នាងប៉ារីស ហ៊ីលតុន មកកាន់ទីក្រុងម៉ានីល
តាមប្រភពព័ត៌មានស៊ីនហួរ បានឱ្យដឹងថា នាងប៉ារីស ហ៊ីលតុន បានមកដល់ទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន នាយប់ថ្ងៃអាទិត្យ ដោយមានភ្លៀងរលឹមស្រិចៗ តាមជើងយន្តហោះ Emirates Airlines ពីទីក្រុងឌូបៃ ដោយមានការទទួលស្វាគមន៍ដោយហ្វូងអ្នកសារព័ត៌មានក្នុងប្រទេស និងអន្តរជាតិជាច្រើន ។ នាងត្រូវបានសន្តិសុខអាកាសយានដ្ឋានការពារយ៉ាងយកចិត្តទុកដាក់ បំផុត ខណៈពេលមកដល់ព្រលានយន្តហោះអន្តរជាតិម៉ានីល ។ នាងមានគម្រោងទស្សនកិច្ចនៅរដ្ឋធានីនេះចំនួន៥ថ្ងៃ និងមានបំណងទៅជួបស្តេចប្រដាល់ហ្វ៊ីពីន លោកម៉ានី ប៉ាគីអាវ ដែលបានយកឈ្នះកីឡាករប្រដាល់ សេន ម៉ូស្លី នៅសហរដ្ឋអាមេរិកកាលពីចុងខែឧសភា កន្លងមក ។
ចែករំលែកព័តមាននេះ