ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​បញ្ចប់​ការ​ធ្វើ​ផែនទី​ភូមិសាស្ត្រ​ភព​ព្រះ​អង្គារ​ថ្មី​ឱ្យ​បាន​នៅ​ឆ្នាំ​២០២៨

1 ថ្ងៃ មុន

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ី​ន​ហួ​​ថា ចិន​គ្រោង​បង្ហើយការ​ធ្វើ​ផែនទី​ភូមិសាស្ត្រ​ភព​ព្រះ​អង្គារ​ជំនន់​ថ្មី​ឲ្យ​បាន​ហើយ នា​ដំណាច់ឆ្នាំ​២០២៨​ខាង​មុខ​នេះ ក្នុង​គោលបំណង​បញ្ចូល​ប្រព័ន្ធ​ចិន​បែងចែក​ពេលវេលា​ភូមិសាស្ត្រ​ភព​ព្រះ​អង្គារ​ ។

លោក​ HOU ZENGQIAN សមាជិក​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន និង​ជា​ប្រមុខ​អ្នក​វិទ្យាសាស្ត្រ​នៃ​បេសកកម្ម​នាំ​យក​គំរូ​ដី​ភព​ព្រះ​អង្គារ​មក​កាន់​ផែនដី តាម​រយៈ​យាន​TIANWEN-3 បាន​លាតត្រដាង​គម្រោង​នោះ ក្នុង​ឱកាស​នៃ​សន្និសីទ​វិទ្យាសាស្ត្រ​មួយ​កាលពី​ថ្ងៃ​ទី​២៨​ កញ្ញា​ នៅ​វិទ្យាស្ថាន​ភូមិវិទ្យា​របស់​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ភូមិវិទ្យា​ចិន​។

យាន​ZHURONG ដែល​ចិន​បញ្ជូន​ទៅ​ចុះ​នៅ​ភព​ព្រះ​អង្គារ​កាលពី​ឆ្នាំ​២០២១ ក្នុង​ក្រប​ខណ្ឌ​នៃ​បេសកកម្ម​TIANWEN-1​បាន​ផ្ដល់​សញ្ញា​ថ្មី​ពី​ប្រវត្តិ​ទឹក​របស់​ភព​ព្រះ​អង្គារ​ ។ ផែនទី​ថ្មី​នោះ​ យក​ជា​មូលដ្ឋាន​សម្រាប់​បែងចែក​ពេលវេលា​ភូមិសាស្ត្រ​ភព​ព្រះ​អង្គារ​។

ផែនទី​ថ្មី​នៃ​ភព​ព្រះ​អង្គារ​នោះ​ ដែល​គ្រោង​ធ្វើ​បង្ហើយ​នា​ចុងឆ្នាំ​២០២៨ រួម​មាន​ផែនទី​ភូមិសាស្ត្រ​ភព​ព្រះ​អង្គារ​ខ្នាត​១/៥០០០.​០០០​ និង​ផែនទី​ខ្នាត​១/៥០.០០០​។ គម្រោង​នេះ​​ក៏​នឹង​ចេញផ្សាយ​ផង​ដែរ​ផែនទី​ភូមិសាស្ត្រ​មាន​បញ្ញា​របស់​ភព​ព្រះ​អង្គារ​ប្រាប់​ដល់​ពិភពលោក ហើយនឹង​ផ្ដល់​គំរូ​សម្រាប់​គូសវាស​ផែនទី​ភព​ព្រះ​ចន្ទ ភព​វេ​នុស​ និង​អាចម៍ផ្កាយ​ទាំងឡាយ​ ៕