ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​បី​ក្រុម​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​នៅ​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅ​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ សីហា មាន​​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​តាម​រយៈ​ការ​សម្តែង​រួម​គ្នា​ រវាង​សិស្ស​សាលា​​តូរ្យ​តន្ត្រី​ស៊ីម​ហ្វូ​នី និស្សិត​តូរ្យតន្ត្រី​មក​ពី​សាកល​វិទ្យា​ល័យ​ភូមិ​ន្ទ​វិចិត្រ​សិល្បៈ​ និង​ក្រុម​តន្ត្រី​ករ​ VIVACE YOUTH SYMPHONY ORECHESTRA មក​ពី​ហុង​កុង​។

រាជធានីភ្នំពេញ ៖ នៅ​ទូរ​ទស្សន៍​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៤ សីហា មាន​​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​សប្បុរស​ធម៌​តាម​រយៈ​ការ​សម្តែង​រួម​គ្នា​រវាង​សិស្ស​សាលា​​តូរ្យ​តន្ត្រី​ស៊ីម​ហ្វូ​នី និស្សិត​តូរ្យតន្ត្រី​មក​ពី​សាកល​វិទ្យា​ល័យ​ភូមិ​ន្ទ​វិចិត្រ​សិល្បៈ​ និង​ក្រុម​តន្ត្រី​ករ​ VIVACE YOUTH SYMPHONY ORECHESTRA មក​ពី​ហុង​កុង​។

លោក​ហ៊ុន ឡាក់ អគ្គ​នាយក​សាលា​តូរ​្យ​តន្ត្រី​​សីុ​ម​ហ្វូ​នី​បាន​ថ្លែង​ថា​ គោល​បំណង​ក្នុង​ការ​រៀប​ចំ​កម្ម​វិធី​ប្រគំ​តន្ត្រី​នេះ​ គឺ​ដើម្បី​ស្វះ​ស្វែង​រក​ថវិកា​ជួយ​ដល់​វិទ្យា​ស្ថាន​L-CDIដែល​​នៅ​មាន​បញ្ហា​ខ្វះ​ខាត​។ កន្លង​មក​វិទ្យា​ស្ថាន​នេះ​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​ ភាសា​អង់​គ្លេស​ និង​វិជ្ជា​ជីវៈ​ជំនាញ​ផ្សេងៗ​ដល់​សិស្ស​ដែល​​បោះ​បង់​ចោល​ការ​សិក្សា​។ ដូច​នេះ​ថវិកា​ដែល​បាន​មក​ពី​ការ​ប្រគំ​តន្ត្រី​នឹង​ត្រូវ​ប្រគល់​ជូន​ទៅ​ដល់​វិទ្យា​ស្ថាន​នេះ​ដើម្បី​​ចាត់​ចែង។ ដោយ​ឡែក​ការ​ប្រគំ​តន្ត្រី​នេះ​មាន​សិស្ស​សាលា​តូរ្យ​តន្ត្រី​​ស៊ីម​ហ្វូ​នី​ និស្សិត​សាកល​វិទ្យា​ល័យ​​ភូមិ​ន្ទ​វិចិត្រ​សិល្បៈ និង​តន្ត្រី​ករ​ VIVACE Youth Symphony Orehestra រួម​នឹង​ម្ចាស់​ជ័យ​លា​ភី​ការ​ប្រគំ​តន្ត្រី​​ពិភព​លោក​ Rhythmie Wong និង Melodie Wong (ផ្នែក​ព្យ៉ាណូ​) សែ​ឡូ​ និង​វី​យូ​ឡា) ព្រម​ទាំង​តន្ត្រី​ករ​នៃ​ក្រុម Hong Kong Wind Philharmonic ដែល​សំដែង​ និង​ច្រៀង​រួម​គ្នា​នូវ​បទ​ចំរៀង​ដែល​មាន​ចំណង​ជើង​ថា ម៉ូ​នីកា និង​បទ​ភ្នំពេញ​ដែល​ជា​ព្រះ​រាជ​និពន្ធ​របស់​សម្តេច​តា ​សម្តេច​តា​ទួត​ ព្រះ​មហា​វីរ​ក្សត្រ​ ព្រះ​វររាជ​បិតា​​ជាតិ​ខ្មែរ​។ ​នេះជា​ឱកាស​មួយ​ដើម្បី​បង្ហាញ​ពី​ភាពប៉ិន​ប្រសប់ និង​ទេព​កោសល្យ​ដ៏​អស្ចារ្យ​នៃ​វិស័យ​សិល្បៈ​តូរ្យ​តន្ត្រី​ ក្រុម​ហុង​កុង​ដើម្បី​ចែក​រំលែក​ដល់​ប្រជា​ជន​កម្ពុជា​​។

លោក​ហ៊ុន ឡាក់ ថ្លែង​អំណរ​គុណ​ដល់​សិស្ស​សាលា​តូរ្យ​តន្ត្រី​ស៊ីម​ហ្វូ​នី​ និស្សិត​សាកល​វិទ្យា​ល័យ​ភូមិ​ន្ទ​​វិចិត្រ​សិល្បៈ​ និង​ក្រុម​តន្ត្រី​ករ​ហុង​កុង​ទាំង​អស់​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​សំដែង​រួម​គ្នា​ក្នុង​រយៈ​ពេល​ដ៏​ខ្លី និង​សូម​អរគុណ​ដល់​លោក​លូ ម៉េង អគ្គ​នាយក​ Almond Group ដែល​បាន​ជួយ​ឧបត្ថម្ភ​ក្នុង​កម្ម​វិធី​នេះ​ ជា​ពិសេសថ្លែង​អំណរ​គុណ​ដល់​លោកកឹម គុណ​វឌ្ឍន៍ ប្រតិភូ​រាជ​រដ្ឋា​ភិ​បាល​ និង​ជា​អគ្គ​នាយក​ទូរ​ទស្សន៍​ជាតិ​កម្ពុជា ដែល​បាន​គាំ​ទ្រ​ និង​ជួយ​ជ្រោម​ជ្រែង​ឱ្យ​កម្ម​វិធី​នេះ​ដំណើរ​ការ​បាន​ប្រកប​ដោយ​ជោគ​ជ័យ ៕