ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិ​ធី​ប្រ​គល់​​រង្វាន់​ទូរ​ទស្សន៍​ពី​ក្រុម​ហ៊ុន​ស្រា​ផែន​ដី​និង​អ្នក​​​រង្វាន់​ម៉ូតូ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​ស្រា​ផែន​ដី​បាន​ឱ្យ​ដឹង​ថា មាន​អ្នក​មាន​សំណាង​ឈ្នះ​រង្វាន់​ជា​ច្រើន​រូប​ពី​ក្រុម​ហ៊ុន​ស្រា​ផែន​ដី រួម​ទាំង​ក្នុង​ការ​ចាប់​​ម​ហា​រង្វាន់​ទូរ​ទស្សន៍​៥០០​​គ្រឿង និង​អ្នក​ឈ្នះ​រង្វាន់​ក្នុង​គំ​រប​ដប​បើក​ភ្លាម​ឈ្នះ​ភ្លាម​។ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៣​ សី​ហា ក្នុង​កម្ម​វិធី​ប្រ​ដាល់​ស្រា​ផែន​ដី នៃ​ទូរ​ទស្សន៍ CTN ​ក្រុម​ហ៊ុន​ស្រា​​ផែន​

រាជធានី​ភ្នំពេញ ៖ ក្រុម​ហ៊ុន​ស្រា​ផែន​ដី​បាន​ឱ្យ​ដឹង​ថា មាន​អ្នក​មាន​សំណាង​ឈ្នះ​រង្វាន់​ជា​ច្រើន​រូប​ពី​ក្រុម​ហ៊ុន​ស្រា​ផែន​ដី រួម​ទាំង​ក្នុង​ការ​ចាប់​​ម​ហា​រង្វាន់​ទូរ​ទស្សន៍​៥០០​​គ្រឿង និង​អ្នក​ឈ្នះ​រង្វាន់​ក្នុង​គំ​រប​ដប​បើក​ភ្លាម​ឈ្នះ​ភ្លាម​។ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី​១៣​ សី​ហា ក្នុង​កម្ម​វិធី​ប្រ​ដាល់​ស្រា​ផែន​ដី នៃ​ទូរ​ទស្សន៍ CTN ​ក្រុម​ហ៊ុន​ស្រា​​ផែន​ដី​បាន​​ប្រ​គល់​​រង្វាន់​ជូន​អតិ​ថិជន​ដែល​មាន​សំណាង​ដោយ​ពិត និង​ជាក់​ស្តែង​នៅ​ចំពោះ​មុខ​ទស្ស​និក​ជន​រាប់​ម៉ឺន​នាក់​ទូ​ទាំង​ប្រទេស​ដែល​ក្នុង​នោះ​មាន​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​បើក​គម្រប​ដប​ភ្លាម​ឈ្នះ​ភ្លាម​មាន​៣​រង្វាន់​ និង​អ្នក​ឈ្នះ​​រង្វាន់​ទូរ​ទស្សន៍​ដោយ​ចាប់​រង្វាន់​ចំនួន​៥​រង្វាន់​។

អ្នក​ឈ្នះ​រង្វាន់​ទូរ​ទស្សន៍​៥​រូប​មានៈ ១-​ឈ្មោះ​និត ខេម​រី នៅ​ផ្លូវ​រទេះ​ភ្លើង​​ក្រុង​ភ្នំពេញ​ ២-​ឈ្មោះ​ជុំ គឹម​ហេង នៅ​ភូមិ​ពន្លៃ​ ឃុំ​ព្រែក​កណ្តៀង ស្រុក​ពាមរក៍​ ខេត្ត​ព្រៃ​វែង​ ៣-​ឈ្មោះ​ចេង​ សុ​គន្ធី នៅ​ខេត្ត​ព្រះ​សី​ហនុ ៤-ឈ្មោះ​ហ៊ុន ផន នៅ​ស្មាច់​មាន​ជ័យ ខេត្ត​កោះ​កុង និង៥-​ឈ្មោះ​ជុយ រ៉ា ​នៅ​ឃុំ​បឹង​ធំ ស្រុក​អង្គ​ស្នួល​ ខេត្ត​កណ្តាល​។
ក្នុង​នោះ​​ដែរ​អ្នក​ឈ្នះ​រង្វាន់​ក្នុង​គម្រប​ដប​ស្រា​ផែន​ដី​មានៈ ១-​ឈ្មោះ​ភិន ស​គន់ នៅ​​ឃុំ​ជីគ ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់​ចាម ឈ្នះ​រង្វាន់​ម៉ូតូ​១​គ្រឿង ២-​ឈ្មោះ​នី​ន គឹម​យ៉ាង នៅ​ស្រុក​កំពង់​លាវ ខេត្ត​ព្រៃ​វែង ឈ្នះ​រង្វាន់​ម៉ូតូ​១​គ្រឿង​ និង ៣-​ឈ្មោះ​អ៊ុន រ៉ា ​នៅ​ស្រុក​ត្រាំ​​ង ខេត្ត​តា​កែវ ឈ្នះ​រង្វាន់​ម៉ូតូ​១​គ្រឿង​។

ម​ក​ត្រឹម​ថ្ងៃ​នេះ​មាន​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ក្នុង​គម្រប​​ដប​ស្រា​ផែន​ដី​ចំនួន១៨​គ្រឿងហើយ​ពី​ក្រុម​ហ៊ុន​ស្រា​ផែន​ដី​។ លោក​អ្នក​គ្រាន់​តែ​ជាវ​ស្រា​ផែន​ដី​យក​ទៅ​ពិ​សា​ បើក​គម្រប​រួច​ពិនិត្យ​មើលក្នុង​គំរប​ដបឱ​កាស​ឈ្នះ​រង្វាន់​ងាយៗ ឈ្នះ​ភ្លាមៗ ពី​មហា​រង្វាន់​​ក្នុង​គម្រប​ដប​ស្រា​ផែន​ដី​​រួម​មាន​ម៉ូតូ​ហុង​ដា​វ៉េវ​ ស៊េរី​ថ្មី ទូរ​ទស្សន៍​ពណ៌​ និង​រង្វាន់​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​តាម​បណ្តា​ភូមិ​-ស្រុក​ គ្រប់​ខេត្ត​-​ក្រុង​នានា​ទូ​ទាំង​ប្រទេស​​រួច​ស្រេច​ហើយ​សូម​បើក​គម្រប​ដបរួចពិនិត្យ​មើល​ដើម្បីឈ្នះ​រង្វាន់​ពីស្រា​ផែន​ដី​។ គម្រប​ដប​ស្រា​ផែ​ន​ដី​មាន​រង្វាន់​ពិត​ មាន​អ្នក​​​ឈ្នះ​ពិតបន្ថែម​លើ​រង្វាន់​ម៉ូតូ​ និង​ទូរ​​ទស្សន៍​នេះ​ក្រុម​ហ៊ុន​ស្រា​​ផែ​ន​ដី​មាន​បំណង​ល្អ​ចំពោះអតិ​ថិជន​របស់ខ្លួន​ដោយ​បន្ថែម​កាដូយ៉ាង​សំខាន់​ជូនដល់​អ្នក​ឈ្នះ​​​​​​រង្វាន់​ទាំង​អស់​នោះ​គឺ «មើ​ម​ថ្នាំ​ប៉ូវ​យឹន​ស៊ឹន» ម្នាក់​មួយ​កញ្ចប់ទៀត​៕