ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​តន្ត្រី​ករ​ខ្មែរ​និង​ហុង​កុង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ជា​មួយ​គ្នា

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​រៀប​ចំ​ពី​សាលា​តូរ្យ​តន្ត្រី​ស៊ីម​ហ្វូ​នី សា​កល​វិទ្យា​ល័យ​ភូមិន្ទ​វិ​ចិត្រ​សិល្បៈ​បាន​ជួប​ពិ​ភាក្សា​ និង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​គ្នា​លើ​ផ្នែក​តូរ្យ​តន្ត្រី​ដែល​ពិ​ធី​នោះ​ បានធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ​សី​ហា ​នៅ​សាលា​តូរ្យ​តន្ត្រី​ស៊ីម​ហ្វូនី​។​ នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ផ្នែក​តូរ្យ​តន្ត្រីមួយ​ដែល​មិន​ ធ្លាប់​មាន​ពីមុន​មក​រវាង​

រាជធានី​ភ្នំពេញ ៖ ក្រោម​ការ​រៀប​ចំ​ពី​សាលា​តូរ្យ​តន្ត្រី​ស៊ីម​ហ្វូ​នី សា​កល​វិទ្យា​ល័យ​ភូមិន្ទ​វិ​ចិត្រ​សិល្បៈ​បាន​ជួប​ពិ​ភាក្សា​ និង​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​គ្នា​លើ​ផ្នែក​តូរ្យ​តន្ត្រី​ដែល​ពិ​ធី​នោះ​បានធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​១២ ​សី​ហា ​នៅ​សាលា​តូរ្យ​តន្ត្រី​ស៊ីម​ហ្វូនី​។

នេះ​គឺ​ជា​ការ​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍​ផ្នែក​តូរ្យ​តន្ត្រីមួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​រវាង​ក្រុម​តន្ត្រី​ករ VIVACE Youth Symphony Orchestra ​​មក​ពី​ទី​ក្រុង​ហុង​កុង​ក្នុង​នោះ​មាន​ការ​ចូល​រួម​ពី​សាស្ត្រា​ចារ្យ ដែល​មក​ពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិ​ចិត្រ​​សិល្បៈ ​ជា​មួយ​​ក្រុម​តន្ត្រី​ករ​ហុង​កុង​ VIVACE Youth Symphony Orchestra ​និង I1 Mentore A Capella ​ដើម្បី​ជួប​ពិ​ភាក្សា​គ្នា​អំពី​បទ​ពិ​សោធន៍​ និង​ចំណាប់​អារម្មណ៍​ផ្នែក​តូរ្យ​តន្ត្រី​ហើយ​ក្រុម​ទាំង​ពីរ​ក៏​នឹង​បង្ហាញ​ជូន​ការ​សម្តែង​​​ឧ​ប​ករណ៍​​ភ្លេង​បែប​​បស្ចិម​ប្រ​ទេស​ និង​ចំរៀង​ខ្មែរ​​ចិន​ផង​ដែរ​។

លោក​ហ៊ុន ឡាក់ អគ្គ​នាយ​ក​សាលា​តន្ត្រី​ស៊ីម​ហ្វូ​នី​ បាន​បង្ហាញ​ថា «​នេះ​គឺ​ជា​លើក​ទី​មួយ​ដែល​សិល្បករ​កម្ពុជា និង​ហុង​កុង​មាន​កិច្ច​ពិ​ភាក្សា​មួយ​ដោយ​ផ្ទាល់​ដើម្បី​ផ្លាស់​ប្តូរ​បទ​ពិ​សោធន៍ និង​​ចំណាប់​អារម្មណ៍​លើ​វិ​ស័យ​តូរ្យ​តន្ត្រី​។​ នេះ​ជា​ព្រឹត្តិ​ការណ៍​ដែល​កម្រ​មាន​ ហើយ​ក៏​ជា​ចំណុច​ចាប់​ផ្តើម​មួយ​ដ៏​ល្អ​សម្រាប់​ប្រ​ទេស​ជាតិ។

កិច្ច​ពិ​ភាក្សា​នេះ​ប្រ​ព្រឹត្ត​ទៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យស់ ច័ន្ទ​តារា ព្រឹទ្ធ​បុរស និង​លោក​ប៉ិន​ សាមុល ព្រឹទ្ធ​បុរស​រង ដែល​ជា​គណៈ​សាស្ត្រា​ចារ្យ​​ផ្នែក​តូរ្យ​តន្ត្រី​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​វិ​ចិត្រ​សិល្បៈ និង​កញ្ញា Hang Sin Law ​ថ្នាក់​ដឹក​នាំ​ការិយា​ល័យ​អប់​រំ​ផ្នែក​សិល្បៈ​នៅ​វិ​ទ្យា​​ល័យ​អាស៊ី​ថ្មី (New Asia Middle School) ​នៅ​ហុង​កុង និង​  Marcus Chow ​ដែល​ជា​អ្នក​តំណាង​ឱ្យ​ក្រុម​តន្ត្រី VIVACE Youth Symphony Orchestra​។ នេះ​ពិត​ជា​ឱ​កាស​មួយ​ដ៏​ល្អ​ក្នុង​ការ​ប្តូរ​បទ​ពិ​សោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​​តន្ត្រី​ករ​ខ្មែរ និង​ហុង​កុង​៕