ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ងារ​​សិល្បៈ​ដ៏​អ​​ស្ចារ្យ​​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ទូរ​ស័ព្ទ Nokia N9 smartphone ​និង​ការ​រចនា​ម៉ាក​សញ្ញា​លើ​រថយន្ត​ទាក់​ទាញ​បំ​ផុត​នៅ​រាជ​ធានី​ភ្នំពេញ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​បន្ទាប់​ពី​យុទ្ធ​​នា​ការ​ផ្សព្វ​ផ្សាយ​កំ​បាំង​មុខ​រយៈ​ពេល​២​សប្តាហ៍ ដោយ​ចោទ​ជាសំណួរ​ “Who am I?” ​ នឹង​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទូ​ទាំង​ប្រ​ទេស​​រួច​មក​ ទី​បំ​​ផុត Nokia ​ក៏​បាន​បង្ហាញ​នូវ​រូប​រាង​ទូរស័ព្ទ​ដ៏​អស្ចារ្យ​តាម​រយៈ​ស្ព​ត​ផ្សាយ​ពា​ ណិជ្ជ​កម្ម​លើក​ញ្ចក់​ទូរ​ទស្សន៍​ និង​សារ​ព័ត៌​មាន​​​មួយ​ចំនួន​គឺ Nokia ​ស៊េរី​ ថ្មី N9។ ​​សម្រាប់​​អេ​ក្រង់​ទូរ​ស័ព្ទ​​ smartphone ​ឈាន​មុខ​គេ​ទាំង​អស់​​ ទូរ​ស័ព្ទ Nokia N9 ល្អ​ប្លែក​ពីគេ

រាជធានីភ្នំពេញ​​ ៖ ​បន្ទាប់​ពី​យុទ្ធ​​នា​ការ​ផ្សព្វ​ផ្សាយ​កំ​បាំង​មុខ​រយៈ​ពេល​២​សប្តាហ៍ ដោយ​ចោទ​ជាសំណួរ​ “Who am I?” ​ នឹង​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទូ​ទាំង​ប្រ​ទេស​​រួច​មក​ ទី​បំ​​ផុត Nokia ​ក៏​បាន​បង្ហាញ​នូវ​រូប​រាង​ទូរស័ព្ទ​ដ៏​អស្ចារ្យ​តាម​រយៈ​ស្ព​ត​ផ្សាយ​ពា​ណិជ្ជ​កម្ម​លើក​ញ្ចក់​ទូរ​ទស្សន៍​ និង​សារ​ព័ត៌​មាន​​​មួយ​ចំនួន​គឺ Nokia ​ស៊េរី​ ថ្មី N9។ ​​សម្រាប់​​អេ​ក្រង់​ទូរ​ស័ព្ទ​​ smartphone ​ឈាន​មុខ​គេ​ទាំង​អស់​​ ទូរ​ស័ព្ទ Nokia N9 ល្អ​ប្លែក​ពីគេ គឺ​មានលក្ខណៈ​ងាយ​ស្រួល​​អូស (Swipe)។ គំនិត​ផ្តួច​ផ្តើ​ក្នុង​ការ​រចនា​នេះ បាន​ធ្វើ​ឱ្យ​គ្រប់​យ៉ាង​មាន​អារម្មណ៍​ថា ស្រស់​ស្អាត​ដូច​ធម្ម​ជាតិ​ និង​ល្អ​ឥត​ខ្ចោះ​សម្រាប់​អតិថ​ិ​ជននិយម​ប្រើ​ទូរ​ស័ព្ទ smartphone ។​ នៅ​លើ​​អេ​ក្រង់​មិន​មាន​ប៊ូ​តុង Home ​ឬ​ Back ​គឺ​ជំនួស​ដោយ​តារាង​កម្ម​វិធី​ដែល​អ្នក​ប្រើ​អាច​អូស​ពី​កម្ម​វិធី​មួយ​ទៅ​កម្ម​វិធី​មួយ​​បាន​។ អតិ​ថិ​ជន​អាច​ Swipe ​នៅ​លើ​ជ្រុង​ណា​មួយ​នៃ​អេ​ក្រង​់​ដើម្បី​ត្រ​ឡប់​ទៅ​កាន់​ផ្ទៃ​អេ​ក្រង់​ដើមវិញ​ និង​អាច​រំ​កិល​ទៅ​មក​យ៉ាង​​ងាយ​ស្រួល​រវាង​ផ្ទាំង​ផ្ទៃ​អេ​ក្រង់​ចំនួន​បី។

ភាព​រីក​រាយ​នៃ​វត្ត​មាន​របស់​ទូរ​ស័ព្ទ Nokia N9 ​កាន់​តែ​អស្ចារ្យ ដោយ​ការ​រចនា​ម៉ាក​សញ្ញា ​​ Nokia N9 ​លើ​រថយន្ត​ចំនួន​បី​គ្រឿង ដោយ​បាន​ធ្វើ​ដំណើរ​ជុំ​វិញ​រាជ​ធានី​។ រថយន្ត Honda Toyota Celica ​និង Volkswagen ​ត្រូវ​បាន​រចនា​ដោយ​ការ​បាញ់​ថ្នាំ និង​ឱ្យ​ពណ៌​យ៉ាង​ស្រស់​​ស្អាត​។ រថយន្ត​ត្រូវ​បាន​គេ​ឃើញ​មាន​តាំង​នៅ​​​តាម​ស្តង់​ផ្សព្វ​ផ្សាយ Nokia N9 ​ផង​ដែរ​ ដែល​យុវវ័យ​កម្ពុជា​ ជា​ច្រើន​បាន​ប្រ​​មូល​ផ្តុំ​គ្នា ដើម្បី​ទទួល​យក​បទ​ពិសោធន៍​ថ្មី​ពី Nokia N9 ដ៏​ពេញ​និយម​នេះ​។ សិស្ស​​និស្សិត​សាកល​វិទ្យា​ល័យ​ និង​យុវវ័យ​ក៏​ដូច​ជា​គូ​ស្នេហ៍​រៀប​ការ​ថ្មី​ថ្មោង​ក៏​បាន​ចូល​រួម​សា​​ទរ​ដល់ Nokia N9 ​ដែល​មាន​អេ​ក្រង់​ AMOLED ដ៏​​អស្ចារ្យ​ស្រោម​កញ្ចក់​ដ៏​រឹង​មាំ​សម្រាប់​ការ Swipe ​ដ៏​ងាយ​ស្រួល​។ អតិថ​ិជន​នៅ​តាម​ស្តង់​បង្ហាញ​ក៏​អាច​សាក​ល្បង​ប្រើ​​ប្រាស់​មុខ​ងារ​​ជា​ច្រើន​របស់​វា​​​ជា​មួយផ្ទាំង​បី​នៅ​លើ​អេ​ក្រង់​ដើម ប្រើ​អីុន​ធើរ​ណេត​ល្បឿន​លឿន និង​ប្រើ​កម្ម​វិធី​ដែល​មាន​ស្រាប់​ជា​ច្រើន​ទៀត​។

សកម្ម​ភាព Nokia នេះ​ទទួល​បាន​​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រ​ជា​ជន​កម្ពុជា​។ លោក Manus Jerry ​មក​ពី​ក្រុ​ម​​ហ៊ុន Nokia ​បាន​មាន​ប្រ​សាសន៍​ថា «​ទូរ​ស័ព្ទ​ Nokia N9 ​គឺ​ពិត​ជា​ពិសេស​បំ​ផុត​។ វា​បាន​បង្កើត​នូវ​របារ​ការ​ងារ​ថ្មី​​​​សម្រាប់​ភាព​ងាយ​ស្រួល​ និង​សាមញ្ញ​បំ​ផុត​ ដែល​យើង​អាច​ប្រើ​បច្ចេក​វិជ្ជា​ខ្ពស់​​បាន​យ៉ាង​ងាយ​»។ គាត់​​បាន​បញ្ជាក់​​ថា «​ពី​ព្រោះ​វា​ជា​ទូរ​ស័ព្ទ Touch smartphone ​ពិតៗ ដែល​អ្នក​​ប្រើ​ប្រាស​​់​អាច​រីក​រាយ​បាន​យ៉ាង​ពេញ​​លេញ​ទៅ​លើ​កម្ម​វិធី​ និង​អាច​ផ្តោត​​ទៅ​លើ​ការ​ងារ​សំ​ខាន់ៗ​ដែល​ត្រូវ​ធ្វើ ឬ​អាន Status ​ថ្មីៗ​នៅលើ Facebook, Twitter ​និង​តាម​ដាន​ព័ត៌​មាន​ទាន់​ហេតុ​ការណ៍​ ថត​រូប​ភាព ឬ​វី​ដេ​អូ គុណ​ភាព​ខ្ពស់ ជា​មួយ​កា​មេរ៉ា 8MP ​ប្រើ​កញ្ចក់ Carl Zeiss ។ ទូរ​ស័ព្ទ​នេះ​ពិត​ជា​សាមញ្ញ​ និង​ស្រស់​ស្អាត់​បំ​ផុត​»​។

Nokia N9 ​ក៏​អាច​ប្រើ​ប្រ​ព័ន្ធ​ NFC (Near Field Communication) ​ដែល​ជា​មធ្យោ​បាយ​ដ៏​ងាយ​ស្រួល​ក្នុង​ការ​ចែក​រំ​លែក ​និង​ត​ភ្ជាប់​តាម​ប្រ​ព័ន្ធ​ឥ​ត​ខ្សែ​។ អ្នក​ប្រើ​ប្រាស់​អាច​ភ្ជាប់​ទៅ​ប្រព័ន្ធ​ NFC ​ទូរ​ស័ព្ទ​មួយ​ផ្សេង​​ទៀត ដើម្បី​ចែក​រំលែក​រូប​ភាព​វី​ដេ​អូ ឬ​លេខ​ទូរស័ព្ទ​ជា​មួយ​​មិត្ត​ភក្តិ​បាន​យ៉ាង​ងាយ​ស្រួល​។ ប្រ​ព័ន្ធ​ NFC ​ក៏​អាច​ត​ភ្ជាប់​​ទូរ​ស័ព្ទ​ជា​ច្រើន ដើម្បី​លេង​ហ្គេម​រួម​គ្នា​ដូច​​ជា Angry Birds Magic ​ជា​ដើម​។ ម្ចាស់​ទូរ​ស័ព្ទ Nokia N9 ​ក៏​អាច​ភ្ជាប់​ទៅ​កាន់​ ​ឧ​ប​ករណ៍​​ជា​ច្រើន​ទៀត​បាន​​ភ្លាម​ៗ ដោយ​ការ​គាំ​ទ្រ​ពី​ប្រ​ព័ន្ធ​ NFC ​ដូច​ជា​ឧ​ប​ករណ៍​បំពង​សំ​ឡេង​ឥត​ខ្សែ​ Nokia Play 360º ។ ដោយ​គ្រាន់​តែ​យក​​​ទូរ​ស័ព្ទ​ Nokia N9 ​ប៉ះ​​ជា​មួយ​ ឧ​ប​ករណ៍​បំ​ពង​សំ​ឡេង​ឥត​ខ្សែ Nokia Play 360º នោះ​ទូរ​ស័ព្ទ Nokia N9 ​នឹង​ស្គាល់ ឧ​ប​ករណ៍​បំ​ពង​សំ​ឡេង​នោះ​ភ្លាម​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចាក់​បទ​ចម្រៀង​បំ​ពង​សំ​ឡេង​នៅ លើ​ឧ​ប​ករណ៍​​បំ​ពង​សំឡេង​​តាម​ផ្ទះ ឬ​ក្នុង​ការិយា​ល័យ​ និង​សូម្បី​តែ​ក្នុង​ពិ​ធី​ជប់​លៀង​ធំ​ដទៃ​ទៀត​ក៏​បាន​ផង​ដែរ​៕