ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្តាហ៍​ទី​​2​ប្រកួតប្រដាល់​​​ដណ្តើមខ្សែ​​ក្រវាត់​​​ស្រា​ហ្គោល​រីជេន​នៅ​​ TV3

13 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ការប្រកួត​ប្រដាល់​ដណ្តើម​ខ្សែ​ក្រវាត់​​​ស្រា​​ហ្គោលរីជេន ក្នុង​ប្រភេទ​​ទម្ងន់​​៦៣​គីឡូក្រាម ​នៅលើ​សង្វៀន​​ស្ថានីយ​​ទូរទស្សន៍​​ប៉ុស្តិ៍​​លេខ​​៣ ​នា​ថ្ងៃ​សៅរ៍ ទី​​​២០ សីហា ​​ខាង​មុខនេះ គឺ​ឈាន​ចូលដល់​សប្តាហ៍​​ទី​២ហើយ ​​​ហើយ​សម្រាប់ការ​ប្រកួត​​​លើក​នេះ​​​មាន​រហូត​ដល់​ទៅ​​​៣គូ​។ តាមការ​​រៀបចំ​របស់​គណៈ​កម្មការ​រៀប​ចំការប្រកួត​គឺ​ក្នុង​​​១​សប្តាហ៍​​​គូប្រកួត​​ខ្សែ​ក្រវាត់​​តម្រូវ​​ឱ្យមានតែ​​២​​គូ​ប៉ុណ្ណោះ ប៉ុន្តែ​សប្តាហ៍​មុនអវត្ត​មាន​​​កីឡាករ Shey mon ជនជាតិ​ប្រេស៊ីល ដែលត្រូវ​​​ជួបជាមួយ​​​​​ហេង ​សំរាំង មក​ពី​ក្លឹប​​ព្រៃ​​ទទឹង​។​

Shey mon តាមពិត​​​គេធ្លាប់​មក​​​កម្ពុជា​ច្រើន​លើក​មក​ហើយ ​ប៉ុន្តែ​​មិនសូវ​​មាន​សំណាង​ប៉ុន្មាន​ឡើយ ​​ចំណែក​​ឯ​ការ​​មក​ប៉ះ​ហេង សំរាំង​ លើក​នេះ​​​​​ក៏មិន​ដឹង​ថា ជា​​យ៉ាង​ណា​ដែរ ​​ព្រោះ​ស្នៀត​ប្រយុទ្ធ​​​របស់គេ​​មិនសូវខ្លាំង​​ប៉ុន្មាន​ឡើយ ​​​ទាំង​ស្នៀត​​​​ជើង និងស្នៀត​​​កណ្តាប់​ដៃ​​​។ ចំណែក​​​ហេង សំរាំង​​វិញ ​មិន​មានអ្វី​ដែល​អស្ចារ្យ​​​​​ដូចគ្នា ​ព្រោះ​សំរាំង​​ អន់​ស្បែកមុខ​បន្តិច ​ឯ​​ចិត្ត​ក៏​​​តូច​ថែមទៀត ​គូនេះ​​អាច​ស៊ីសង​​គ្នា​បានតែ​ត្រង់​ថា ​​អ្នក​ណា​ចាញ់ ឬ​​ឈ្នះនោះ ​មិន​ហ៊ាន​​​ទស្សន៍ទាយ​ទុកមុន​ឡើយ​។​

ឡុង សុភី ​​មកពីក្លឹប​​​​សាល​វ័ន្ត​កីឡា​ ជួប Abass ​មក​ពី​​​​ប្រទេស​អ៊ីរ៉ង់ ។ ​​សុភី ​ស្នៀត​កែង និង​​ជង្គង់​របស់​គេ​​​សាហាវ​​​គួរសម បើ​​ទោះជា​ការ​វាយចេញ​មាន​សភាព​​យឺត​យ៉ាវ​​​​បន្តិច​មែន​ ហើយ​សម្រាប់​​​ការ​មក​ប៉ះ​​​ Abbass លើកនេះ ក៏មិន​មាន​អ្វីដែល​គួរ​ឱ្យ​បារម្ភ​ប៉ុន្មានដែរ ព្រោះថា អ្នក​ប្រដាល់​​​​​សញ្ជាតិ​​អ៊ីរ៉ង់ម្នាក់នេះ​អត់មាន​អ្វីដែល​​​​ពូកែ​​ឡើយ។ ​ម្យ៉ាង​វិញ​ទៀត Abass ធ្លាប់​មក​​កម្ពុជា​​​​ច្រើ​នលើក​ច្រើន​សា​​​​មែន​​ តែ​​ភាគតិច​​​​ណាស់​ដែលគេ​​​​មាន​សំណាង​​​​បាន​ឈ្នះត្រឡប់​ទៅ​វិញ​នោះ ​ហើយ​លើកនេះ​​​មិនដឹង​ជា​សុភី ត្រូវ​ហាល​​ខោ ឬក៏​​​​ Abass នោះទេ​។​

ពេជ្រ ​​សីហា ជើង​ខ្លាំងខាង​​​​​ប្រើ​កែង និង​ជង្គង់​ មក​ពី​​ក្លឹប​​កីឡា​ប្រដាល់​​ក្រសួងការពារជាតិ ជួប ANVA មកពី​​អ៊ូស​បេ​គីស្ថាន​។ ​សីហា ​ជា​​កំពូល​​អ្នក​ប្រយុទ្ធ​​​​ដែលមាន​​ចិត្ត​​​សឿង​បំផុត​​​​ ហើយ​​ថែម​ទាំង​​មានក្បាច់​​ប្រយុទ្ធ​យ៉ាង​សំបូរ​បែប​​ទៀត​ផង ​ឯ​ចរិត​របស់​​គេ​ក៏​មិន​សូវ​​ចេះ​ច្រឡោត​​​​ផ្តាស​ដែរ​ ។ ​​ចំណែក ANVA គេ​ក៏​​មិន​ស្គាល់​​​ប្រវត្តិ​​​ច្បាស់​ដែរ មិន​​ដឹង​ថា កីឡាករ​​​បរទេស​​​រូបនេះមានល្បិច​​ប្រយុទ្ធ​​​​នៅលើសង្វៀន​​​យ៉ាង​ណានោះទេ ​ដូច្នេះ​មានតែ​​ការ​មក​​សាក​កម្លាំង​​គ្នា​នៅលើ​សង្វៀន​​​​នា​ថ្ងៃសៅរ៍​​នោះ​ទេ ទើប​អាច​​ដឹង​បាន ។​
​រី​ឯ​គូប្រកួត​ប្រដាល់សាកល​​​អាជីព​​ដណ្តើម​​​ខ្សែ​​ក្រវាត់​​​​​ក្នុង​​ប្រភេទ​ទម្ងន់​​​​៦៣​គីឡូក្រាម​​​នៅ​សប្តាហ៍​​នេះដែរ ​​ផល​ សុផាត​ ​​មកពីក្លឹប​​​កង​រាជ​អាវុធ​ហត្ថ​​​រាជធានី​ភ្នំពេញ​ ​​ជួប​ភុំ សារ៉ាយ ​មក​ពី​ក្លឹប​​​អាជ្ញាធរ​​​​​ជាតិ​អាវុធគីមី ។ ​​ចំណែក​គូប្រកួត​​មិត្តភាព ​​មៀច ​សុខរ៉ា មក​ពី​ក្លឹប​​តាព្រហ្ម​មានជ័យ ជួប​សិង្ហ សាវ៉ន មកពីក្លឹប​​​សិង្ហកីឡា ៕​