ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពនៅប្រទេសម៉ាលី៖ ក្រុមជីហាដ និងឧទ្ទាម FLA បន្តបើកការវាយប្រហារយ៉ាងស្វិតស្វាញដោយប្រើដ្រូនប្រឆាំងកងកម្លាំងរដ្ឋាភិបាល និង​រុស្ស៊ី

11 ម៉ោង មុន

ប្រទេស​ម៉ា​លី ៖ មានការ​ពួនស្ទាក់​វាយប្រហារ​មួយ​ កាលពី​ថ្ងៃ​ទី​២៨​ កញ្ញា​ កន្លង​មកនេះ ​នៅ​កន្លែង​មួយ​ស្ថិត​នៅ​ចន្លោះ​ក្រុង​ទីអ៉ី​ម៉ា​បា ​និង​ក្រុង​វី​វ៉ូ​ ភាគ​ខាងជើង​តំបន់​នី​អូ​ណូ ជា​តំបន់​មាន​ទីតាំង​របស់​ក្រុម​ជី​ហា​ដ​ម៉ា​លី​ JNIM ចាប់តាំងពី​យូរ​ឆ្នាំ​មក​ហើយ​។

ពួក​ជី​ហា​ដ​បាន​ពួនស្ទាក់​វាយប្រហារ​ដំបូង​ដោយ​ប្រើ​ដ្រូ​ន ប្រឆាំង​បណ្ដា​រថយន្ត​យោធា មុន​ពេល​ពួក​គេ​ចេញ​ពិនិត្យ​បណ្ដា​ការ​ខូចខាត ហើយ​ថត​រូបភាព​សម្រាប់​យក​ទៅ​ផ្សាយ​ឃោសនា​តាម​បណ្ដាញ​សង្គម​។ ការ​ពួនស្ទាក់​វាយប្រហារ​នោះ ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​JNIM ដែល​អះអាង​ពី​ទាហាន​រុ​ស្ស៊ី ​ក្នុង​កងកម្លាំង​AFRICA CORPS​ស្លាប់​ ឬ​របួស​៧​នាក់ និង​ពី​ការ​រឹបអូស​យក​អាវុធ​ និង​សម្ភារ​យោធា​។ គេ​មិន​បាន​និយាយ​ពី​កង​ទាហាន​ម៉ា​លី​ឡើយ​។ ប្រភព​ផ្សេង​ៗ​រៀបរាប់​ពី​ទាហាន​រុ​ស្ស៊ី​យ៉ាងតិច​៤​នាក់​ស្លាប់​ និង​ច្រើន​នាក់​រង​របួស​។

ចំណែក​ពួក​ឧទ្ទាម​ឯករាជ្យ​និយម​នៃ​រណសិរ្ស FLA ដែល​ប្រយុទ្ធ​ប្រឆាំង​កងទ័ព​ម៉ា​លី និង​កង​ទាហាន​AFRICA CORPS​រុ​ស្ស៊ី រួម​គ្នា​ជាមួយ​ពួក​ជី​ហា​ដ​ក្រុម​ JNIM នៅ​ភាគ​ខាងជើង​ប្រទេស អះអាង​ពី​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​អត្តឃាត ​កាលពី​ថ្ងៃ​ទី​២៩​ កញ្ញា ប្រឆាំង​បន្ទាយ​យោធា​ម៉ា​លី​ នៅ ​GOUNDAM តំបន់​តោម​ប៊ុ​ក​ទូ​ តែ​មិន​បាន​និយាយ​ពិ​តុល្យការ​ឡើយ​ ៕