ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួតដណ្តើម​​ខ្សែ​ក្រវាត់​ ៖​ ​ភុន សោភ័ណ្ឌ​​ ​ជួប​ នន់ ជំនិត​ ខណៈ​ ស៊ី​វ ឌីណា​ ជួប​ រ៉ាក់ វិឆ័យ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅលើ​សង្វៀន​​ប៉ុស្តិ៍​បាយ័ន​ថ្ងៃ​​អាទិត្យ ​ទី​២៨ ​សីហា មាន​ការ​ប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​ក្រុម​ហ៊ុន​ជីប​ម៉ុង ​ទម្ងន់​​៦៣,៥​គីឡូ​ក្រាម។ ​សម្រាប់​ពូល A វគ្គ​ជម្រុះ​​វិល​ជុំ​​បាន​ឈាន​ចូល​ដល់​សប្តាហ៍​ទី​៣​ហើយ ភុន ​សោភ័ណ្ឌ មកពី​ក្លឹប​​យុវ​កីឡា​​ខេត្ត​កណ្តាល ជួប​នន់ ជំនិត ​មកពី​ក្លឹប​​ស៊ី​ម៉ាក់ ខណៈ​ស៊ីវ ឌីណា មកពី​ក្លឹប​​កង​ទ័ព​ឆត្រ​​យោង​៩១១ ជួប​រ៉ាក់ ​វិឆ័យ ​មកពី​ក្លឹប​​កង​ពល​តូច​​លេខ​៧០ ។

ភុន សោភ័ណ្ឌ និង​នន់ ជំនិត ​សុទ្ធ​តែ​បាន​ឆ្លង​​កាត់​ការ​ប្រកួត​២​លើក​​ម្នាក់​រួច​មក​ហើយ ​ក្នុង​នោះ​ភុន ​សោភ័ណ្ឌ ​ឈ្នះ​១ ចាញ់​១​​ និង​មាន​៤​ពិន្ទុ ។ រីឯ​​នន់ ជំនិត ​អត់​ដែល​​ចាញ់​មាន​៦​​ពិន្ទុ នាំ​​មុខ​គេ​ក្នុងពូល​ ។ ប៉ុន្តែ​​ជំនិត ​បើ​ទោះ​បី​ជា​​មាន​ពិន្ទុ​​លើស​គេ​ក៏ដោយ ក៏​គេ​នៅ​តែ​ត្រូវ​ការ​​ឈ្នះ​ដែរ ព្រោះ​ពិន្ទុ​នេះ​​​នៅ​មិន​ទាន់​រក្សា​លំនឹង​បាន​ឡើយ ។ ចំណែក​សោភ័ណ្ឌ ​ពេល​នេះ​​គេ​មាន​៤​ពិន្ទុ ​ដូច្នេះ​គេ​​ក៏ត្រូវ​ការ​ឈ្នះ​ដូចគ្នា ​បើ​គេ​ឈ្នះ​ទើប​អាច​គេច​​ផុតពី​ការ​ជម្រុះ​ចោល​បាន។ ​រវាង​គូ​នេះ​ បើធ្វើ​​ការ​ប្រៀប​ធៀប​លើ​​ល្បិច​ប្រយុទ្ធ​​ សោភ័ណ្ឌ​ល្អ ស្នៀត​​ជើង​ និង​ស្នៀត​ដៃ​ ​ប៉ុន្តែ​ចិត្ត​រ​បស់​គេ​តូច​បន្តិច ហើយ​រាល់​ការវាយ​ចេញ​​តែង​មាន​ការ​ប្រយ័ត្ន​​ប្រយែង​​ ព្រោះ​ថា ជំនិត​ល្អ​​ស្នៀត​កែង និង​ជង្គង់​​ បើ​សោភ័ណ្ឌ​​ហ៊ាន​តែ​​ធ្វេស​ប្រហែស​​បន្តិច​ច្បាស់​ជា​ប្រហោង​មិន​ខាន ។ 

ស៊ីវ ឌីណា និង​​រ៉ាក់ វិឆ័យ ​ក៏ត្រូវ​​ការ​ឈ្នះ​ដូច​គ្នា ឌីណា ពេល​នេះ មាន​៤​ពិន្ទុ​​លើស​វិឆ័យ ២​ពិន្ទុ។ ​​ប៉ុន្តែ​ទោះ​បីជា​យ៉ាងណា​ឌីណា​ក៏​មិន​អាច​ប្រហែស​បាន​​ដែរ ​បើ​គេ​ចាញ់​អាច​ហាល​ខោ​ ព្រោះ​​ថា​វិឆ័យ ​ប្រកួត​២​លើក​ចាញ់​ទាំង​២​លើក​មាន​២​ពិន្ទុ តែ​បើ​សិន​ជា​គេ​ឈ្នះ​អាច​ឡើង​ដល់​៥​ពិន្ទុ​​ ។ គូ​នេះមាន​ល្បិច​ប្រយុទ្ធ​​នៅ​លើ​សង្វៀន​​ប្រហាក់​ប្រហែល​​គ្នា​ និង​មាន​ការ​កោត​​ញញើត​​គ្នា​ទៅវិញ​​ទៅ​មក​ ដូច្នេះ​ការ​ចាញ់ ឬឈ្នះ​នៅមិន​ទាន់អាច​ដឹង​មុន​បាន​ឡើយ ។ ​សប្តាហ៍​នេះ​​ជា​សប្តាហ៍​សំខាន់​​បំផុត ​សម្រាប់​កីឡា​ករ​ទាំង​៤​រូប ព្រោះ​ថា ​ក្នុង​ចំណោម​ពួក​គេ​ត្រូវ​ជម្រុះ​ចោល​២​រូប​​ ហើយ​​មិន​ទាន់​ដឹង​ថា ​នរណា​​មាន​សំណាង​អាច​​​គេ​ច​ផុត​ពីវគ្គ​ជម្រុះ​ចុងក្រោយ​នេះ​បានទេ ។ គូប្រកួត​មិត្តភាព ​កីឡា​ការិនី សូយ សុធា មកពី​ក្លឹប​​អូដឹម​កីឡា​ ជួប​កីឡា​ការិនី​ MAELL ជន​ជាតិ​​បារាំង និង​កីឡា​ករ អ៊ុំ ​ចំរើន ​មកពី​​ក្លឹប​​តាឡី​ដំរី​មាន​ឫទ្ធិ ​ជួប​ហេង វណ្ណនី មកពី​​ក្លឹប​​វីអាយ​ភី ៕