ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរ​កញ្ញា ម៉ិក​ស៊ិក បាត់​បង់​មកុដ​ដោយ​សារ​ឡើង​ទម្ងន់​3គីឡូ​ក្រាម

13 ឆ្នាំ មុន

បវរ​កញ្ញា​ម៉ិក​​ស៊ិក នាង Cynthia de la Vega វ័យ​១៩​​ឆ្នាំ ដែល​ត្រៀម​នឹង​បង្ហាញ​ខ្លួន​​ចូល​​រួម​​ប្រកួត​​បវរកញ្ញា​​ពិ​ភព​លោក​​ដែល​​ ប្រព្រឹត្ត​​ទៅ​​​នៅ​​ខែ​​វិច្ឆិកា​​នោះ ត្រូវ​​បាត់​បង់​មកុដ ដោយសារ​ការ​​​ឡើង​​​ទម្ងន់​​៣គីឡូក្រាម ហើយ​ត្រូវ​បានដាក់​​ជំនួស​​ដោយ​​នាង Gabriela Palacio Diaz វិញ ។

នៅ​ឯសន្និសីទ​មួយ​បាន​ឱ្យ​ដឹង​ថា ការទម្លាក់​​តំណែង​ពីម្ចាស់ក្សត្រី​នៃ​សម្រស់​នេះ ត្រូវ​បាន​គេ​​ដឹង​ថា អ្នក​រៀប​ចំតម្រូវ​ឱ្យនាង​សម្រក​ទម្ងន់​ពីរ​ឬ​បី​គីឡូ​ក្រាម ប៉ុន្តែ​នាង​មិន​ដែល​ផ្តល់​ព័ត៌ ឬ​ពិគ្រោះ​​​​យោបល់​ជាមួយ​អ្នកជំនាញ​ខាង​អាហា​​រូប​​ត្ថម្ភ ដើម្បី​ឱ្យប្រាកដ​ថា នាង​បានស្រក​​ទម្ងន់​​ឡើយ ។

បវរ​កញ្ញា​ម៉ិក​​ស៊ិក នាង Cynthia de la Vega វ័យ​១៩​​ឆ្នាំ ដែល​ត្រៀម​នឹង​បង្ហាញ​ខ្លួន​​ចូល​​រួម​​ប្រកួត​​បវរកញ្ញា​​ពិ​ភព​លោក​​ដែល​​ប្រព្រឹត្ត​​ទៅ​​​នៅ​​ខែ​​វិច្ឆិកា​​នោះ ត្រូវ​​បាត់​បង់​មកុដ ដោយសារ​ការ​​​ឡើង​​​ទម្ងន់​​៣គីឡូក្រាម ហើយ​ត្រូវ​បានដាក់​​ជំនួស​​ដោយ​​នាង Gabriela Palacio Diaz វិញ ។

នៅ​ឯសន្និសីទ​មួយ​បាន​ឱ្យ​ដឹង​ថា ការទម្លាក់​​តំណែង​ពីម្ចាស់ក្សត្រី​នៃ​សម្រស់​នេះ ត្រូវ​បាន​គេ​​ដឹង​ថា អ្នក​រៀប​ចំតម្រូវ​ឱ្យនាង​សម្រក​ទម្ងន់​ពីរ​ឬ​បី​គីឡូ​ក្រាម ប៉ុន្តែ​នាង​មិន​ដែល​ផ្តល់​ព័ត៌ ឬ​ពិគ្រោះ​​​​យោបល់​ជាមួយ​អ្នកជំនាញ​ខាង​អាហា​​រូប​​ត្ថម្ភ ដើម្បី​ឱ្យប្រាកដ​ថា នាង​បានស្រក​​ទម្ងន់​​ឡើយ ។

 ចំពោះរឿងអកុសលនេះ នាងCynthia de la Vega បាន​ស្រក់ទឹក​​ភ្នែក និង​ក្រៀមក្រំ​​បំផុត​នៅពេល​ដឹង​​ថា ខ្លួន​ត្រូវ​​បាន​គេ​ដ​ក​ចេញ​ពីតំណែង​ម្ចាស់ក្សត្រីនៃ​​សម្រស់​​ ។ នាង​បាន​​និយាយ​ថា នាង​មាន​​អារម្មណ៍​​សោក​​ស្តាយយ៉ាង​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​​មនុស្ស​​រាល់គ្នា​​អស់​​សង្ឃឹម​លើរូបនាង ។

ទោះបីជា​បែប​ណា នាង Lupita Jones អ្នក​ចាត់ចែង​កម្មវិធី​ប្រកួតបវរកញ្ញាបា​ននិយាយ​ថា បវរកញ្ញាវ័យ​១៩ឆ្នាំរូប​នេះ ខ្វះ​ការគោរព​វិន័យ​ ហើយ​នាង​មិន​បាន​អនុវត្ត​ទៅតាម​លក្ខនិក ​ថែម​​ទាំងធ្វើ​អ្វីតាមការ​​រៀបចំរបស់​នា​ង​​​ទៀត ៕