ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន Beeline នៅខេត្ត​កំពង់​ស្ពឺ​​ឈ្នះ​រង្វាន់​​ធំ​ពី​កម្ម​វិធី​ Cha-Cha-Cha

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេ​ញ​ថ្ងៃ​ទី១៥ ​សីហា ឆ្នាំ​២០១១ ៖ កាលពី​ថ្ងៃ​អាទិត្យសបា្តហ៍​​​​កន្លងទៅ​នេះ ​កម្មវិធី​ទូរទស្សន៍​​«​ Cha-Cha-Cha» ​ដែល​ឧបត្ថម្ភ​​​ដោយក្រុមហ៊ុន Beeline នៅ​កម្ពុជា ​និង​ជា​កម្ម​វិធី​​ដែលមានការ​ចាក់ផ្សាយ​ជូន​ទស្សនា​​រៀង​រាល់​​​ថ្ងៃ​ អាទិត្យ ​​​វេលាម៉ោង​២ និង​៣០​នាទី​​​ដល់ម៉ោង​​៤ និង​៣០នាទីរសៀលតាម​កញ្ចក់​ទូរ​ទស្សន៍​​​​បាយ័ន​

រាជ​ធានីភ្នំពេ​ញ​ថ្ងៃ​ទី១៥ ​សីហា ឆ្នាំ​២០១១ ៖ កាលពី​ថ្ងៃ​អាទិត្យសបា្តហ៍​​​​កន្លងទៅ​នេះ ​កម្មវិធី​ទូរទស្សន៍​​«​ Cha-Cha-Cha» ​ដែល​ឧបត្ថម្ភ​​​ដោយក្រុមហ៊ុន Beeline នៅ​កម្ពុជា ​និង​ជា​កម្ម​វិធី​​ដែលមានការ​ចាក់ផ្សាយ​ជូន​ទស្សនា​​រៀង​រាល់​​​ថ្ងៃ​អាទិត្យ ​​​វេលាម៉ោង​២ និង​៣០​នាទី​​​ដល់ម៉ោង​​៤ និង​៣០នាទីរសៀលតាម​កញ្ចក់​ទូរ​ទស្សន៍​​​​បាយ័ន​ដែល​ទទួល​បាន​ការ​​ពេញ​និយម​​​​​ជា​ច្រើន​នោះ បានប្រគល់​​​រង្វាន់​ប្រាក់​សុទ្ធ​​ចំនួន​៥២៥.០០០​រៀល ​ជូន​ដល់​លោក​ជន នឿន ​​ដែល​ជាម្ចាស់​​​លេខ​ទូរស័ព្ទ​​០៩០ ​៤៨៥ ២៣៥ ។

លោកជន នឿន ​​ដែល​ជា​​ប្រជាពលរដ្ឋ​​រស់​​នៅ​ក្នុង​ភូមិ​​​​សាយាវ ឃុំព្រះ​​និព្វាន ​ស្រុក​គង​ពិសី ​​ខេត្ត​កំពង់ស្ពឺ ​​ក៏ជា​អតិថិជន​​​ដែលឈ្នះ​រង្វាន់ទី១ ​​គឺ​ទូរស័ព្ទស៊ីម​ពី​​​​រស៊េរី​​G5500 ម៉ាក Beeline ​រួ​ម​ជាមួយ​នឹង​ស៊ីម​កាត​​​ Beeline ​និង​កាត​កោស​ដែល​មានទឹកប្រាក់​៥​ដុល្លារ ​សម្រាប់ការ​​ចូល​រួម ​​ផ្ញើ​សា​​រទស្សន៍ទាយ​​នៅក្នុង​កម្មវិធី​នេះ​​ផង​ដែរ ។ ​លោកនឿន ​​បានប្រាប់​ឱ្យ​ដឹង​ថា ​​លោកពិត​ជា​​ត្រេក​អរ​​​​ណាស់ ដែលបានឈ្នះ​រង្វាន់​ជាប្រាក់​សុទ្ធ​​​​ក៏​ដូចជា​ទូរស័ព្ទ​ដៃ​​ស៊ីម​ពីរ​ស៊េរី​​G5500 ​ដែល​លោក​បម្រុង​​​នឹងទិញ​​​ស្រាប់ ប៉ុន្តែជា​សំណាង​ល្អ ​លោកក៏ទទួល​បានទូរស័ព្ទ​នេះ​ពី​ Beeline  នៅ​ក្នុង​កម្មវិធី​​ «Cha-Cha-Cha» ។ ​​នៅក្នុង​​​​កម្ម​វិធី​ ​នា​ថ្ងៃទី៧ សីហា នោះ ​​លោកបាន​ផ្ញើ​​សា​រ​គាំទ្រ​​​​ក្រុម G3 ​​​​ដែលមានវត្ត​មាន​លោកសុខ ជេក និង​កញ្ញា​​​អេឡិច ជា​ក្រុម​តារាកិត្តិ​យស​​ដែល​បាន​ឈ្នះ ។

ទន្ទឹម​នឹង​ការ​​ប្រគល់រង្វាន់​នេះផង​ដែរ ​កម្ម​វិធី «Cha-Cha-Cha» ​​ក៏​បាន​​​រក​ឃើញ​អ្នកឈ្នះ​រង្វាន់​​ថ្មី​ប្រចាំ​​សបា្តហ៍​​​ថ្ងៃទី​១៤ ​​សីហា ​ដែលបាន​​ផ្ញើ​សា​​រ SMS គាំទ្រ​ក្រុម G1 ​របស់​លោក​ហូ នរមង្គល ​និងកញ្ញាឡោម ​លក្ខិណា ។ លេខ​ដែល​​ឈ្នះ​រង្វាន់​ទាំង​ប្រាំ​រួមមានរង្វាន់​ទី១ ៖ ០៩០ ៧២១ ០៩៩, រង្វាន់ទី​២ ៖ ០៩០ ៨១៤ ០០៤, រង្វាន់ទី៣ ៖ ០៦៨ ៣៤១ ៨៦៥,​រង្វាន់ទី៤ ៈ ០៦៦ ៦១៩ ០៦៦ និងរង្វាន់ទី៥ ៖ ​​០៦៨ ២៨៨ ៨២៨ ។

គួររំលឹក​​​ផង​ដែរ​ថា ​កម្ម​វិធី «​Cha-Cha-Cha» ​បាន​ចាក់​ផ្សាយ​តាម​​​កញ្ចក់ទូរទស្សន៍​​​បាយ័ន​អស់រយៈ​ពេល​ជាង​១១​​ខែ​មកហើយ ​ហើយតារា​កិត្តិយស​​​ និងប្រិយមិត្ត​​​ដែលបាន​ចូល​រួម​​លេងក្នុង​កម្មវិធីនេះ​​​នៅសបា្តហ៍មុនៗ ​ធ្លាប់​បាន​ឈ្នះទឹកប្រាក់​​ច្រើនបំផុត​​រហូត​ដល់​ជិតមួយ​លាន​រៀលក្នុង​ម្នាក់ៗ ។ ​​លើសពីការ​កម្សាន្ត​​សប្បាយ​​ដោយទទួល​បានរង្វាន់​ទឹកប្រាក់​​សុទ្ធ ​នៅ​ក្នុង​កម្មវិធី អតិថិជន ​Beeline ទាំង​អស់​​​ក៏​អាច​ចូលរួម​​ទស្សន៍ទាយថា ​​ក្រុមណា​​មួយជា​អ្នក​ឈ្នះ​ដោយ​ផ្ញើ​សា​​រជាអក្សរ G1 ឬ G2 ឬ G3 ទៅ​កាន់​លេខ​​៨៨៨ ​ដើម្បី​ទទួល​បាន​រង្វាន់​​ជា​ទូរ​ស័ព្ទ​ដៃម៉ាក Beeline ដ៏ស្រស់ស្អាត​​​​ និង​កាត​កោស​ជា​ច្រើន​រង្វាន់​ផង​ដែរ ។

លេខទូរស័ព្ទ​ចំនួន​ប្រាំ​លេខ​​នឹងត្រូវ​​​ជ្រើ​សរើស​​​​​ដោយប្រព័ន្ធ​ចាប់​លេខ​ផ្សងសំណាង​​​រៀ​ងរាល់​​សបា្តហ៍​​​ថ្ងៃអាទិត្យ ​ដើម្បីទទួល​​បានរង្វាន់​ទាំង​ប្រាំ​​ដែលរួមមានៈ ​រង្វាន់ទី១-​​ទូរស័ព្ទ​​ស៊ីមពីរ​ម៉ាក Beeline (ស៊េរី​G5500) ស៊ីមកាត​​ និងកាត​​កោស ៥ដុល្លារ, ​រង្វាន់ទី២-​​ទូរស័ព្ទ​​ស៊ីមពីរ​ម៉ាក Beeline (ស៊េរី​R221) ស៊ីមកាត​​ និងកាត​​កោស​៥​​ដុល្លារ, រង្វាន់ទី៣-​​​កាតកោស​​​ដែល​មាន​ទឹកប្រាក់​២០ដុល្លារ, រង្វាន់​ទី៤-​កាត​កោស​ដែលមានទឹក​ប្រាក់​១​០​ដុល្លារ និង​រង្វាន់ទី៥​-កាត​កោស​​​ដែល​មាន​ទឹកប្រាក់​​៥ដុល្លារ ។

សម្រាប់​អ្នក​ឈ្នះ​​រង្វាន់​​ជា​កាតកោស​ ក្រុម​ហ៊ុន​​​នឹងបញ្ចូល​ទឹក​ប្រាក់​ទៅក្នុង​គណនី​​ទូរស័ព្ទ ​​​ជូន​ដោយស្វ័យ​ប្រវត្តិ​​​តែម្តង ។ ​ទន្ទឹម​​​នឹងកម្មវិធី Cha-Cha-Cha នេះ ក្រុម​ហ៊ុន Beeline ក៏​បាន​នាំយក​កម្មវិធី​​កម្សាន្ត ​​និង​កម្ម​វិធី​មាន​អត្ថប្រយោជន៍​​​ជាច្រើន​​ផ្សេង​ទៀត ​​មកចាក់បញ្ចាំង​​​តាមកញ្ចក់​ទូរទស្សន៍​​ដូច​ជា​​កម្ម​វិធី​​​ឋានមនុស្សលោក កម្មវិធី​ដំណើរ​​​ទេសចរណ៍​​កម្ពុជា កម្មវិធីប្រដាល់​ កម្មវិធី​​ព័ត៌​មានប្រចាំថ្ងៃ​​ កម្ម​វិធី​ប្រគំតន្ត្រី​។ល។ ​ព្រមទាំង​កម្មវិធី​វិទ្យុ​​ជា​ច្រើន​​ផ្សេងទៀត ៕