ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Justin Bieber ត្រូវ​បាន​ជាប់​ឈ្មោះ​ជាយុវជន​វ័យ​ក្មេង​មាន​ទ្រព្យ​មហា​សាល​ក្នុង​ពិភព​ហូលី​វូដ

13 ឆ្នាំ មុន

យោង​តាមប្រភព​ព័ត៌មាន​ស៊ីនហួរ បាន​ឱ្យ​ដឹងថា Justin Bieber តារា​ប៉ុបវ័យ​ក្មេងជន​ជាតិកា​​ណា​​ដា ត្រូវបាន​ទស្សនាវដ្តី​ People ដាក់​​ឈ្មោះ​ថា ​ជា​យុវជន​វ័យ​ក្មេង​ដែល​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​​ជាង​គេបំផុត​ក្នុង​ ពិភពហូ​លីវូដ ។​ ប្រភព​ដដែល​បាន​ឱ្យដឹង​ទៀតថា ក្នុង​​រយៈ​ពេល​​មួយឆ្នាំ​គត់ គិត​ចាប់ពី​ខែឧសភា​ ឆ្នាំ​​២០១០ ដល់​ខែ​ឧសភា​ ឆ្នាំ ២០១១ តារាវ័យ​ក្មេង​រូបនេះរក​ប្រាក់​​បាន​​​៥៣លាន​​ដុល្លារសហរដ្ឋ​អាមេរិក​ ​។

យោង​តាមប្រភព​ព័ត៌មាន​ស៊ីនហួរ បាន​ឱ្យ​ដឹងថា Justin Bieber តារា​ប៉ុបវ័យ​ក្មេងជន​ជាតិកា​​ណា​​ដា ត្រូវបាន​ទស្សនាវដ្តី​ People ដាក់​​ឈ្មោះ​ថា ​ជា​យុវជន​វ័យ​ក្មេង​ដែល​មាន​ទ្រព្យ​សម្បត្តិ​​ច្រើន​​ជាង​គេបំផុត​ក្នុង​ពិភពហូ​លីវូដ ។​ ប្រភព​ដដែល​បាន​ឱ្យដឹង​ទៀតថា ក្នុង​​រយៈ​ពេល​​មួយឆ្នាំ​គត់ គិត​ចាប់ពី​ខែឧសភា​ ឆ្នាំ​​២០១០  ដល់​ខែ​ឧសភា​ ឆ្នាំ ២០១១ តារាវ័យ​ក្មេង​រូបនេះរក​ប្រាក់​​បាន​​​៥៣លាន​​ដុល្លារសហរដ្ឋ​អាមេរិក​ ​។

ជាងនេះទៅទៀត ឥទ្ធិពលនៃបទចម្រៀង “Never Say Never”របស់តារាចម្រៀង​វ័យ​ក្មេង​រូបនេះ​​រកប្រាក់បាន១០០លាន​ដុល្លារ​អាមេ​រិក​ ពី​ការ​លក់សំបុត្រ​ក្នុងការប្រគំតន្ត្រី និង​បានធ្វើ​ឱ្យគេឡើងដល់លំដាប់កំពូល​ក្នុង​បញ្ជី​តារាវ័យ​ក្មេងទាំងអស់ បូករួមទាំងនាង  Miley Cyrus អាយុ១៨ឆ្នាំ ជាតារាប្រចាំ​ស្ថានីយ​ទូរទស្ស​​ន៍​ Walt Disney ដែលរកប្រាក់​​បាន​​៤៨លាន​ដុល្លារពីការ​ប្រគំតន្ត្រី “ Hannah Montana” របស់នាង ។
ដោយឡែកការប្រគំតន្ត្រីរបស់  Beiber ដែលបានចេញផ្សាយកាលពីថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ ២០១១ កន្លងមក ត្រូវជាប់​ចំណាត់​ថ្នាក់​កំពូលរកចំណូល​បាន​១២,៤​លានដុល្លារអាមេរិក ដោយបានដាក់​បញ្ចាំង​នៅ​មហោស្រព​ចំនួន ៣.១០៥កន្លែង នៅ​ថ្ងៃបើក​ដំបូង និងយកឈ្នះ​ការប្រគំតន្ត្រី “This Is It” របស់​អតីត​ស្តេច​ចម្រៀង​ប៉ុប លោក Michael Jackson  និង​ការប្រគំតន្ត្រី “Best of Both Worlds ” របស់នាង Miley Cyrus ។

ចំណែកឯនាង Selena Gomez ម្ចាស់ស្នេហ៍ Beiber វិញ រកប្រាក់ចំណូលបាន ៥លានដុល្លារ អាមេរិកពីការសម្តែង ហើយនាងស្ថិតនៅក្រោម​កូន​តារា​សម្តែង Will Smith គឺ Jaden និង Willow ដែល​ពួកគេទាំងពីរនាក់រកប្រាក់ចំណូល​រួមគ្នា​បាន​ចំនួន ៩លានដុល្លារអាមេរិក ៕​