ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បវរកញ្ញា​​ហុង​​កុង​​ទទួល​​ស្វាគមន៍​នាវា​​ចម្បាំង​​​សហ​រដ្ឋ​​អាមេ​រិក​

13 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌​មាន​ស៊ីន​ ហួ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​អាទិត្យ ទី​១៤ សីហា បាន​ឱ្យ​ដឹង​ថា ៖ ​នាង Rebecca Zhu ដែល​ទើប​តែ​ទទួល​បាន​​​មកុដ​​បវរ​ឯក​របស់​ក្រុ​ង​ហុង​កុង ​កាលពី​ថ្ងៃទី​៧ សីហា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​ធ្វើ​ដំណើរ​​ទៅ​ទទួល​ស្វាគមន៍​​នាវា​ផ្ទុក​យន្ត​ហោះ​​ចម្បាំង​​​រ​បស់​សហ​រដ្ឋ​​អាមេ​រិក USS Ronald Reagan ហើយ​ក៏បាន​ចុះ​សួរ​សុខ​

តាម​ប្រភព​ព័ត៌​មាន​ស៊ីន​ ហួ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​អាទិត្យ ទី​១៤ សីហា បាន​ឱ្យ​ដឹង​ថា ៖ ​នាង Rebecca Zhu ដែល​ទើប​តែ​ទទួល​បាន​​​មកុដ​​បវរ​ឯក​របស់​ក្រុ​ង​ហុង​កុង ​កាលពី​ថ្ងៃទី​៧ សីហា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ បាន​ធ្វើ​ដំណើរ​​ទៅ​ទទួល​ស្វាគមន៍​​នាវា​ផ្ទុក​យន្ត​ហោះ​​ចម្បាំង​​​រ​បស់​សហ​រដ្ឋ​​អាមេ​រិក USS Ronald Reagan ហើយ​ក៏បាន​ចុះ​សួរ​សុខ​ទុក្ខ​ដល់​​​កង​ទាហាន​ជើង​ទឹក​ដែល​នៅលើនាវា​នោះ​ក្នុង​បរិ​យា​កាស​​ដ៏​សប្បាយ​រីករាយ​បំផុត ។

​រួម​ដំណើរ​​ជា​មួយ​នាង​ Rebecca Zhu គឺ​មាន​នាង Hyman Chu បវរ​កញ្ញា​ចំណាត់​ថ្នាក់​លេខ​២ និង​នាង Whitney Hui ចំណាត់​ថ្នាក់​លេខ​៣ ព្រម​ទាំង​នាង Nicole Leung បវរ​កញ្ញា​សុច្ឆន្ទៈអន្តរ​ជាតិ​ផង​ដែរ ។ ​គួរ​រំលឹក​ផង​ដែរថា ​នាវា​​​ផ្ទុក​យន្ត​ហោះ​ចម្បាំង​របស់​សហ​រដ្ឋ​​អាមេ​រិក​នេះ​ បាន​ធ្វើដំណើរ​​មក​ដល់​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃសុក្រ ទី​១២ សីហា ឆ្នាំ​២០១១ ក្នុងដំណើរ​​ទស្សន​កិច្ច​រយៈ​ពេល​៤​ថ្ងៃ ៕