បុរសម្នាក់ជិះម៉ូតូដឹកប្រហិតយកឱ្យម៉ូយ ស្រាប់តែជួបគ្រោះអកុសលតាមផ្លូវ ស្លា.ប់ចោ.លប្រពន្ធពោះធំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្ដាលខ្ទាតជាច្រើនម៉ែត្រ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីឈានចូលព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PG1 ពណ៍ទឹកដោះគោ ពាក់ស្លាកលេខ ភ្នំពេញ 1LF.3781 ដោយមានដឹកប្រហិតពេញម៉ូតូយកអោយម៉ូយនៅម្ដុំព្រែកព្នៅ ដោយធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដាយផ្លូវជាតិលេខ៥ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តពណ៍ខ្មៅមួយគ្រឿង មិនចាំម៉ាក បើកបរក្នុងល្បឿនលឿនមកពីក្រោយ ក៍បុកចំម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យខ្ទាតទាំងមនុស្សនិងម៉ូតូអូសជាច្រើនម៉ែត្រ បោកក្បាលជាមួយនិងខឿនចិញ្ចឹមផ្លូវ និងបង្គោលភ្លើង បណ្ដាលឱ្យអោយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។
ប្រភពដដែលបានបន្តថា ក្រោយពីបុកម៉ូតូរួច រថយន្តបានបន្ថែមល្បឿនបើករត់ពីកន្លែងកើតហេតុបាត់ ដោយបន្សល់ទុកតែតែកាងរថយន្ត និងប្រហិតខ្ទាតពេញផ្លូវ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់ទីតាំង និងព្យាយាមស្វែករកគ្រួសារ ដោយពឹងអ្នកសារព័ត៍មានអោយជួយផ្សព្វផ្សាយលុះមួយសន្ទុះក្រោយមក ដំណឹងនេះក៏ដឹងនេះដល់ស្ត្រីជាប្រពន្ធចុះមកទីតាំងកើតហេតុទាំងពោះធំ ដោយយំសោកស្រណោះប្ដីមិនទាន់បានជួបមុខកូនផង ស្រាប់មកបាត់បង់ជីវិតដោយសារតែត្រូវរថយន្តបុកពីក្រោយ ។
បច្ចុប្បន្ន សពបុរសខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តដែលបើករត់គេចនោះ ខាងជំនាញចរាចរខណ្ឌឫស្សីកែវនឹងធ្វើការស្រាវស្រាវជ្រាវតាមចាប់អ្នកបើកបរនិងរថយន្ត យកមកអនុវត្តទៅតាមនីតិវិធីនៅពេលក្រោយទៀត ៕




ចែករំលែកព័តមាននេះ