ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​បា.ញ់​ទម្លាក់​ដ្រូន​អ៊ុយក្រែ​ន៤៣គ្រឿង ក្រោយ​វា.យ​ប្រ.ហា.រ​លើ​គោលដៅ​ទូរគមនាគមន៍

1 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រសួង​ការពារ​ប្រទេស​ រុ​ស្ស៊ី​​ថ្លែង​កាលពី​ថ្ងៃ​ទី​២៧​ កញ្ញា​ ថា កងទ័ព​ខ្លួន​​បាន​វាយប្រហារ​​បណ្ដា​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ក្រុមហ៊ុន​OMEGA TELE​COM  និង​KYIVSTAR ក្រុង​គៀវ ដែល​ផ្ដល់​សេវាកម្ម​អ៉ី​ន​ធើ​រ​ណេ​ត​កម្រិត​ខ្ពស់សម្រាប់់​ការ​ប្រើប្រាស់​របស់​កងទ័ព​អ៊ុយ​ក្រែ​ន​ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​នោះ​គូ​សបញ្ជាក់​ថា កងទ័ព​រុ​ស្ស៊ី​​បន្ត​វាយប្រហារ​បណ្ដា​មជ្ឈ​មណ្ឌល​គមនាគមន៍​ និង​ភស្ដុ​ភារ​អ៊ុយ​ក្រែ​ន ព្រមទាំង​បណ្ដា​នាវា​ដែល​បម្រើ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​ ។ ក្រសួង​នោះ​​បញ្ជាក់​ទៀត​ថា ការ​វាយប្រហារ​ដោយ​បណ្ដា​ប្រតិ​បត្តិ​ករ​ណ៍​ដ្រូ​ន​រុ​ស្ស៊ី ​GERAN  ប្រឆាំង​មជ្ឈមណ្ឌល​ទិន្នន័យ​ទាំងនោះ នាំ​ឲ្យ​ស្ទះ​ដល់​សេវាកម្ម​អ៉ី​ន​ធើ​រ​ណេ​ត​ប្រើប្រាស់​ដោយ​បុគ្គលិក​យោធា​អ៊ុយ​ក្រែ​ន និង​បណ្ដាល​ឲ្យ​ពួក​គេ​វិលក្បុង​ ។

ម្យ៉ាងវិញទៀត​ប្រព័ន្ធ​ការពារ​អាកាស​រុ​ស្ស៊ី​ បាន​ស្ទាក់​កម្ទេច​ដ្រូ​ន​អ៊ុយ​ក្រែ​ន​៤៣​គ្រឿង ​ពីលើ​បណ្ដា​តំបន់​រុ​ស្ស៊ី​ និង​សមុទ្រ​ខ្មៅ​ ៕