សង្គ្រាមអ៉ីរ៉ង់ ៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោកម៉ូសតាបាខាមេនី អះអាងនាថ្ងៃទី២៨ កញ្ញា ថា សហរដ្ឋអាមេរិក ទីបំផុតនឹងចាកចេញពីតំបន់មជ្ឈឹមបូព៌ា ។ លោកលើកឡើងបែបនេះ ក្នុងសេចក្ដីប្រកាសមួយផ្សាយតាមទូរទស្សន៍រដ្ឋ ។ ច្រកសមុទ្រហ័រមូសនៅតែជាបញ្ហាសំខាន់នៃជម្លោះរវាងអាមេរិក និងអ៉ីរ៉ង់ ។

នាថ្ងៃទី២៨ កញ្ញា មេដឹកនាំកំពូលអ៉ីរ៉ង់ លោកម៉ូសតាបាខាមេនីអះអាងថា កងកម្លាំងសត្រូវទីបំផុតនឹងចាកចេញពីតំបន់មជ្ឈឹមបូព៌ា បន្ទាប់ពីរងការវាយប្រហារដ៏សែនស៊ីចាប់ ក្នុងតំបន់យុទ្ធសាស្ត្រនោះ ។ ត្រូវជ្រើសតាំងជាមេដឹកនាំកំពូលអ៉ីរ៉ង់តាំងពីបិតាលោកទទួលមរណភាពមក មេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់រូបនោះ មិនដែលបង្ហាញមុខជាសាធារណៈឡើយ ដោយលោកបញ្ចេញតែសេចក្ដីថ្លែងការណ៍ ដែលត្រូវបានចែកចាយនិងផ្សាយដោយទូរទស្សន៍រដ្ឋអ៉ីរ៉ង់។

សេចក្ដីប្រកាសថ្មីរបស់លោកនេះសរសេរថា ពេលនេះ បន្ទាប់ពីរងការវាយប្រហារដ៏ឈឺចាប់ ប្រឈមមុខជាមួយយុទ្ធជនដ៏អង់អាចក្លាហាន និងកងឆ្មាំការពារច្រកសមុទ្រហ័រមូសរបស់យើង ពួកសត្រូវមិនហ៊ានផ្សងព្រេងចេញវាយប្រហារហួសពីសមុទ្រអារ៉ាប៊ីឡើយ ។ លោកមិនបានលើកឈ្មោះអាមេរិកចំៗឡើយ។ លោកបន្តថា រាល់លើកពួកគេជួបនឹងគ្រោះថ្នាក់នោះ ។ នឹងមិនយូរទៀតទេ សមុទ្រអារ៉ាប៊ីក៏នឹងលែងមានវត្តមានរបស់ពួកគេដែរ ។ ស្ថិតនៅចន្លោះឧបទ្វីបអារ៉ាប់ និងឥណ្ឌា សមុទ្រអារ៉ាប៊ី គឺជាផ្លូវសមុទ្រមួយកៀកឆ្នេរសមុទ្រអ៉ីរ៉ង់ និងច្រកសមុទ្រហ័រមូស ៕

ចែករំលែកព័តមាននេះ