ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រគំ​តន្ត្រី​​ ​Incheon ​Korean ​Music​ Wave​ 2011 ​រប​ស់​​ក្រុម​តារា​​ចម្រៀង​​កូរ៉េ

13 ឆ្នាំ មុន

​តាម​ប្រភព​ព័ត៌​មានស៊ីន​​ ហួចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃអាទិត្យ ​ទី​១៤ ​សីហា បាន​ឱ្យ​ដឹង​ថា ៖ ក្រុម​​តារា​ចម្រៀង​​ល្បីៗ​រប​ស់​កូរ៉េ ដូច​ជា​ក្រុម​ Super Junior, KARA, 2NE1, 2PM និង​ក្រុម​​​ផ្សេងៗ​ទៀត​សរុប​ចំនួន​១៩​​​បាន​ចូលរួម​សហ​ការ​​គ្នា​​រៀប​ចំ​ប្រគំ​តន្ត្រី​ដែល​មាន​​ឈ្មោះថា “Incheon Korean Music Wave 2011” ។ ការ​ប្រគំ​តន្ត្រី​​ដ៏​ធំ​នេះ ត្រូវ​បាន​​គេ​​

​តាម​ប្រភព​ព័ត៌​មានស៊ីន​​ ហួចេញ​ផ្សាយ​​កាល​ពី​​ថ្ងៃអាទិត្យ ​ទី​១៤ ​សីហា បាន​ឱ្យ​ដឹង​ថា ៖ ក្រុម​​តារា​ចម្រៀង​​ល្បីៗ​រប​ស់​កូរ៉េ ដូច​ជា​ក្រុម​ Super Junior, KARA, 2NE1, 2PM និង​ក្រុម​​​ផ្សេងៗ​ទៀត​សរុប​ចំនួន​១៩​​​បាន​ចូលរួម​សហ​ការ​​គ្នា​​រៀប​ចំ​ប្រគំ​តន្ត្រី​ដែល​មាន​​ឈ្មោះថា “Incheon Korean Music Wave 2011” ។ ការ​ប្រគំ​តន្ត្រី​​ដ៏​ធំ​នេះ ត្រូវ​បាន​​គេ​​ប្រារព្ធធ្វើឡើង​ក្នុង​ពហុ​កីឡ​ដ្ឋាន​ Munhak ក្នុង​ទីក្រុង​ Incheon ដែល​មាន​ទស្សនិក​ជន​ចំនួន​៤​ម៉ឺន​នាក់​ចូលរួម។

​ក្រោម​គំនិត​ផ្តួច​ផ្តើម​​របស់​ផលិត​កម្ម​​ MBC និង​​តំណាង​តារា​ល្បីៗ​មក​ពី​ក្រុម​​ទាំង​អស់​បាន​ធ្វើ​ឱ្យ​​ការ​ប្រគំ​តន្ត្រី​​នេះ​ប្រព្រឹត្ត​​ទៅ​បាន​ដោយ​ជោគ​ជ័យ​ ។ ការប្រគំ​​តន្ត្រី​នេះ​ត្រូវ​បាន​​គេ​ចាត់ទុក​ថា ជា​​សញ្ញា​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​​ផ្នែក​សិល្បៈ​​កូរ៉េ ​ហើយ​វា​ក៏​​ជា​ផ្នែក​មួយ​​នៃ​ការ​​ផ្សព្វផ្សាយ​​ពី​សម្រស់​​ទីក្រុង Incheon ​ដើម្បី​​ទាក់​ទាញ​ទេស​ចរណ៍​ផងដែរ៕