តាមប្រភពព័ត៌មានពីគេហទំព័របរទេសមួយបានផ្សាយឱ្យដឹងថា គូស្វាមីហូលីវូដដ៏ល្បីល្បាញ គឺនាងអែនជេលីណា ចូលី និងលោកព្រីដផីត បានសម្រេចចិត្តលក់ផ្ទះរបស់ពួកគេនៅក្នុងរដ្ឋកាលីហ្វនីញ៉ា ក្នុងតម្លៃ១៣,៧៥លានដុល្លារ បន្ទាប់ពីធ្វើការជួសជុលរួច ។ គេហដ្ឋានដ៏ស្កឹមស្កៃដែលសាងសង់តាំងពីឆ្នាំ១៩៦២ អាចមើលទៅឃើញទេសភាពមហាសមុទ្រប៉ាស៊ីហ្វិក មានបន្ទប់កេង៤ បន្ទប់ទឹក៤ អាងហែលទឹកពិសេស១ ទីលានវាយតឺន្នីស និងសួនច្បារដ៏ទំនើបមួយផងដែរ ។
គួររំលឹកដែរថា នេះគឺជាផ្ទះរបស់លោកព្រីដផីត ដែលបានទិញតាំងពីឆ្នាំ២០០៥ បន្ទាប់ពីលោកលែងលះជាមួយនាង Jennisfer Aniston។ ចាប់តាំងពីពេលនោះមកលោកបានប្រកាសលក់តម្លៃ១៨លានដុល្លារ តែពុំមានអ្នកណាហ៊ានឱ្យតម្លៃនោះទេ ដូច្នេះលោកសម្រេចបញ្ចុះតម្លៃមកត្រឹម១៣,៧៥លានដុល្លារវិញ បើទោះបីជាលោកបានចំណាយអស់ប្រាក់ជាច្រើនទៅលើការជួសជុលក៏ដោយ ៕
ចែករំលែកព័តមាននេះ