នាង Lorena Tavera អតីតបវរកញ្ញារដ្ឋតិចសាស់ ត្រូវបានចាប់ខ្លួន
យោងទៅតាមប្រភពព័ត៌មានរ៉យទ័រ បានផ្សាយឱ្យដឹងថា អតីតបវរកញ្ញាឆ្នាំ២០០៨ ប្រចាំរដ្ឋតិចសាស់ ត្រូវបានចាប់ខ្លួនពីបទបន្លំយកអាវយឺត១តម្លៃ៦៩ដុល្លារពីក្នុងហាង Sundland Park ។ ប៉ូលិសក្នុងក្រុង El Paso បានចាប់ខ្លួននាង Lorena Tavera នៅពេលដែលទទួលបានព័ត៌មានពីនិយោជិកដែលបម្រើការក្នុងហាងដែលបាននិយាយថា នាងបានយកអាវយឺតដាក់ក្នុងកន្ត្រកអីវ៉ាន់របស់នាង ហើយដើរចេញដោយមិនបានបង់លុយ ។
ចែករំលែកព័តមាននេះ