ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​កម្ម​ម​ហា​ហង្ស​កាន់​តែ​ឈាន​ទៅ​រក​លំ​ដាប់​ថ្នាក់​ឈាន​មុខ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៥ សី​ហា ​ក្រុម​ហ៊ុន​ម​ហា​​ហង្ស​បាន​បើក​កា​មេ​រ៉ា និង​ធ្វើ​ពិ​ធី​ក្រុង​ពា​លី​ ដើម្បី​ថត​ខ្សែ​ភាព​យន្ត​ភាគ​ចំនួន​ពីរ​រឿង ក្នុង​អំឡុង​ពេល​តែ​មួយ​ ដែល​រឿង​ទី​១​ មាន​ចំណង​ជើង​ថា «ម្ចាស់​គំនុំ​ម្ចាស់​ស្នេហ៍​» និង​«រឿង​ទី​២​ពេជ្រ​ក្នុង​​បេះ​ដូង» ដែល​រឿង​ទាំង​ពីរ​នេះ នឹង​ចាក់​បញ្ចាំង​នៅ​ទូរ​ទស្ស​ន៍​ប៉ុស្តិ៍​លេខ​៣ និង​លេខ​៥

រាជធានី​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៥ សី​ហា ​ក្រុម​ហ៊ុន​ម​ហា​​ហង្ស​បាន​បើក​កា​មេ​រ៉ា និង​ធ្វើ​ពិ​ធី​ក្រុង​ពា​លី​ ដើម្បី​ថត​ខ្សែ​ភាព​យន្ត​ភាគ​ចំនួន​ពីរ​រឿង ក្នុង​អំឡុង​ពេល​តែ​មួយ​ ដែល​រឿង​ទី​១​ មាន​ចំណង​ជើង​ថា «ម្ចាស់​គំនុំ​ម្ចាស់​ស្នេហ៍​» និង​«រឿង​ទី​២​ពេជ្រ​ក្នុង​​បេះ​ដូង» ដែល​រឿង​ទាំង​ពីរ​នេះ នឹង​ចាក់​បញ្ចាំង​នៅ​ទូរ​ទស្ស​ន៍​ប៉ុស្តិ៍​លេខ​៣ និង​លេខ​៥ ដូច្នេះ​ទស្ស​និក​ជន​ទាំង​អស់​កំពុង​រង់​ចាំ​ទស្ស​នា​។

ដោ​យ​មាន​ការ​អភិវឌ្ឍខ្លួន និង​មាន​​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ ពិ​សេស​គឺ​មាន​ការ​គាំ​ទ្រ​ពី​​ម​ហា​ជន​​ជា​ច្រើន​ផង​នោះ ក្រុម​ហ៊ុន​ម​ហា​ហង្សបាន​ថត​រឿង​ពេជ្រ​ក្នុង​បេះ​ដូង ​ដោយ​យក​សំ​ឡេង​ដោយ​ផ្ទាល់។ ​នៅ​ក្នុង​រឿង​ទាំង​ពីរ​នេះ​ដែរ គឺ​មាន​ការ​ចូល​រួមសម្តែងពី​តារា​ល្បីៗ​ជា​ច្រើន នៅ​ក្នុង​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​រួម​មាន​លោក​ជា​ សំណាង អ្នក​ស្រី​ចាន់​ តារា​ទី លោក​ហម​ ឈរ៉ា​អ្នក​​​ស្រី​ប៉ែន​ សុផានី លោក​ហម សុធានិត​ ​អ្នក​នាង​​ឈិត សុជា​តា តួឯក​ស្រីកញ្ញា​ភិន សុដា​លីស ​លោក​ឡុង វិរៈ​យុទ្ធ​ នៅ​ក្នុង​រឿង​ពេជ្រ​ក្នុង​បេះ​ដូង តួ​ឯក​ស្រី​កញ្ញា​ចាន់ ស្រី​រ័ត្ន ​លោក​អ៊ុន សុធា​ នៅ​ក្នុង​រឿង​ម្ចាស់​គំនុំ​ម្ចាស់​ស្នេហ៍​ ព្រម​ទាំង​តារា​ក្មេង​ចាស់​ល្បីៗ​ជា​ច្រើន​រូប​ទៀត​សុទ្ធ​សឹង​តែ​ជា​តារា​​ស្រី​ប្រុស​ដែល​មាន​​​ទេព​កោ​សល្យ​ក្នុង​ការ​សម្តែង​។

នៅ​ថ្ងៃ​ក្រុង​ពាល​ី​នេះ​ដែរ តារា​សម្តែង​ទាំង​អស់​បាន​អញ្ជើញ​​ចូល​រួម​យ៉ាងច្រើន​​កុះ​ករ​ និង​បង្ហាញ​ពី​ភាព​សប្បាយ​រីក​រាយ​ ព្រម​ទាំង​បញ្ចេញ​មតិ​យោ​បល់​ជា​​ច្រើន​ទាក់​ទង​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់ពួកគេទៅ​លើ​ការ​ថត​ខ្សែ​ភាព​យន្ត​ទាំង​ពីរ​រឿង​នេះ​។ ​​ពួកគេ​បញ្ចេញ​​យោ​បល់​ថា មិនថា​តែ​រឿង​បញ្ចូល​សំឡេង ឬ​ក៏​យក​សំឡេង​​ដោយ​ផ្ទាល់​ទេ តារា​សម្តែង​​​ទាំង​អស់​ នឹង​បញ្ចេញ​សមត្ថ​ភាព​ផ្ទាល់​ខ្លួនរបស់​ពួកគេម្នាក់ៗ ធ្វើ​យ៉ាង​ណា​សម្តែង​ឱ្យ​ល្អ និង​មាន​ភាព​រស់​វើក និង​មើល​ទៅ​​មាន​លក្ខណៈ​បែប​ធម្ម​ជាតិ​ពិតៗ​តែ​ម្តង ទាំង​កាយ​វិកា​រ និង​ការ​និយាយ​ស្តី​នៅ​ក្នុង​សាច់​រឿង​។

តារា​សម្តែង​ទាំង​នោះ​បន្ត​​ទៀត​ថា ខ្សែ​ភាព​យន្ត​ទាំង​ពី​រនេះ​មើល​ទៅ​ពិត​ជា​ជក់​ចិត្ត​ដិត​អារម្មណ៍​ណាស់​ នៅ​ពេល​ដែល​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរ​ទស្សន៍​។ តើ​ហេតុ​អ្វី​បាន​ជា​តារា​សម្តែង​ទាំង​នោះ​ហ៊ាន​អះ​អាង​បែប​នេះ? ពួក​គេ​និយាយ​ថា​គឺ​ដោយ​សារ​ពួកគេបាន​អាន​សាច់​រឿង​ទាំង​អស់​ឃើញ​ថា ពិត​ជា​ល្អ​ និង​មាន​ចំណុច​ចាប់​អារម្មណ៍​ជា​ច្រើន​ទាក់​ទង​នៅ​នឹង​សាច់​រឿង៕