មាស សុខសោភា ដែលជាអតីតអ្នករត់តុនៅសណ្ឋាគារCasa បានក្លាយខ្លួនទៅជាតារាចម្រៀងនាអំឡុងឆ្នាំ២០០០ ។ រយៈពេល៥ឆ្នាំចុងក្រោយនេះ នាងបានប្តូរផលិតកម្មចំនួន៥មកហើយ រួមមានផលិតកម្មរស្មីស្ទឹងសង្កែ,ចេនឡា, M, សាន់ដេនិងចុងក្រោយគឺផលិតកម្មTown។ នាងមានឈ្មោះបោះសំឡេងខ្លាំងចាប់ពីពេលដែលនាងឈានចូលផលិតកម្មM និងសាន់ដេ រហូតក្លាយជា Super Star ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
យ៉ាងណាក៏ដោយ Super Star ដូចរូបនាងគឺប្រាកដជាត្រូវប្រឈមនឹងការរិះគន់ដោយចៀសមិនរួចសំខាន់ផ្នែកសារព័ត៌មានប្រាកដជាតម្រង់ទិសដៅរកកំពូលតារាដូចរូបនាងប្រាកដ ។ ដូច្នេះតារាល្បីឈ្មោះមិនគួរមានអារម្មណ៍ខឹងសម្បាចំពោះសារព័ត៌មានដែលបានចុះផ្សាយនោះទេ តែការបកស្រាយបំភ្លឺគឺជាប្រការ សំខាន់ ៕
ចែករំលែកព័តមាននេះ