ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនកិច្ច​សិក្សា​​និស្សិត​​​ជប៉ុន​មក​​កាន់​​សាលា​​​រៀន​វ៉េស្ទឡាញន៍​​សាខា​ច្បារអំពៅ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១១កន្លងទៅនេះ ក្រុមនិស្សិតពេទ្យជប៉ុន​ចំនួន​១៥នាក់ បានមកធ្វើទស្សនកិច្ចសិក្សា​សែ្វង​យល់ពីកម្មវិធីសិក្សា ការងារសង្គមកិច្ច និងផ្នែក​ថែទាំសុខភាពនៅសាលារៀនវ៉េស្ទឡាញន៍​សាខា​ច្បារអំពៅ។ នៅក្នុងឱកាសនោះផងដែរ ​និស្សិត​ទាំងនោះបានចែករំលែកនូវចំណេះដឹង​ផ្នែក​ថែទាំសុខភាព ដោយបានធ្វើបទបង្ហាញអំពី​សុខ​

រាជធានីភ្នំពេញ​​ ៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១១កន្លងទៅនេះ ក្រុមនិស្សិតពេទ្យជប៉ុន​ចំនួន​១៥នាក់ បានមកធ្វើទស្សនកិច្ចសិក្សា​សែ្វង​យល់ពីកម្មវិធីសិក្សា ការងារសង្គមកិច្ច និងផ្នែក​ថែទាំសុខភាពនៅសាលារៀនវ៉េស្ទឡាញន៍​សាខា​ច្បារអំពៅ។ នៅក្នុងឱកាសនោះផងដែរ ​និស្សិត​ទាំងនោះបានចែករំលែកនូវចំណេះដឹង​ផ្នែក​ថែទាំសុខភាព ដោយបានធ្វើបទបង្ហាញអំពី​សុខ​ភាព​មាត់ធ្មេញ និងផលប៉ះពាល់នៃការជក់​បារី។

ក្នុងដំណើរមកដល់របស់និស្សិតជប៉ុននា​ឱកាសនោះ មានការទទួលស្វាគមន៍ដោយក្តីរីក​រាយ និងដោយមោទនភាពពីសំណាក់គណៈ​នាយ​កសាលា បុគ្កលិក គ្រូបង្រៀន ព្រមទាំង​សិស្សា​នុសិស្សផងដែរ។ បន្ទាប់មក និស្សិតជប៉ុន​ទាំងអស់បានដើរទស្សនាការរៀបចំរបស់​សាលា​ដូចជា៖ ស្ទង់ដាបន្ទប់រៀន អាហារដ្ឋាន បន្ទប់​ពិសោធន៍ បន្ទប់តន្ត្រី​ បណ្ណាល័យ និង​បន្ទប់​សុខ​ភាព។ កញ្ញា​​ណូហ្សូមិ តុដាតិ ដែលជា​ប្រធាន​ក្រុម​និស្សិត មានក្តីរភើបរីករាយចំពោះ​ការស្វា​គមន៍ និងបានកោតសរសើរយ៉ាងខ្លាំង​ចំពោះការ​រៀបចំដែលមានលក្ខណៈបទដ្ឋានស្តង់​ដារបស់​សាលា។

លោកប៉ិច បូឡែន អគ្គនាយកសាលារៀន​វ៉េស្ទ​ឡាញន៍ និងសាលារៀនណត្សឡាញន៍ បាន​មានប្រសាសន៍ទៅកាន់ក្រុមនិស្សិតជប៉ុនថា សាលា​រៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្ស​ឡាញន៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដោយ​ក្រុមបញ្ញវន្តខ្មែរក្នុងស្រុក និងនៅ​ប្រទេស​បារាំង ក្នុងគោលបំណងរួមចំណែកជា​មួយ​រដ្ឋា​ភិបាល នៅក្នុងការអភិវឌ្ឍវិស័យអប់រំ​ដែលជាកត្តាដ៏សំខាន់ចំពោះការបណ្តុះបណ្តាល​ធនធានមនុស្សនៅក្នុងប្រទេសយើង។

លោកអគ្គនាយកបានបង្ហាញអំពីសកម្មភាព​ការងារសង្គមកិច្ចរបស់សាលាដូចជា ការធ្វើ​អណ្តូង​ទឹក សម្អាតទីក្រុង ទិវាក្តីស្រឡាញ់ចំពោះ​អ្នកមានគុណ កម្មវិធីអប់រំតាមវិទ្យុ ការនិពន្ធបទ​​ចម្រៀងអប់រំ ការប្រគំតន្ត្រី​អប់រំ ការប្រគល់​​​សម្ភារ​សិក្សា សម្លៀកបំពាក់ និងថវិកាជូនដល់​​​ប្រជាជន​ក្រីក្រនិងអង្គការកុមារកំព្រា ព្រមទាំង​​ផ្តល់អាហារូបករណ៍ដល់សិស្សអង្គការដែលមក​​សិក្សានៅសាលារៀន ។ លោកអគ្គនាយកបាន​​បញ្ជាក់ថា  សាលារៀនគ្រប់សាខាបានបង្កើត​​ក្រុមយុវជនស្ម័គ្រចិត្តចូលរួមការងារសហគមន៍ (YCI)ក្នុងទិសដៅអនុវត្តគម្រោងមានដូចជា សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការងារអប់រំសុខ ​ភាព ការងារបរិស្ថាន ការងារអភិវឌ្ឍតម្លៃនៃ ការរស់នៅតាមសហគហគមន៍ ព្រមទាំងបណ្តុះ ​គំនិតស្មារតីរបស់ប្អូនៗសិស្សានុសិស្សឱ្យមាន​​ទឹកចិត្តអាណិតអាសូរ និងបានស្វែងយល់ពីជីវ​​ភាពប្រជាជនរស់នៅតាមសហគមន៍ និងតំបន់​​​ជន​បទ ។

ទន្ទឹមនឹងនោះដែរ និស្សិតពេទ្យជប៉ុនបាន​ធ្វើការចែករំលែកបទពិសោធន៍ និងចំណេះដឹង​​ផ្ទាល់ខ្លួនតាមរយៈការធ្វើបទបង្ហាញ ដែលទាក់​ ទងនឹងការថែរក្សាសុខភាពមាត់ធ្មេញ ការយល់​​ដឹងពីប្រភេទចំណីអាហារដែលអាចធ្វើឱ្យប៉ះ​ពាល់សុខភាពមាត់ធ្មេញ និងការប៉ះពាល់អវិជ្ជ​មានដែលបណ្តាមកពីការជក់បារីដល់ប្អូនៗសិស្សានុសិស្ស។

តាមរយៈទស្សនកិច្ចសិក្សានេះ និស្សិតជប៉ុន​បានស្វែងយល់កាន់តែច្បាស់អំពីគុណភាព​របស់​សាលា ជាពិសេសគឺការងារសង្គមកិច្ច​របស់​សាលា​​ដែលជាគំរូដ៏ល្អសម្រាប់ស្ថាប័នឯក​ជន​ដទៃទៀតនៅក្នុងការចូលរួមលើកកម្ពស់ការ​ងារសង្គមកិច្ច ដូចដែលសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍បាន​និង​កំពុងតែ​ដឹកនាំ​ធ្វើនាពេលបច្ចុប្បន្ន ដែលមានបណ្ណា​ល័យ​ចល័ត​ជាដើម។

ជាទីបញ្ចប់ សាលារៀនវ៉េស្ទឡាញន៍ និង​សាលារៀនណត្សឡាញន៍ជាមួយក្រុម​និស្សិត​ជប៉ុន បានធ្វើការប្តេជ្ញាចិត្តនៅក្នុងការរួមសហ​ការ​យ៉ាងល្អជាមួយគ្នាតាមរយៈរូបភាពផ្សេៗ ដែល​មាន​ការងារសង្គមកិច្ចជាអាទិភាព ៕