ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុចពិសេសចំនួន10យ៉ាងរបស់តារាស្ត្រីចម្រៀងប៉ុប Lady Gaga

13 ឆ្នាំ មុន

តារាចម្រៀង​ប៉ុប​ Lady Gaga ​ដែលត្រូវ​បាន​គេ​ស្គាល់​ថា ជា​តារាចម្រៀង​ដែលមាន​ទេព​កោសល្យ​ចម្លែក ហើយ​តែងតែ​បញ្ចេញ​នូវ​ស្ទីល​ប្លែកៗ​ជូនដល់​មិត្ត​អ្នកគាំទ្រ​​ទស្សនា​នោះ ​ដោយសារ​ការសម្តែង​ និងការតុបតែងខ្លួន​របស់​នាង​មានលក្ខណៈប្លែកៗខុសពីតារាចម្រៀង​ដទៃទៀត។​ តារាចម្រៀងប៉ុប​ដែលមាន​ឈ្មោះ​ពិត​របស់​នាង​គឺ Stefani Joanne Angelina Germanotta ក៏មាន​ប្រជាប្រិយ​ភាពខ្លាំង​ផង​ដែរ​ហើយ​ជារឿយៗ​តែង​តែ​លេចឮព័ត៌មាន​របស់​នាង ​ក្នុង​គេហទំព័រ។

តារាចម្រៀង​ប៉ុប​ Lady Gaga ​ដែលត្រូវ​បាន​គេ​ស្គាល់​ថា ជា​តារាចម្រៀង​ដែលមាន​ទេព​កោសល្យ​ចម្លែក ហើយ​តែងតែ​បញ្ចេញ​នូវ​ស្ទីល​ប្លែកៗ​ជូនដល់​មិត្ត​អ្នកគាំទ្រ​​ទស្សនា​នោះ ​ដោយសារ​ការសម្តែង​ និងការតុបតែងខ្លួន​របស់​នាង​មានលក្ខណៈប្លែកៗខុសពីតារាចម្រៀង​ដទៃទៀត។​ តារាចម្រៀងប៉ុប​ដែលមាន​ឈ្មោះ​ពិត​របស់​នាង​គឺ Stefani Joanne Angelina Germanotta ក៏មាន​ប្រជាប្រិយ​ភាពខ្លាំង​ផង​ដែរ​ហើយ​ជារឿយៗ​តែង​តែ​លេចឮព័ត៌មាន​របស់​នាង​ក្នុង​គេហទំព័រ។
តើលោកអ្នក​ជា​ប្រិយមិត្ត​គាំ​ទ្រ​តារាចម្រៀង​រូបនេះមែនទេ? ថ្មីៗនេះ​បទ​ចម្រៀង​របស់​នាង​មួយ​ចំនួន​ដែល​នាង​ច្រៀង​នៅ​ប្រទេស​ចិន​ត្រូវ​បាន​គេហាម​ឃាត់។
ខាងក្រោម​នេះ​គឺ​ជា​លក្ខណៈ​ពិសេស​របស់​តារាចម្រៀង​ Lady Gaga​ ដែលអ្នកមិនបាន​ដឹង ៖

១- នាង​​ចេះលែងព្យា៉ណូ​ដោយ​សារ​ត្រចៀក​របស់​នាងផ្ទាល់​ តាំងពីនាង​មាន​អាយុ៤ឆ្នាំម៉្លេះ។ នាងចាប់ផ្តើមនិពន្ធ​បទចម្រៀង​​តាំងពី​នាង​អាយុ​១៣ឆ្នាំ​ ហើយ​អាយុ​១៤ឆ្នាំ​ នាង​ចាប់ផ្តើម​រៀន​សម្តែង និងកាន់មីក្រូហ្វូនច្រៀងនៅពេលយប់។
២-​នៅ​ពេល​នាង​ធំពេញ​វ័យ​ នាង​តែ​ង​តែ​បាត់​ពី​ផ្ទះ។
៣- អាល់ប៊ុម​បទ​ចម្រៀង​ដំបូង​ដែល​នាង​ទិញ​ដោយ​ប្រាក់​របស់​នាង​ផ្ទាល់​គឺ​ Dookie ដ៏ល្បីល្បាញដែលប្រគំតន្ត្រី​ Punk Rokនៃ​ក្រុម Green Day របស់​អាមេរិក។
៤-មនុស្ស​ជាច្រើន​គិត​ថា តារាចម្រៀង​រូប​នេះ​ពុំដែល​​លើកតម្កើងអ្នកណាម្នាក់​​ទេ តែ​តាមពិត​ តារាដ៏ល្បីរូបនេះ​គឺ​ជា​អ្នក​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​របស់​ព្រះអង្គម្ចាស់​ Harry ។
៥- អ្នក​ពិត​ជាមិនជឿថា តារាល្បី​រូបនេះ​ចូល​ចិត្ត​ចំអិន​អាហារ។
៦- មានពេល​មួយនោះ នៅ​ក្នុង​ឆ្នាំ​២០០៨​ ​តារាចម្រៀង​រូប​នេះ​ត្រូវ​បាន​នាង  Christina Aguilera ពិនិត្យ​ ហើយ​ទី​បំផុត​នាង​ Christina Aguilera ពុំដឹង​ថា នាង Lady Gaga ​ជា​មនុស្ស​ស្រី​ឬក៏ប្រុសឡើយ។
៧-​ នៅតាម​កញ្ចក់​ទូរទស្សន៍​ នាង Lady Gaga មើល​ទៅ​ខ្ពស់​ស្រឡះ ែត​តាម​ការ​ពិត​នាង​មាន​កម្ពស់​ត្រឹមតែ​១,៥៥ម៉ែត្រ​ប៉ុណ្ណោះ។ នេះ​ដោយសារ​តែ​ខាង​បច្ចេកទេស​ជាអ្នក​ជួយ​នាង។
៨-​ Laday Gaga យកចិត្ត​ទុកដាក់​តែ​លើ​តន្ត្រី​ និងការសម្តែង​ប៉ុណ្ណោះ ។​ នាងមិន​ដែល​មានគម្រោង​រៀបការ​ពេលណាឡើយ។
៩-​ ចូរអ្នកទាយទៅ​មើល​ថា តើការងារ​ដំបូង​របស់​នាងជាអ្វី? ការងារ​ដំបូង​របស់​នាង​គឺ​ជាអ្នក​រាំ ហើយ​ក៏​ជាអ្នក​បម្រើ​ផងដែរ។
១០- នាង​មាន​អារម្មណ៍​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ដោយសារ​នាង​មិនបាន​កើតក្នុង​ឆ្នាំ​១៩៦០ បើពុំនោះសោតទេ​ នាងពិត​ជា​​អាច​ប្រកួត​ប្រជែង​ជា​មួយ​លោក​ John Lennon បាន ។
Lady Gaga កើត​នៅ​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ ១៩៨៦ នៅ​ទីក្រុង​ញូ​វយ៉ក​ សហរដ្ឋ​អាមេរិក ៕