ខេត្តបាត់ដំបង ៖ ក្នុងគោលបំណងរួមចំណែកលើកស្ទួយយេនឌ័រក្នុងវិស័យកីឡាបាល់ទាត់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំឱ្យមានព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្រាប់នារីលើកទី២ ឆ្នាំ២០១១ នៅខេត្តបាត់ដំបង ។ ការប្រកួតនឹងចាប់ផ្តើមធ្វើពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០១១ ដោយមានក្រុមកីឡាចំនួន៨ចូលរួមប្រកួត។
មន្ត្រីរៀបចំការប្រកួតមួយរូបបានឱ្យដឹងថា សម្រាប់ក្រុមដែលត្រូវចូលរួមទាំង៨នោះមាន១-ក្រុមខេត្តក្រចេះ ២-ក្រុម SALT ACADEMY ខេត្តបាត់ដំបង ៣-ក្រុមបក្សីចាំក្រុង ខេត្តសៀមរាប ៤-សមាគមបាល់ទាត់ខេត្តកណ្តាល ៥-សមាគមបាល់ទាត់ខេត្តព្រះសីហនុ ៦-ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ៧-ក្រុមអធិរាជភ្នំស្វាយខេត្តបន្ទាយមានជ័យ និង៨-ក្រុមអភិវឌ្ឍន៍បាល់ទាត់ស្ត្រី ។ ការប្រកួតនេះត្រូវបានរៀបចំធ្វើឡើងនៅទីលានបាល់ទាត់ចំនួន២ គឺទីលានបាល់ទាត់វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងទីលានបាល់ទាត់សាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង ។
ដោយឡែកសម្រាប់រូបមន្តនៃការប្រកួតចែកចេញជា២ពូល គឺពូល A មាន៤ក្រុម និងពូល B មាន៤ក្រុម។ ចំណែកក្នុងការប្រកួត១ពូលជម្រុះយកតែ២ក្រុមប៉ុណ្ណោះ សម្រាប់ឡើងទៅប្រកួតខ្វែងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រជាបន្តទៀត ៕
ចែករំលែកព័តមាននេះ