ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Beeline ប្រគល់​រង្វាន់​​ដល់អតិថិជន​មាន​សំណាង​ពីកា​រ​ចាប់​រង្វាន់​លើកទី​7

13 ឆ្នាំ មុន

ក្រុងបាត់ដំបង ថ្ងៃទី​១២ សីហា ​ឆ្នាំ​២០១១​​ ៖ ​​ក្រុមហ៊ុន Beeline ដែលជា​ក្រុម​ហ៊ុន​​​ផ្តល់​សេវា​​​​បណ្តាញ​​ទូរស័ព្ទ​ចល័ត​​ដ៏ធំលំដាប់​​ ថ្នាក់​ទី​៦ ​​នៅលើពិភពលោក និង​កំពុងមាន​​ប្រតិបត្តិ​ការ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​ប្រទេស​រុស្ស៊ី ​សមា​គម​រដ្ឋ​ឯករាជ្យ​​​កុម៉្មុង​វេលស៍ (CIS) ទ្វីបអឺរ៉ុប ទ្វីប​អាេមរិក​ខាងជើង និងទ្វីប​អាហ្វ្រិក ​​បានធ្វើ​ការ​​

ក្រុងបាត់ដំបង ថ្ងៃទី​១២ សីហា ​ឆ្នាំ​២០១១​​ ៖ ​​ក្រុមហ៊ុន Beeline ដែលជា​ក្រុម​ហ៊ុន​​​ផ្តល់​សេវា​​​​បណ្តាញ​​ទូរស័ព្ទ​ចល័ត​​ដ៏ធំលំដាប់​​ថ្នាក់​ទី​៦ ​​នៅលើពិភពលោក និង​កំពុងមាន​​ប្រតិបត្តិ​ការ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ​ប្រទេស​រុស្ស៊ី ​សមា​គម​រដ្ឋ​ឯករាជ្យ​​​កុម៉្មុង​វេលស៍ (CIS) ទ្វីបអឺរ៉ុប ទ្វីប​អាេមរិក​ខាងជើង និងទ្វីប​អាហ្វ្រិក ​​បានធ្វើ​ការ​​ប្រគល​់​រង្វាន់​​​ជូនដល់​អតិថិជន​​​មាន​សំណាង​​ពី​ការ​ចាប់​រង្វាន់​លើកទី​​៧ ក្នុង​កម្មវិធី​ប្រូម៉ូសិន Top Up នៅឯទីស្នាក់ការ​​​​ផ្នែក​លក់​​​សា​ខា​បាត់​ដំបង​។

រង្វាន់​ធំបំផុត​​​ គឺ​រថយន្តម៉ាក Chevrolet Spark ស៊េរី​ឆ្នាំ​​២០១១ ​​ចំនួន​មួយគ្រឿង ​​ត្រូវ​បាន​ប្រគល់ជូន​​​លោកហេង ចំណាប់ ​​ជាប្រជា​ពល​រដ្ឋ​​​​រស់នៅក្នុង​​​ភូមិ​​ភ្នំតូច ​​​ឃុំ​ពេជ្រចិន្តា ស្រុក​ភ្នំ​​ព្រឹក​ ​​ខេត្ត​បាត់ដំបង ​​ដែល​បានឈ្នះ​​នៅ​ក្នុង​ការ​​​ចាប់រង្វាន់​ផ្សង​សំណាង​លើកទី​​​៧​ដែលត្រូវ​បានធ្វើឡើង​​​កាលពីថ្ងៃទី​​​​៣០ ​កក្កដា ឆ្នាំ​២០១១ កន្លងទៅនេះ​។

ស្ថិតក្នុង​វ័យ​​​​២៧ឆ្នាំ លោក​ហេង ចំណាប់ ​​មានមុខរបរ​​​ជាអ្នក​បើក​បរតាក់ស៊ី​ ​និងជាអតិ​ថិ​ជន​​ប្រើប្រាស់លេខទូរស័ព្ទ 067 266 461 ។ លោក​​បានមានប្រសាសន៍​ថា ​«ខ្ញុំ​ប្រើ​​​​ប្រាស់​ប្រព័ន្ធ ​Beeline ដោយសារតែ​​​មាន​សេវា​ល្អ​​គ្រប់​ទី​កន្លែង​​ និងមិនមាន​ការ​រំខាន ឬ​រអាក់​រអួល ក្នុង​ពេល​​​សន្ទនា​។ ​ហើ​យលើសពីនេះទៅទៀត ​តម្លៃ​ហៅចេញ​​របស់​ប្រព័ន្ធ ​Beeline ក៏ទាប​​ជាង​ប្រព័ន្ធ​​​​ដទៃ​។ ខ្ញុំអាច​និយាយ​ជា​មួយ​ក្រុម​​គ្រួសារ ​មិត្ត​ភក្តិ និង​អតិថិជន​របស់ខ្ញុំ​​​បាន​កាន់តែ​យូរ ​និង​ងាយស្រួល​ជាង​មុន​។ ​ប្រើប្រព័ន្ធ Beeline ចំណេញទាំង​​ប្រាក់ ​ចំណេញទាំង​ពេលវេលា!»។

ក្រៅ​ពី​​​នេះ ក្រុមហ៊ុន​ក៏បានធ្វើការ​​​ប្រគល់​​រង្វាន់ដល់​​​​អតិថិជន​​មានសំណាង​​ឈ្នះ​រង្វាន់​​​ជា​ទូរស័ព្ទ​​​ដៃ​ស៊ីម​​២ ​ម៉ាក Beeline ​ដល់​​អ្នកស្រី​​​​អ៊ុំ សុភាព ជា​​​គ្រូបង្រៀន​​​ផងដែរ។​ ចំណែក​​អតិថិជន​​ដែលមានអាសយដ្ឋាន​​នៅរាជ ធានីភ្នំពេញ ​​​ខេត្ត​កំពង់ឆ្នាំង ​សៀម​រាប ​និងកំពត ​​ក្រុម​ហ៊ុន​បាន​​ធ្វើ​ការទំនាក់ទំនង​​​ទៅ ដើម្បី​​មក​ទទួលរង្វាន់​​​ពីទី​ស្នាក់ការ​​​ផ្នែកលក់ Beeline នៅ​ទីនោះ ។ ​​​រីឯ​រង្វាន់​​ដែលជា​​​កាត​កោស​តម្លៃ​​​​២០​ដុល្លារ ​​ចំនួន​១០​រ​ង្វាន់ ​និងកា​តកោស​តម្លៃ​​​​១០​ដុល្លារ ​ចំនួន​៤០​​រង្វាន់​នោះ ក្រុមហ៊ុន​បាន​ធ្វើ​ការ​​បញ្ចូលទឹក​ប្រាក់​​​​​ដោយស្វ័យ​ប្រវត្តិ​​ជូនដល់​អតិថិ​ជន​​​មាន​សំណាង​រួច​ជា​ស្រេច​ផង​ដែរ​។

លក្ខខណ្ឌ​ចូលរួម​កម្មវិធី​​ប្រូម៉ូសិន​​​ដ៏ធំអស្ចារ្យ​​​នេះ គឺអតិថិជន​​ ​Beeline ទាំងអស់​​​គ្រាន់តែ​បញ្ចូលទឹកប្រាក់​​ក្នុងគណនី​​​ទូរស័ព្ទ ​​យ៉ាង​តិច​​​​៣ដង​ក្នុង​រយៈ​ពេល​​​​២សប្តាហ៍ បន្ទាប់មក​​​លេខ​ទូរស័ព្ទ​​របស់គាត់នឹង​ត្រូវ​បានបញ្ចូល​ទៅក្នុង​​​​ការ​ចាប់​រង្វាន់​​ផ្សង​សំណាង​ខាងលើ​នេះ​ដោយស្វ័យ​ប្រវត្តិ​។

រៀង​រាល់​​​​២សប្តាហ៍​​​ ក្រុមហ៊ុន​​​នឹង​ធ្វើ​ការ​​​ចាប់​រង្វាន់​​​ផ្សង​សំណាង​ជូន​ដល់អតិថិជន​​​ ដែល​រង្វាន់​ធំ​​គឺជា​​រថយន្ត Chevrolet Spark​ ស៊េរីឆ្នាំ​​​២០១១ មួយគ្រឿង និង​រង្វាន់ជាច្រើន​​ទៀត​ដូច​ជា​​រង្វាន់​ទូរស័ព្ទដៃ Beeline ស៊េរី​ R221 ចំនួន​១០​រង្វាន់ ​រង្វាន់​កាត​​កោស​តម្លៃ​​​​២០​ដុល្លារ​ចំនួន​​១០​រង្វាន់ ​និង​កាត​កោស​​តម្លៃ​​​១០​ដុល្លារ​ចំនួន​៤០​រង្វាន់​។

ការ​ចាប់​​រង្វាន់​​​​ផ្សង​សំណាង​​​នេះធ្វើ​ឡើង​​​ដោយ​​យុត្តិធម៌​​​ និងមានការ​ផ្សាយ​​​បន្តផ្ទាល់​តាម​កញ្ចក់​​ទូរទស្សន៍​​​បាយ័ន ​នៅវេលាម៉ោង​​​៧​និង​​​​៣០នាទី​​​​យប់ ក្នុង​​កម្មវិធី​​​ឋាន​មនុស្សលោក ។ ​រាល់​លេខ​ទូរស័ព្ទ​​​​របស់​អ្នក​ឈ្នះ​​​រង្វាន់​​​ទាំងអស់​នឹង​ត្រូវ​​ផ្សព្វផ្សាយ​​​នៅលើគេហទំព័រ​​​របស់​ក្រុម​ហ៊ុន Beeline ព្រម​ទាំង​​នៅក្នុង​​​សេចក្តីប្រកាស​ព័ត៌​មាន​​ចុះផ្សាយ​​​លើទំព័រ​កាសែត​កម្ពុជា​ថ្មី រៀង​រាល់​​ថ្ងៃ​​អង្គារ​។ ​​ក្រុមការងារ ​Beeline ក៏​នឹង​​​ជម្រាប​ជូនដល់​អ្ន​កឈ្នះ​​​រង្វាន់​ទាំងអស់​​អំពី​ការ​​មក​​​​ទទួល​រង្វាន់​​ទាំងនោះ​ពីក្រុមហ៊ុន​​​ផងដែរ​។ ​ការ​ចាប់​រង្វាន់​ផ្សង​​​​សំណា​ង​លើកទី​៨ ​​ត្រូវ​ប្រារព្ធ​​​​ធ្វើនៅ​ថ្ងៃទី​​​១៣ សីហា ​ឆ្នាំ​២០១១​។ ​ហើយ​ការ​ចាប់​រង្វាន់​​​​លើកទី ៩ ​​ដែលជា​លើកចុង​ក្រោយ​​​​នឹង​ប្រព្រឹត្ត​ទៅ​​​នៅថ្ងៃទី​​​២៧ សីហា ឆ្នាំ​២០១១៕