ប្រទេសជប៉ុន ៖ ខណៈរដូវភ្លៀងតាមធម្មតាត្រូវផុតត្រឹមខែកក្កដា នៅក្រុងតូក្យូ ប៉ុន្តែឆ្នាំនេះ ភ្លៀងនៅបន្តធ្លាក់ពេញមួយរដូវក្ដៅ បណ្ដាលឲ្យមានទឹកជំនន់ធ្ងន់ធ្ងរនៅជុំវិញរាជធានីជប៉ុន ។

លោកម៉ាសាយូគីក្យូដា អ្នកទទួលខុសត្រូវម្នាក់នៃទីភ្នាក់ងារឧតុនិយមជប៉ុនថ្លែងថា ការប្រែប្រួលជាពិសេស ពិនិត្យឃើញក្នុងខែនេះ បណ្ដាលមកពីបាតុភូត EL NINO ជាបាតុភូតបរិយាកាសធម្មជាតិ នាំឲ្យមានការកើនកម្ដៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ លោកបន្តទៀតថា រណសិរ្សភ្លៀងរដូវស្លឹកឈើជ្រុះនៅបន្តយូរខុសពីធម្មតា ។

សភាពការណ៍នោះ មកពីវត្តមានយូរប្រព័ន្ធសម្ពាធខ្ពស់ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។ ទោះបីមិនទាន់អាចកំណត់ពីទំនាក់ទំនងដោយផ្ទាល់ រវាងការបន្តធ្លាក់ភ្លៀងនាពេលនេះ ជាមួយការផ្លាស់ប្ដូរបរិយាកាសក្ដី តែរបាយការណ៍មួយរបស់ទីភ្នាក់ងារឧតុ
និយមជប៉ុនចេញផ្សាយកាលពីឆ្នាំមុន អាចឲ្យគេសន្និដ្ឋានបានថា ការកើនកម្ដៅបរិយាកាសមានផលប៉ះពាល់យូរអង្វែងលើឧតុនិយមជប៉ុន ពិសេសនាំឲ្យមានភ្លៀងយូរថែមទៀត ។

ការធ្លាក់ភ្លៀងយូរថ្ងៃជាប់គ្នាលើកមុនគឺ៣៣ថ្ងៃ រវាងថ្ងៃទី២៧ មិថុនា ទៅ២៩ កក្កដា ឆ្នាំ២០១៩ ។ សភាពការណ៍ភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃជាប់គ្នានេះកើតមាន ខណៈនៅប្រទេសថៃមនុស្សដល់១,៧លាននាក់ កំពុងរងការប៉ះពាល់ដោយទឹកជំនន់ មកពីប្រព័ន្ធឧតុនិយមខ្លាំងមួយកំពុងគ្របដណ្ដប់តំបន់ ។ ទឹកជំនន់នៅថៃមកទាល់ពេលនេះ បណ្ដាលឲ្យមនុស្សស្លាប់កើនដល់២៣នាក់ហើយ ចាប់ពីពាក់កណ្ដាលខែកញ្ញាមក ៕

ចែករំលែកព័តមាននេះ