ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ជួប​គ្នា​រវាង​​ក្រុមឆ្លាម​សមុទ្រ​ ​និង​ក្រុម ​ណា​ហ្គា​ខប​ត្រូវ​លើក​​ពេល​​ដោយ​​សារ​ភ្លៀង

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុម​បាល់​ទាត់​ព្រែក​ប្រា​កីឡា​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​​កើន​បាន​១០​ពិន្ទុ​​ បន្ទាប់​ពី​យក​ឈ្នះ​ឫទ្ធី​សែន​ ១-០ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Metfone Cambodian Leaque 2011 ជុំ​ទី​២​ នៅ​ទី​លាន​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ទី​១៤ សីហា​។ ដោយ​​ឡែក​សម្រាប់​ការ​ជួប​គ្នា​រវាង​ឆ្លាម​សមុទ្រ​

រាជធានីភ្នំពេញ ៖ ក្រុម​បាល់​ទាត់​ព្រែក​ប្រា​កីឡា​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​​កើន​បាន​១០​ពិន្ទុ​​ បន្ទាប់​ពី​យក​ឈ្នះ​ឫទ្ធី​សែន​ ១-០ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ Metfone Cambodian Leaque 2011 ជុំ​ទី​២​ នៅ​ទី​លាន​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ទី​១៤ សីហា​។ ដោយ​​ឡែក​សម្រាប់​ការ​ជួប​គ្នា​រវាង​ឆ្លាម​សមុទ្រ​ និង​ណា​ហ្គា​ខប​វិញ​ត្រូវ​លើក​​ពេល​ដោយ​សារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​​ពេក​មិន​អាច​ប្រកួត​កើត។

ព្រែក​ប្រា​កីឡា​ដែល​ទទួល​ជ័យ​ជម្នះ​លើ​ឫទ្ធី​សែន ១-០ ធ្វើ​ឱ្យ​ក្រុម​ខ្មែរ​អ៊ិស្លាម​មួយ​នេះ​កើន​បាន​១០​ពិន្ទុ​ ប៉ុន្តែ​នៅ​មិន​ទាន់​សង្ឃឹម​ថា នឹង​អាច​គេច​ផុត​ពី តំបន់​កាត់​ចោល ឬ​យ៉ាង​ណា​​ទេ​ ព្រោះ​ត្រូវ​ប្រជែង​គ្នា​ជាមួយ​ឆ្លាម​សមុទ្រ​​ទៀត ខណៈ​ពេល​ដែល​ក្រុម​២​នេះ​មាន១០ពិន្ទុ​នៅ​ក្នុង​ដៃ​ដូច​គ្នា​។ កីឡា​ករ​រូន រ៉​បី​យ៉ា ពាក់​អាវ​លេខ​៤៦​ជា​អ្នក​រក​បាន​បាល់​១​គ្រាប់​ឱ្យ​ព្រែក​ប្រា​កីឡា​ពេល​លេង​បាន​១៣​នាទី​ដំបូង​ស្ថិត​នៅ​ក្នុង​តង់​ទី១។ ចូល​ដល់​តង់​ទី ២​ ព្រែក​ប្រា​មាន​ឱកាស​គ្រប់​គ្រង​​បាល់​បាន​ច្រើន​ដដែល​ ប៉ុន្តែ​មិន​មាន​ឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​បាន​សម្រេច​ឡើយ​។

​ចំណែក​ការ​ជួប​គ្នា​រវាង​ណា​ហ្គា​ខប​ និង​ឆ្លាម​សមុទ្រ​ត្រូវ​​លើក​ពេល​ទៅ​​ប្រកួត​​នៅ​ថ្ងៃ​ពុធ ទី​១៧ សីហា ​វិញ​ បន្ទាប់​ពី​ការ​ប្រកួត​ចប់​តង់​ទី​១ ហើយ​ចូល​ដល់​តង់​ទី​២​មាន​​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​​រំខាន​ដល់​ការ​ប្រកួត។​ ​មុន​នឹង​ប្រកាស​លើក​ពេល​គណៈ​កម្មការ​បាន​ទុក​រយៈពេល៣​០នាទី​ដើម្បី​រង់​ចាំ​មើល​ក្រែង​ភ្លៀង​រាំង​ ប៉ុន្តែ​ទី​បំផុត​ភ្លៀង​ធ្លាក់​កាន់​តែ​ជោគ​ជាំ​​ជា​ហេតុ​ធ្វើ​ឱ្យ​គណៈ​កម្មការ​រៀប​ចំ​ការ​ប្រកួត​សម្រេច​ផ្អាក​ការ​ប្រកួត​៕