ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមា​ស​ភាព​អ្នក​ប្រដាល់​​​ដណ្តើម​​ខ្សែ​​ក្រវាត់​​ខារ៉ា​បាវ​​​ទម្ងន់​54​​គីឡូ​ក្រាម​​នៅរេញ​ ​CTN

13 ឆ្នាំ មុន

​រាជធានីភ្នំពេញ ៖ ​ការ​ប្រកួត​ប្រដាល់​ដណ្តើម​​ខ្សែ​ក្រវាត់​​ភេសជ្ជៈ​​ខារ៉ាបាវ ​ក្នុង​ប្រភេទ​ទម្ងន់​​៥៤​គីឡូ​ក្រាម ​នៅលើ​សង្វៀន​​​ស្ថានីយ​ទូរទស្សន៍​ CTN នា​ថ្ងៃ​សុក្រ ទី​២៦ សីហា ខាង​​មុខ​នេះ គឺជា​វគ្គ​​ប្រកួតជម្រុះ​​វិល​ជុំ​ក្នុង​ពូល B ដែល​មានទាំងអស់​​​​​២​គូ​​ ។ សារឹម ង៉ា ​មកពី​ក្លឹប​​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​ ជួប​ ខុន ស៊ីចាន់

​រាជធានីភ្នំពេញ ៖ ​ការ​ប្រកួត​ប្រដាល់​ដណ្តើម​​ខ្សែ​ក្រវាត់​​ភេសជ្ជៈ​​ខារ៉ាបាវ ​ក្នុង​ប្រភេទ​ទម្ងន់​​៥៤​គីឡូ​ក្រាម ​នៅលើ​សង្វៀន​​​ស្ថានីយ​ទូរទស្សន៍​ CTN នា​ថ្ងៃ​សុក្រ ទី​២៦ សីហា ខាង​​មុខ​នេះ គឺជា​វគ្គ​​ប្រកួតជម្រុះ​​វិល​ជុំ​ក្នុង​ពូល B ដែល​មានទាំងអស់​​​​​២​គូ​​ ។ សារឹម ង៉ា ​មកពី​ក្លឹប​​កីឡា​ប្រដាល់​​ក្រសួង​ការ​ពារ​ជាតិ​ ជួប​ ខុន ស៊ីចាន់ មក​ពី​ក្លឹប​​កង​ពល​ធំ​អន្តរា​គមន៍​​លេខ​៣ ព្រះវិហារ​ ឯ ឯម លីថូ មកពី​​ក្លឹប​​​គ្រុឌ​មាន​ជ័យ ជួប​លាភ សំណាង មកពី​ក្លឹប​​កង​ពល​តូច​លេខ​៧០។

សារឹម ង៉ា ប្រកួត​ឈ្នះ​២​លើក​រួច​មក​ហើយ មាន​៦​ពិន្ទុ ប៉ុន្តែ​ទោះ​បីជា​យ៉ាងណា​គេ​​ត្រូវ​ការ​ជ័យ​ជម្នះ​​១​លើក​នេះ​ទៀត ដើម្បីគេច​ឱ្យ​ផុត​​ពី​ការ​ហាល​ខោ ។ ចំណែក​ខុន ស៊ីចាន់ ​ទើប​តែ​ឆ្លងកាត់​​ការ​ប្រកួត​បាន​១​លើក​ប៉ុណ្ណោះ ​និង​មិន​ទាន់​ស្គាល់​​ឈ្នះឡើយ ​ទើប​តែមាន​១​ពិន្ទុ​គត់ ។ ​ដូច្នេះ​លើក​នេះ​បើ​សិន​ជាគេ​ឈ្នះ គឺអាច​ស្រោច​ស្រង់​​ស្ថាន​ការណ៍​អាក្រក់​ខ្លះ​​បាន​មក​វិញ ​​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​​ហ៊ាន​អះអាង​​ថា យ៉ាងណា​នោះទេ ព្រោះ​សារឹម ​ង៉ា ជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មិន​ងាយ​​នឹង​បង្ក្រាប​​ឡើយ ។

ឯម លីថូ នៅក្នុង​ពូល B ​គេ​មាន​៦​ពិន្ទុ រួច​មក​ហើយ​ដូចគ្នា ​ហើយ​ក៏ត្រូវ​ការឈ្នះ​១​លើក​នេះ​ទៀត​ដូច​គ្នា​​ដែរ ដើម្បីរក្សា​ភាព​លំនឹង​​នៅ​ក្នុង​ពូល​បាន​ ព្រោះថា ​​លាភ​ សំណាង ​ប្រកួត​បាន​២​លើក​ ឈ្នះ​ទាំង២លើក​ និង​មាន​៦​ពិន្ទុដែរ ។ ​គូ​នេះ​សុទ្ធតែ​ជា​អ្នក​​សម្បូរ​ល្បិច​ប្រយុទ្ធ​នៅលើ​សង្វៀន​​ដូចគ្នា ​កម្លាំងស៊ុ​ហ្វ​ខ្លាំង​​ដូច​គ្នា​​ទៀត ប៉ុន្តែ​លីថូ​ចិត្ត​សឿង​ជាង​ រីឯ​អ្នក​ដែល​ធ្លាប់​តាម​ដាន​ការ​ប្រកួត​ភាគច្រើន​​ក៏ មាន​ជំនឿ​ចិត្ត​លើ​លីថូ​ច្រើន​ជាង​ដែរ។

រីឯ​គូ​ប្រកួត​​មិត្ត​ភាព​ វ៉ោយ ​សុធន់ មកពី​ក្លឹប​​រាជ​សីហ៍​​ខេត្ត​បន្ទាយ​មានជ័យ ​ជួប ​ឌុន រដ្ឋា មកពី​ក្លឹប​​អេភូ​ថង​កីឡា ។ ជា​ សំណាង មកពី​ក្លឹប​​រិទ្ធី​ស័ក្តិ​កីឡា ជួប​​ ផល សុភាព មកពី​​ក្លឹប​ឃ្លាំង​​មឿង​​កីឡា ៕