ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​នៃការ​​ប្រកួត​កីឡា​​មហា​ជន​​ក្រប​ខណ្ឌ​​ ភូមិ​​ភាគ​​ប៉ៃ​លិន​​កាល​ពីថ្ងៃ​17សីហា ​កន្លងមក

13 ឆ្នាំ មុន

ខេត្ត​​ប៉ៃ​លិន​ ៖ ​លទ្ធ​ផល​នៃ​ការ​ប្រកួត​​កីឡា​មហា​ជន​ក្រប​ខណ្ឌភូមិ​ភាគ​ប៉ៃ​លិន កាល​ពី​ថ្ងៃ​ទី​១៧ សីហា ​កន្លង​មក​នេះ លើ​វិញ្ញា​សា​​ដើរ​ចម្ងាយ​​៥​គីឡូ​ម៉ែត្រនារី និង​បុរស​ចម្ងាយ​១០​គីឡូ​​ម៉ែត្រ ​និង​បាល់​បោះ​បាន​​បញ្ចប់​ហើយ ។ ​លទ្ធ​ផល​វិញ្ញា​សា​ដើរ​ចម្ងាយ​៥​គីឡូ​​ម៉ែត្រ ​នារី​ លេខ​១ បាន​ទៅ​លើ​កីឡា​ការិនី​ លឹម ចាន់​ទី ​​មក​ពី​ខេត្ត​សៀម​រាប

ខេត្ត​​ប៉ៃ​លិន​ ៖ ​លទ្ធ​ផល​នៃ​ការ​ប្រកួត​​កីឡា​មហា​ជន​ក្រប​ខណ្ឌភូមិ​ភាគ​ប៉ៃ​លិន កាល​ពី​ថ្ងៃ​ទី​១៧ សីហា ​កន្លង​មក​នេះ លើ​វិញ្ញា​សា​​ដើរ​ចម្ងាយ​​៥​គីឡូ​ម៉ែត្រនារី និង​បុរស​ចម្ងាយ​១០​គីឡូ​​ម៉ែត្រ ​និង​បាល់​បោះ​បាន​​បញ្ចប់​ហើយ ។

​លទ្ធ​ផល​វិញ្ញា​សា​ដើរ​ចម្ងាយ​៥​គីឡូ​​ម៉ែត្រ ​នារី​ លេខ​១ បាន​ទៅ​លើ​កីឡា​ការិនី​ លឹម ចាន់​ទី ​​មក​ពី​ខេត្ត​សៀម​រាប ​​ប្រើ​ថិរ​វេលា​៣៤​នាទី​២៤​វិនាទី ​លេខ​២ ​បាន​ទៅ​លើ​កីឡា​ការិនី​ ឌី ហ៊ន ​មក​ពី​​ខេត្ត​ពោធិ៍​សាត់ ​ប្រើ​ថិរវេលា​​៣៥​នាទី​​១​វិនាទី​ និង​លេខ​៣ បាន​ទៅ​លើ​កីឡា​ការិនី​ ហឹម ​សុនាង ​មកពី​ខេត្ត​បាត់​ដំបង ប្រើ​ថិរ​វេលា​៣៦​នាទី​១៤​វិនាទី ។

​ផ្នែក​បុរស​ដើ​រ​ចម្ងាយ​​១០​គីឡូ​ម៉ែត្រ លេខ​១ កីឡា​ករ​​ ឱ បញ្ញា មកពី​ខេត្ត​សៀម​​រាប ប្រើ​ថិរ​វេលា​​១ម៉ោង​៥​នាទី​១៤​វិនាទី​​ ​។ លេខ​២ ​កីឡា​ករ​ កាំង ជឿន មកពីខេត្ត​ពោធិ៍​សាត់ ​ប្រើ​ថិរ​វេលា​១​ម៉ោង​៦​នាទី​៨វិនាទី ​និង​លេខ​៣ បាន​ទៅ​លើ​កីឡា​ករ​ អាំ វណ្ណី ​នៅ​​ខេត្ត​ប៉ៃ​លិន ប្រើ​ថិរ​វេលា​១​ម៉ោង​៧​នាទី ៕