ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារា​ពេជ្រ រតនា អ្នក​ចំរៀង​វ័យ​ក្មេង​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ថ្វី​បើ​កើត​ក្នុង​ត្រកូល​កង​ទ័ព​មិន​មានឈាម​ជ័រ​ជា​អ្នក​សិល្បៈ​ចំរៀង​​​ក៏ ​ដោយ​ ក៏​ចាប់​តាំង​ពី​អាយុ​៧ឆ្នាំ មក​កុមារា​ពេជ្រ​ រតនា​ មាន​ចិត្ត​ស្រឡាញ់សិល្បៈ​​ចំរៀង​ ហើយ​​​ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​រៀង​រាល់​ថ្ងៃ​ ។ ពេល​គេ​អាយុ​១១​ឆ្នាំ​​ក៏​ចេះ​ច្រៀង​ជា​ច្រើន​បទ​ ហើយ​ថែម​ទាំង​មាន​ទឹក​ដម​សម្លេង​ពីរោះ​គួរ​ឱ្យ​ចង់​ស្តាប់​ទៀតផង​។ កន្លង​មក​កុមារា​នេះ​តែង​តែ​ចេញ​ច្រៀង​នៅ​តាមពិធី​មង្គល​ការ​ក្នុង​ស្រុក​​ ត្រពាំង​​ប្រាសាទ​ជាមួយ​ក្រុម​តន្ត្រី​​សម័យ​ប្រចាំ​ស្រុក​។

រាជធានីភ្នំពេញ ៖ ថ្វី​បើ​កើត​ក្នុង​ត្រកូល​កង​ទ័ព​មិន​មានឈាម​ជ័រ​ជា​អ្នក​សិល្បៈ​ចំរៀង​​​ក៏​ដោយ​ ក៏​ចាប់​តាំង​ពី​អាយុ​៧ឆ្នាំ មក​កុមារា​ពេជ្រ​ រតនា​ មាន​ចិត្ត​ស្រឡាញ់សិល្បៈ​​ចំរៀង​ ហើយ​​​ចូល​ចិត្ត​ស្តាប់​បទ​ចម្រៀង​រៀង​រាល់​ថ្ងៃ​ ។ ពេល​គេ​អាយុ​១១​ឆ្នាំ​​ក៏​ចេះ​ច្រៀង​ជា​ច្រើន​បទ​ ហើយ​ថែម​ទាំង​មាន​ទឹក​ដម​សម្លេង​ពីរោះ​គួរ​ឱ្យ​ចង់​ស្តាប់​ទៀតផង​។ កន្លង​មក​កុមារា​នេះ​តែង​តែ​ចេញ​ច្រៀង​នៅ​តាមពិធី​មង្គល​ការ​ក្នុង​ស្រុក​​ត្រពាំង​​ប្រាសាទ​ជាមួយ​ក្រុម​តន្ត្រី​​សម័យ​ប្រចាំ​ស្រុក​។

កុមារា​ពេជ្រ​ រតនា អាយុ​១១​ឆ្នាំ មាន​ឪពុក​ឈ្មោះ​ហែម ពេជ្រ​ ជា​យុទ្ធ​ជន​​នៅ​វរ​សេនា​តូច​លេខ​២៦២​ ឈរ​ជើង​នៅ​ព្រំ​ដែន​ជួរ​ភ្នំ​ដង​រែក​​ត្រង់​​ចំណុច​ក្បាល​ទន្សោង​ ស្រុក​អន្លង់​វែង។ រតនា​និយាយ​ថា កន្លង​មក​គេ​ច្រៀង​តាម​រោង​ការ​នៅ​តាម​ស្រុក​ភូមិ​ ហើយ​​បាន​ថវិកា​បន្តិច​បន្តួច​ចំណាយ​ទៅ​លើ​ការ​សិក្សា​ខ្លះ​ និង​មួយ​ចំណែក​ទៀត​សន្សំ​ទិញ​ត្រី​ងៀត​ ត្រី​ខ​កំប៉ុង និង​គ្រឿង​ឧប​ភោគ​ បរិភោគ​​ផ្ញើ​ជូន​ទៅ​ឪពុក និង​​កង​ទ័ព​​ជា​មិត្ត​រួម​អាវុធ​​របស់​ឪពុក​គេដែល​នៅ​ការ​ពារ​ព្រំ​ដែន​​។

ដោយ​សារ​តែ​ឃើញ​កុមារា​ពេជ្រ រតនា មាន​ចិត្ត​ស្រឡាញ់​សិល្បៈ​មិន​អាច​កាត់​ផ្តាច់​បាន​ ហើយ​មាន​សមត្ថ​ភាព​​ច្រៀង​​ពីរោះ​ ស្ថានីយ​ទូរ​ទស្សន៍​អប្សរា​តែង​តែ​ផ្តល់​ឱកាស​ឱ្យ​ឡើង​ច្រៀង​ជា​កិត្តិ​យស​ជា​ញឹក​ញាប់​នៅ​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍​​​ ដូចជា​កម្ម​វិធី​តារាមាស​ ជាក់​ស្តែង​កាល​ពី​ថ្ងៃ​​ទី​៦ ខែ​សីហា ឆ្នាំ​២០១១ កន្លង​ទៅ​គេ​ច្រៀង​យ៉ាង​​ពីរោះ​តាម​រយៈ​បទ​«មនុស្ស​ចិត្ត​ព្រះ» ​និង​បទ​«ស្រឡាញ់​គ្នា​ម្តង​ទៀត​បាន​ទេ»។

កុមារា​ពេជ្រ រតនា និយាយ​ថា ​គេ​មាន​មហិច្ឆ​តា​ចង់​​ថត​សំលេង​ចូល​សីុឌី​ឱ្យ​ផលិត​កម្ម​ ហើយ​បើ​គេ​ច្រៀង​រក​លុយ​បាន​គេ​នឹង​ឧបត្ថម្ភ​ដល់​កង​ទ័ព​ជួរ​មុខ ។
កុមារាពេជ្រ រតនា អាយុ​១១​ឆ្នាំ​ រៀន​ថ្នាក់​ទី​៤​នៅ​សាលា​បឋម​សិក្សា​ឈូក​ស ត្រពាំង​ប្រាសាទ ឪពុក​ឈ្មោះ​ហែម ពេជ្រ ម្តាយ​ឈ្មោះ​វង្ស ណារី។ រតនា មាន​បង​ប្អូន​៥​នាក់​ ក្នុង​នោះ​ស្រី​៤នាក់​ ឯ​រូប​គេ​ជា​កូន​ពៅ​​។ កុមារា​នេះ​ប្តេជ្ញាថា ​នឹង​តស៊ូ​រៀន​ផង​ ច្រៀង​ផង​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ចម្រៀង​មាន​កេរ្តិ៍​ឈ្មោះ​ល្បីនា​ពេល​ខាង​មុខ ៕