រាជធានីភ្នំពេញ ៖ ទូរស័ព្ទ NOKIA E7 ប្រារឰពិធីចាប់រង្វាន់លើកទី២នៅហាងកាហ្វេ T&Cសាខាមុនីវង្ស កាលពីរាត្រីថ្ងៃទី២៧ សីហា ឆ្នាំ២០១១។ នេះជាកម្មវីធី promotion រយៈ ពេលបីខែចាប់ផ្តើមពីខែកក្កដារហូតដល់ខែ កញា ឆ្នាំ២០១១ ភ្ញៀវដែលអញ្ជើញទៅពិសារអាហារ និងភេសជ្ជៈនៅហាងកាហ្វេT&C គ្រប់សាខា ចំណាយអស់ត្រឹមតែ៥ដុល្លារអាមេរិកនឹងទទួលបានគូប៉ុងសម្រាប់ចាប់ឆ្នោតផ្សងសំណាង១សន្លឹកដែលអាចទទួលបានរង្វាន់ទូរស័ព្ទដៃ ម៉ាក NOKIA E7 មួយគ្រឿង ។
NOKIA E7ជាទូរស័ព្ទចល័តដែលល្អបំផុតសំរាប់ទំនាក់ទំនងក្នុងមុខជំនួញ និងការកម្សាន្ដបែបបច្ចេកវិទ្យាទាន់សម័យ ។ វាមានអេក្រង់ Touch Screen ប្រភេទ Clear Black AMOLED ទំហំ៤អ៊ីញ សម្រាប់ការប្រើប្រាស់ខាងក្រៅកាន់តែងាយស្រួល និងអេក្រង់ចុចដែលអាចបង្វិលកំណត់មុំបាន ។ នៅលើអេក្រង់ Touch Screen ញែកម្រាមដៃរបស់អ្នកដើម្បីពង្រីករូបភាព ឬប្រើម្រាមដៃអូសដើម្បី Scroll មើលគេហទំព័រ ។ លើសពីនេះទៀតនោះ អ្នកប្រើប្រាស់ថែមទាំងអាចបញ្ចូល និងចែករំលែករូបភាព ព្រមទាំងវីឌីអូរបស់លោកអ្នកភ្លាមទៅក្នុង Facebook ។ ហើយជាមួយ NOKIA E7 ដែលមានគ្រប់កម្មវិធីនៃបណ្ដាញសង្គម អ្នកប្រើប្រាស់អាចបង្ហាញអំពីអ្វីដែលខ្លួនចង់និយាយបានភ្លាមៗ នៅលើទំព័រFacebook និងTwitter របស់លោកអ្នក និងធ្វើការជជែកកម្សាន្ដជាមួយ SMS Chats បានក្នុងពេលតែមួយ ។
ចំណែកការចាប់រង្វាន់លើកទី២ NOKIA E7បានទៅលើអតិថិជនរបស់ហាងកាហ្វេ T&C ឈ្មោះថាន់ ខេន ទីលំនៅភ្នំពេញ មានលេខទូរស័ព្ទ ០៨៨ ៩៧ ៧៧ ៩៩៩ ៕
ចែករំលែកព័តមាននេះ