ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង្វាន់​រថ​យន្ត​ទី​8របស់Beeline ក្នុង​កម្ម​វិធី​ប្រូម៉ូ​សិន Top-up Promotionត្រូវ​បាន​ប្រគល់​ជូន​អតិ​ថិ​ជន​មក​ពី​ខេត្ត​ព្រះ​សីហនុ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១១ ៖ ក្រុម​ហ៊ុន​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត​ Beeline បាន​រក​ឃើញ​អ្នក​ឈ្នះ​​រង្វាន់​ និង​បាន​រៀប​ចំ​កម្ម​វិធី​ប្រគល់​រង្វាន់​សម្រាប់​អ្នក​ឈ្នះ​ពី​ការ​ចាប់​ រង្វាន់​​ផ្សង​សំណាង​លើក​ទី​៨​ពី​កម្ម​វិធី​ប្រូម៉ូ​សិន​ Top-up Promotion នា​ព្រឹក​នេះ​នៅ​ទី​ស្នាក់​ការ​កណ្តាល​ក្រុម​ហ៊ុន​រាជ​ធានី​ភ្នំពេញ​។

រាជធានីភ្នំពេញ ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១១ ៖ ក្រុម​ហ៊ុន​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត​ Beeline បាន​រក​ឃើញ​អ្នក​ឈ្នះ​​រង្វាន់​ និង​បាន​រៀប​ចំ​កម្ម​វិធី​ប្រគល់​រង្វាន់​សម្រាប់​អ្នក​ឈ្នះ​ពី​ការ​ចាប់​រង្វាន់​​ផ្សង​សំណាង​លើក​ទី​៨​ពី​កម្ម​វិធី​ប្រូម៉ូ​សិន​ Top-up Promotion នា​ព្រឹក​នេះ​នៅ​ទី​ស្នាក់​ការ​កណ្តាល​ក្រុម​ហ៊ុន​រាជ​ធានី​ភ្នំពេញ​។

កញ្ញា​ខៀវ ដារ៉ា មាន​អាយុ​២០​ឆ្នាំ រស់​នៅ​ភូមិ​កោះ​ខ្យង ឃុំ​អូរ​ជ្រៅ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហនុ​ គឺ​ជា​អ្នក​មាន​សំណាង​ឈ្នះ​រង្វាន់​ធំ​បំផុត​គឺ រថ​យន្ត​ម៉ាក Chevrolet Spark ស៊េរី​ឆ្នាំ​២០១១ មួយ គ្រឿង​ពី​ការ​ចាប់​រង្វាន់​ផ្សង​សំណាង​លើក​ទី​៨​នៃ​កម្ម​វិធី​ Top-up Promo ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​​១៣ ខែ​សីហា ឆ្នាំ​​២០១១ តាម​រយៈ​​ការ​ផ្សាយ​បន្ត​ផ្ទាល់​នា​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​។

កញ្ញា​ដារ៉ា​ទើប​ប្រើ​ប្រាស់ Beeline បាន​រយៈ​ពេល​កន្លះ​ខែប៉ុណ្ណោះដែល​មាន​លេខ​ទូរ​ស័ព្ទ​០៩០ ៨០៦​ ៥៣៨។ កញ្ញាដារ៉ា បាន​មាន​ប្រសាសន៍​​ឱ្យ​ដឹង​ថា «ខ្ញុំ​ប្រើ​ប្រាស់ប្រព័ន្ធ​ទូរ​ស័ព្ទ​ Beeline ព្រោះ​ Beeline មាន​បណ្តាញ​សេវា​ល្អ​ ព្រោះ​ខ្ញុំ​មិន​ដែល​ជួប​បញ្ហា​រអាក់​រអួល​នៅ​ក្នុង​ពេល​សន្ទនា​ទេ។ ជា​ពិសេស​អត្រា​តម្លៃ​ដ៏​ទាប​ក៏​ជា​មូល​ហេតុ​មួយ​ទៀត​ដែល​ខ្ញុំ​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​ផង​ដែរ​។ ក្រៅ​ពី​ជា​អតិ​ថិ​ជន​​ប្រចាំ​ម្នាក់​​ហើយ​ខ្ញុំ​តែង​ចង់​ក្លាយ​ជា​អ្នក​ឈ្នះ​រង្វាន់​មួយ​រូប​ផង​ដែរ​ពី​ Beeline ហើយ​ភ័ព្វ​សំណាង​នោះ​ក៏​រត់​មក​រក​ខ្ញុំ​មែន ព្រោះ​នៅ​ពេល​នេះ​ ខ្ញុំ​គឺ​ជា​អ្នក​​ឈ្នះ​រង្វាន់​ដ៏​ធំ​បំផុត​មួយរូប​»។

ទន្ទឹម​នឹង​ការ​ប្រគល់​រង្វាន់​ជា​រថ​យន្ត​ក្រុម​ហ៊ុន Beeline ក៏​ប្រគល់​រង្វាន់​ជូន​ដល់​អ្នក​ឈ្នះ​រង្វាន់​ទូរ​ស័ព្ទ​ដៃ Beeline ចំនួន​១០​រូប​ផ្សេង​ទៀត​ផង​ដែរ​។ អ្នក​មាន​សំណាង​ទាំង​នេះ​អញ្ជើញ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ កំពង់​ចាម បាត់​ដំបង កណ្តាល​ និង​រាជ​ធានី​ភ្នំពេញ។ សម្រាប់​អ្នក​ឈ្នះ​រង្វាន់​ជា​កាត​កោស​ ក្រុម​ហ៊ុន​នឹង​បញ្ចូល​​ទឹក​ប្រាក់​ក្នុង​គណនី​ទូរ​ស័ព្ទ​របស់​ពួក​គេ​ដោយ​ស្វ័យ​ប្រវត្តិ​តែម្តង។

យោង​តាមប្រសាសន៍​តំណាង​របស់​ក្រុម​ហ៊ុន​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត​ Beeline ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ឱ្យ​ដឹង​ថា នៅ​មាន​រង្វាន់​ធំគឺ​រថ​យន្ត​ម៉ាក Chevrolet Spark ស៊េរី​ឆ្នាំ​២០១១​ចំនួន​មួយ​គ្រឿង​ទៀត ព្រម​ទាំង​រង្វាន់​ទូរ​ស័ព្ទ​ដៃ​ស៊ីម​ពីរ​ Beeline ជា​ច្រើន​គ្រឿង​ និង​កាត​កោស​បញ្ចូល​ទឹក​ប្រាក់​ជា​ច្រើន​រង្វាន់​កំពុង​រង់​ចាំ​អ្នក​មានសំណាង ឈ្នះ​រង្វាន់​ចុង​ក្រោយ​។

លក្ខខណ្ឌ​​ចូល​រួម​កម្ម​វិធី​ប្រូម៉ូ​សិន​បញ្ចូល​ទឹក​ប្រាក់​ដើម្បី​ឈ្នះ​រថ​យន្ត​នេះ​គឺ​អតិ​ថិ​ជន​ទាំង​អស់​គ្រាន់​តែ​បញ្ចូល​ទឹក​ប្រាក់​ក្នុង​ទូរ​ស័ព្ទ​ដៃ​របស់​ពួក​គេ​យ៉ាង​តិច​៣​ដង​ក្នុង​រយៈ​ពេល​២​សប្តាហ៍​​ក្នុង​ចំនួន​ទឹក​ប្រាក់​ប៉ុន្មាន​ក៏​បាន​ បន្ទាប់​មក​​លេខ​ទូរ​ស័ព្ទ​របស់​ពួក​គេ​នឹង​ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចាប់​រង្វាន់​ផ្សង​សំណាង​ដើម្បី​ឈ្នះ​រង្វាន់​ផ្សេងៗ​រួម​មាន​រថ​យន្ត​គឺ​រថ​យន្ត​ម៉ាក​ Chevrolet Spark ស៊េរី​ឆ្នាំ​២០១១ មួយ​គ្រឿង​ ទូរ​ស័ព្ទ​ដៃ​ស៊ីម​ពីរ​ Beeline ចំនួន​១០​គ្រឿង​ និង​កាតកោស​បញ្ចូល​ទឹក​ប្រាក់​សរុប​ជាង​៦០​រង្វាន់​ផង​ដែរ​។

ការ​ចាប់​ឆ្នោត​ផ្សង​សំណាង​នេះ​ធ្វើ​ឡើង​ដោយ​យុត្តិ​ធម៌​ និង​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរ​ទស្សន៍​បាយ័ន​​នៅ​វេលា​ម៉ោង​៧ និង​៣០នាទី​យប់​ក្នុង​កម្ម​វិធី​ឋាន​មនុស្ស​លោក។ រាល់​លេខ​ទូរ​ស័ព្ទ​របស់​អ្នក​ឈ្នះ​រង្វាន់​ទាំង​អស់​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​​របស់​ក្រុម​ហ៊ុន Beeline ព្រម​ទាំង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ចុះ​ផ្សាយ​​លើ​ទំព័រ​សារ​ព័ត៌​មាន​កម្ពុជា​ថ្មី​នៅ​ពេល​ក្រោយ​ផង​ដែរ​។ ក្រុម​ការ​ងារ​ Beeline ក៏​នឹង​ជម្រាប​ជូន​ដល់​អ្នក​ឈ្នះ​រង្វាន់​ទាំង​អស់​អំពី​ការ​មក​ទទួល​រង្វាន់​ទាំង​នោះ​ពី​ក្រុម​ហ៊ុន​ផងដែរ​។ ការ​ចាប់​ឆ្នោត​​ផ្សង​សំណាង​ចុង​ក្រោយ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០១១ ខាង​មុខ​នេះ​ហើយ។

ក្រុម​ហ៊ុន​ Sotelco LTD គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ហ៊ុន​ VimpelCom Group ។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០០៩​ ក្រុម​ហ៊ុន​សហ​កម្ម​សិទ្ធិ​ Vimpel-Communications(ហៅ​កាត់​ថា​ ក្រុម​ហ៊ុន​ VimpelCom ឬ​ក្រុម​ហ៊ុន​នៅ​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​ញូវ​យ៉ក​ NYSE សរ​សេរ​កាត់​ VIP )​ក្នុង​នាម​ជាក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរ​គមនា​គមន៍​អន្តរ​ជាតិ​នាំ​មុខ​មួយ​ដែល​មាន​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ប្រទេស​រុស្ស៊ី​ សមា​គម​រដ្ឋ​ឯក​រាជ្យ​កុម្ម៉ុង​វេលស៍(CIS) ទ្វីប​អឺរ៉ុប​ ទ្វីប​អាមេ​រិក​ខាង​ជើង​ និង​ទ្វីប​អាហ្វ្រិក​បាន​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​ចាប់​ផ្តើម​ដំណើ​រការ​អាជីវ​កម្ម​ក្រោម​ពាណិជ្ជ​សញ្ញា​​Beeline នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​តាម​រយៈ​ក្រុម​ហ៊ុន​​Sotelco Ltd ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ខ្លួន​។ ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ដំណើរ​ការ​អាជីវ​កម្ម​មក​ ក្រុម​ហ៊ុន​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត​ Beeline បាន​ក្លាយ​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរ​គមនា​គមន៍​មួយ​ដែល​បាន​និង​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​នាម​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូ​រគមនា​គមន៍​Beeline យល់​ច្បាស់​អំពី​តម្រូវ​ការ​នៃ​បណ្តាញ​សេវា​សម្រាប់​អតិ​ថិ​ជន​របស់​យើង​។ បន្ទាប់​ពី​បាន​បើក​ដំណើរ​ការ​អាជីវ​កម្ម​របស់ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​មួយ​ឆ្នាំ​មក​ ក្រុម​ហ៊ុន​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត​ Beelineដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរគមនា​គមន៍​អន្តរ​ជាតិ​​នាំ​មុខ​គេ​បាន​ពង្រីក​សេវា​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ដោយ​ផ្តល់​ជូន​អតិ​ថិ​ជន​ទាំង​២៤​ខេត្ត​-ក្រុង​នូវ​សេវា​ឮ​ច្បាស់​បំផុត​ ព្រម​ទាំង​ការ​គិត​ថ្លៃ​សេវា​ល្អ​ជាង​គេ​ផង​ដែរ​។ ខេត្ត​ចំនួន​ពីរ​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​សេវា​គ្រប​ដណ្តប់​របស់​ក្រុម​ហ៊ុន​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត Beeline គឺ​ខេត្ត​រតន​គិរី​និង​មណ្ឌល​គិរី​ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១០​
មក​។

កាល​ពី​​ចុង​ខែ​មិថុនា ឆ្នាំ​២០១០ ក្រុម​ហ៊ុន Swiss Qual ដែល​ជា​ក្រុម​ហ៊ុន​ប្រទេសស្វ៊ីស​ឯក​រាជ្យ​មួយ​មាន​ជំនាញ​ក្នុង​ការ​វាស់​វែង​គុណ​ភាព និង​ត្រួត​ពិនិត្យ​បណ្តាញ​ទូរ​ស័ព្ទ​លើតុ និង​ទូរ​ស័ព្ទ​ដៃ​បាន​ចាប់​ផ្តើម​គម្រោង​ស្រាវ​ជ្រាវ​មួយ​លើ​គុណ​ភាព​បណ្តាញ​សេវា​សម្លេង​ និង​ទិន្ន​ន័យ​ក្នុង​ប្រទេស​កម្ពុជា​។ បន្ទាប់​ពី ការ​បើក​បរ​សាក​ល្បង​​២​សប្តាហ៍​តាម​ទី​ក្រុង​សំខាន់​ៗ​ទូទាំង​ប្រទេស​រួច​មក​ពួក​គេ​បាន​រក​ឃើញ​ថា បណ្តាញ​សេវា​ក្រុម​ហ៊ុន​ Beeline មាន​គុណ​ភាព​ល្អ​ជាង​គេ​ក្នុង​ចំណោម​ប្រតិ​បត្តិ​ការ​ផ្តល់​​សេវា​ទូរគមនា​គមន៍​ឈាន​មុខ​គេ​ក្នុង​ប្រទេស​លើ​គុណ​ភាព​ហៅ​ចេញ​ហៅ​ចូល និង​សេវា​ទិន្ន​ន័យ​។

ក្រុម​ហ៊ុន​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត Beeline ប្រចាំ​នៅ​កម្ពុជា​ផ្តល់​នូវ​សេវាកម្ម​ជា​ច្រើន​ដូច​ជា​សេវា Live Zero សេវា​លេខ​ទូរ​ស័ព្ទ​ពិសេស​ សេវា​លេខ​ទូរ​ស័ព្ទ​ឯក​ជន​ សេវា GPRS សេវា​អីុន​ធើរ​ណេត​ សារ​ជា​អក្ស​រ និង​សារ​រូប​ភាព​។ សេវា​បន្ថែម​របស់​ប៊ី​ឡាញ​រួមមាន​សេវា​ជជែក​កំសាន្ត​ជា​ក្រុម​(rooming, conference Olls)សេវា​រង់​ចាំ​(Call Waiting) សេវា​​ត​ភ្ជាប់​ទៅ​លេខ​ទូរ​ស័ព្ទ​​មួយ​ទៀត សេវា​ដែល​អាច​ឱ្យ​អតិ​ថិ​ជន​លើក​ទូរ​ស័ព្ទ​អ្នក​ហៅ​ចូល​ថ្មី​ដោយ​ឱ្យ​អ្នក​កំពុង​និយាយ​រង់​ចាំ​សិន សេវា Hiding Number, សេវា​ Call me back, សេវា Give me Money, សេវា​ជំនួយ​ Call, សេវា​ Fun tone all in one Sim សេវា​បញ្ចូល​ទឹក​ប្រាក់​ Easy Fill សេវា​ Wey Luy សេវា​បញ្ចូល​ទឹក​ប្រាក់(Top Up)​តាម​រយៈ​ ATM និង​សេវា​ផ្ញើ​សារ​ជា​សម្លេង​។ ក្នុង​ខែមីនា ឆ្នាំ​២០១១​ ក្រុម​ហ៊ុន​ប៊ីឡាញ​បាន​ណែ​នាំ​សេវា​ថ្មី​ដំបូង​គេ​មួយ​​ថា Your Number ដែល​ជា​សេវា​កម្ម​បង្កើត​ឡើង​​ និង​អាច​ផ្តល់​ភាព​ងាយ​ស្រួល​​ជាមួយ​នឹង​ជួយ​សន្សំ​សំចៃ​ពេល​វេលា​របស់​អតិ​ថិ​ជន​ផង​ដែរ​។ អតិ​ថិ​ជន​អ្នក​ប្រើ​ប្រាស់​ឥឡូវ​អាច​ស្វែង​រក​លេខ​ទំនេរ​តាម​តម្លៃ​ដែល​ចង់​បាន​ដោយ​មិន​ចាំ​បាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយា​ល័យ​ ឬ​ហាង​សាខា​ក្រុម​ហ៊ុន​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត​ Beeline ក៏​បាន​។ អតិ​ថិ​ជន​អ្នក​ប្រើ​ប្រាស់​អាច​ទទួលបាន​សេវា​ឆែក​រក​លេខ​នេះ​ដោយ​ឥត​គិត​ថ្លៃ​ ហើយ​ក្រុម​ហ៊ុន​បណ្តាញ​ទូរ​ស័ព្ទ​ចល័ត Beeline មាន​គម្រោង​ដាក់​ឱ្យប្រើ​ប្រាស់​នូវ​សេវា​កម្ម​ថ្មីៗ​មាន​ប្រយោជន៍​ជា​ច្រើន​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។

សម្រាប់​ព័ត៌​មាន​លំអិតបន្ថែម​សូមទាក់​ទង​កញ្ញា ញ៉ែម សុជាតា ផ្នែក​ទំនាក់​ទំនង​សាធា​រណៈ​ និង​ផ្សព្វ​ផ្សាយ ៕