ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ការប្រកួត​​បវរកញ្ញា​​ចក្រវាឡ​​2011​បង្ហាញ​​បណ្តា​​បេក្ខ​នារី​​សិច​ស៊ី​​ទាំង​ឡាយ​

13 ឆ្នាំ មុន

ការប្រកួត​ជ្រើសរើស​​បវរកញ្ញា​​ចក្រ​វាឡ​ឆ្នាំ​​២០១១ នឹងប្រព្រឹត្ត​​ទៅនា​ថ្ងៃទី​​១២ កញ្ញា ​ខាង​មុខនេះ នៅទីក្រុង​​សាវប៉ូឡូ ប្រទេ​សប្រេស៊ីល​។ អ្នករៀបចំ​​ការប្រកួត​នេះបានបង្ហាញ​​ពី​បេក្ខ​នារី​​សិច​ស៊ី​​ទាំងឡាយ​ដែល​​​ចូលរួម​ក្នុងការប្រកួត​​​នោះ​ ដែល​ជា​បវរកញ្ញា​​មកពីប្រទេស​នានា​លើ​ពិភព​លោក​​ដែលមាន​ដូចជា​ ៖ ​​បវរកញ្ញា​​វៀត​ណាម បវរ​កញ្ញាថៃ បវរ​កញ្ញា​​​ម៉ាឡេស៊ី ​​បវរ​កញ្ញា​​​កាណា​ដា ​បវរកញ្ញា​​បារ៉ា​​ហ្គាយ​​ជា​ដើម​។​

​បវរកញ្ញា​​ទាំង​នេះ​​សុទ្ធតែ​​​​​ត្រៀមខ្លួន​​​ចូល​រួម​​ក្នុង​ការប្រកួត​​​នេះ ដែល​បង្កើត​ឡើង​​តាំង​ពី​​ឆ្នាំ​​១៩៥២​មក ។ ​​ការប្រកួត​​នេះ​រៀបចំ​​​ឡើង​ដោយ​ក្រុមហ៊ុន​សម្លៀកបំពាក់​ PACIFIC MULLS ដែល​ចង់​​​ស្វែង​រក​​ស្ត្រី​ស្អាត​​​ជាង​គេ​​បំផុត​លើ​ពិភពលោក ហើយ​ឆ្លៀត​ឱកាស​នេះ ផ្សាយ​​ពាណិជ្ជ​កម្ម​​​​​ពី​សម្លៀក​បំពាក់​សម្រាប់​លេង​ទឹក គឺ​មៃយ៉ូ​របស់​ក្រុមហ៊ុន​​នេះផង​។ ​​ការប្រកួត​នេះ បន្ទាប់​​មក​ត្រូវ​ទិញ​យក​ដោយ​ក្រុមហ៊ុន DONALD TRUMP ។ សកម្ម​ភាព​ក្នុង​​ការ​ប្រកួត​​​​នេះ​នឹង​ផ្សាយ​​នៅសហរដ្ឋអាមេរិក​​តាម​​ទូរទស្សន៍​ NBC ។

ការប្រកួត​នេះ ពិតជា​​​​មាន​ការ​​សម្រាំង​​ខ្លាំង​បំផុត​​ដែល​សំដៅ​​​ជាពិសេស​​លើ​​បេក្ខ​នារី​​​មាន​លក្ខណៈ​​ស្រស់​ដោយ​ធម្មជាតិ​។ អ្នកដែល​នឹង​​ឈ្នះ​ការប្រកួត​​​ឆ្នាំ​​២០១១​នេះ នឹង​បន្ត​វេន​​​ពីនាង JIMENA NAVARRETE បវរ​កញ្ញា​ចក្រ​វាឡ​​ឆ្នាំ​២០១០ ដែល​តំណាង​ឱ្យ​ប្រទេស​​ម៉ិចស៊ិក​៕​