​បានគាំទ្រ​​​​ស៊ែប៊ី ​នៅក្នុង​បញ្ហានេះ​ដោយកម្ពុជា បញ្ជាក់ថា ​នឹង​មិន​គាំទ្រ​​​អាជ្ញាធរ​ដែលទាមទារ​​​បំបែករដ្ឋ​នៅ​កូ​សូវ៉ូទេ ។
នេះជាជំហរ​​ជាគោលការណ៍​​របស់កម្ពុជា​។ បើ​សិន​ជា​​​យើង​អនុញ្ញាត​ឱ្យ​បំបែក​​​​រដ្ឋ​​នៅ​​ទី​ណា​មួយនោះ​​​អំពើ​ឧទ្ទាម​​​បំបែករដ្ឋ​នេះ​នឹង​កើត​​មាន​នៅគ្រប់​ទិសទី​​ក្នុង​​ទូទាំង​ពិភពលោក ។ ក្នុង​ការប្រកាស​​​មិនទទួល​ស្គាល់​​ការ​បំបែក​រដ្ឋ​​​នៅ​កូ​សូវ៉ូ ​ប្រទេស​កម្ពុជា​ និង​ប្រទេស​​ស៊ែប៊ី​​បាន​ចូល​រួម​ចំណែក​​ក្នុង​ការទប់ស្កាត់​​ការបំបែក​រដ្ឋ​​នៅ​​ទូទាំ​ង​ពិភពលោក ។

ជាថ្មីម្តងទៀត​​​លោកវុក ហ្សេរ៉េមីក បាន​ថ្លែង​អំណរគុណ​​ចំពោះ​​​រាជរដ្ឋាភិបាល​​​ និងប្រជា​ជន​កម្ពុជាដែលបាន​គាំទ្រ​​​ស៊ែប៊ី​​នៅលើ​បញ្ហានេះ ​ខ្ញុំ​​​និង​លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំហុង ​ក៏បាន​​​​ខំរក្សា​ផង​ដែរ​​អំពី​​​​កិច្ច​សហ​ប្រតិបត្តិការ​​​នៅ​ថ្ងៃ​អនាគត​​រវាងប្រទេសទាំងពីរ ។ ​យើង​បាន​​ពិភាក្សា​​អំពី​កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​​អប់រំ ​វិស័​យការពារជាតិ​ និង​វិស័យកសិកម្ម​ ។ យើង​សង្ឃឹម​ថា នៅ​ក្នុង​ឆ្នាំ​ក្រោយ​នេះ​នឹង​អាច​មាន​និស្សិត​កម្ពុជា​ចូល​រួម​កម្ម​វិធី​បណ្តុះ​បណ្តាល​នៅ​ស៊ែប៊ី រួម​ទាំង​មន្ត្រី​រាជ​ការ​សីុវិល​ ព្រម​ទាំង​មន្ត្រី​ខាង​យោធា​ផង​។

ខ្ញុំ​សង្ឃឹម​ថា នៅ​ឆ្នាំ​២០១២ ឆ្នាំ​ក្រោយ​នេះ​គឺ​ជា​ឆ្នាំ​មួយ​ដែល​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​ស៊ែប៊ី កាន់​តែ​សីុ​ជំរៅ និង​មាន​​ភាព​កាន់​តែ​ទូលំ​ទូលាយ​។ ជា​ថ្មី​ម្តង​ទៀត​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ​ ណាំ​ហុង ដែល​បាន​ផ្តល់​បដិ​សណ្ឋា​រកិច្ច​យ៉ាង​កក់​ក្តៅ​បំផុត​ដល់​ខ្ញុំ​នៅ​ទី​ក្រុង​ភ្នំពេញ​នេះ។ ខ្ញុំ​សង្ឃឹម​ថា នៅ​ថ្ងៃ​ក្រោយ​ខ្ញុំ​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ម្តង​ទៀត​ដោយ​ចំណាយ​ពេល​ច្រើន​ជាងនេះ​។
មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ហោ ណាំ​ហុង បាន​បញ្ជាក់​​សា​ជា​ថ្មី​ថា ទំនាក់​ទំនង​រវាង​កម្ពុជា​ជា​មួយ​អតីត​យូ​ហ្គោ​ស្លា​វី​នេះ​ជាមិត្ត​ភាព​ដ៏​យូរ​អង្វែង​ជា​ប្រវត្តិ​សាស្ត្រ​។ ចំពោះ​ដំណើរទស្សនកិច្ច​​របស់​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស៊ែប៊ី​នេះ​ជា​ការ​តភ្ជាប់​​ឡើងវិញ ធ្វើ​ឱ្យ​មិត្ត​ភាព​ជា​ប្រវត្តិ​សាស្ត្រ​​នេះ សហ​ប្រតិ​បត្តិ​​ការ​ដ៏​យូរ​លង់​នេះ​ធ្វើ​យា៉ង​​​ណា​ឱ្យ​មាន​ជីវ​ភាព​រស់​រវើក​សកម្ម​ឡើង​វិញ។

ទន្ទឹម​នឹង​នេះ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ក៏​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​លោក​​រដ្ឋ​មន្ត្រី​​ការ​បរទេស​ស៊ែប៊ី ពី​ការ​គាំទ្រ​របស់​ស៊ែ​ប៊ី នូវ​បេក្ខ​ភាពរបស់​កម្ពុជា ជា​សមា​ជិក​មិន​អចិ​ន្ត្រៃយ៍​ក្រុម​ប្រឹក្សា​​សន្តិ​សុខ ។
ភាគីទាំង​ពីរ​ក៏​បាន​ពិភាក្សា​​ផង​ដែរ ​អំពី​ការ​បង្កើត​យន្ត​ការ​ ការ​ពិគ្រោះ​​​នយោ​បាយ​​រវាង​ប្រទេស​ទាំងពីរ ។ បញ្ហា​​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច ពាណិជ្ជ​កម្ម កសិ​កម្ម និង​ទេស​ចរណ៍​ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ជំរាប​ផង​ដែរ​ពី​ការ​​រីក​ចម្រើន​​របស់​កម្ពុជា ក្រោយ​ពី​ការ​រលំ​រលាយ​​របប​ខ្មែរ​ក្រហម​​នៅ​កម្ពុជា នា​ឆ្នាំ​១៩៧៩ ដើម្បី​ឱ្យ​លោក​រដ្ឋ​ម​ន្ត្រី​ការ​បរទេស​​ស៊ែប៊ី បាន​យល់​ក្នុង​ការ​​អញ្ជើញ​​មក​បំពេញ​ទស្សន​កិច្ច​ជា​លើក​ដំបូង​​នៅ​កម្ពុជា​យើង​​ថា កម្ពុជាបាន​ទទួល​ជោគជ័យ​​ទាំង​​ស្រុង​នូវ​ការ​គ្រប់គ្រង​សភាព​ការណ៍​ក្រោយ​សង្គ្រាម​​ មាន​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

លោក​​ឧប​នាយក​​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​ថា ​កម្ពុជា​បាន​ត្រៀម​ធ្វើ​ការ​​ផ្លាស់​ប្តូរ​កិច្ច​ព្រម​ព្រៀម ឬ​អនុស្សរណៈ​​អំពី​ការ​លើ​ក​លែង​ទិដ្ឋ​​ាការ​ទូត លិខិត​ឆ្លង​ដែន​​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ ។
នៅ​ពេល​សួរ​អំពី​ការ​បំបែក​រដ្ឋរបស់​ប្រទេស​ស៊ែប៊ី លោក​ឧប​នាយក​រដ្ឋ​ម​ន្ត្រី ហោ ណាំហុង ​បញ្ជាក់ថា ​កម្ពុជា​​​មាន​​នយោ​បាយ​​ជា​គោល​ការណ៍​​មិន​ទទួល​ស្គាល់​ មិន​លើក​ទឹក​ចិត្ត ការ​បំបែក​រដ្ឋ ​ដូច​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​​ស៊ែប៊ី​បាន​លើក​រួច​មក​ហើយ​ថា ថ្ងៃ នេះ​បើ​សិន​ជា​មាន​ការ​ទទួល​ស្គាល់​នូវ​ការ​បំបែក​រដ្ឋ​​ប្រទេស​ណា​មួយ ថ្ងៃ​ស្អែក ឬ​ឆ្នាំ​ក្រោយ​…​នឹង​មាន​ការ​បំបែក​​រដ្ឋ​​នៅទូទាំង​សាកល​លោក ។​ ​ការ​​ការ​ពារ​ឯក
រ​ាជ្យ​ អធិប​តេយ្យ​ភាព​ បូរណភាព​ទឹកដី​រ​បស់​ប្រទេស​នីមួយៗ គឺ​​ទទួល​ស្គាល់​​ដោយ​ធម្មនុញ្ញ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​នេះ​ជា​គោល​ការណ៍​របស់​កម្ពុជា៕