ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពូទីន ចុះហត្ថលេខាបន្ថែមទាហាន១៥.៥០០​នាក់​ទៀត ក្រោយការវាយប្រហារតាមអាកាសលើក្រុងគៀវផ្ដាច់ជីវិតមនុស្ស​ជា​ច្រើន

1 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ពេល​នេះ​ បាន​ពង្រឹង​​កាន់តែ​ខ្លាំង​លើ​ការ​ពង្រីក​កងទ័ព​។ កាលពី​ថ្ងៃ​ទី​២៨ ​កញ្ញា លោក​បាន​ចុះ​ហត្ថ​លេ​ខា​លើ​ក្រិ​ត្យ​មួយ​ពី​ការ​បង្កើន​ចំនួន​ទាហាន​ថែម​១៥.៥០០​នាក់​ទៀត បញ្ចូល​ក្នុង​ជួរ​កងទ័ព​។ វា​ជា​ការ​សម្រេចចិត្ត​បែប​នោះ​លើក​ទី​៤​ហើយ​ក្នុងឆ្នាំនេះ​ ។

Emergency and rescue personnel along with medics and others clear the rubble of the destroyed building of Ohmatdyt Children’s Hospital following a Russian missile attack in the Ukrainian capital of Kyiv on July 8, 2024, amid Russian invasion in Ukraine. Russia launched more than 40 missiles at several cities across Ukraine on July 8, 2024 in an attack that killed at least 20 people and smashed into a children’s hospital in Kyiv, officials said. (Photo by Roman PILIPEY / AFP)

បទបញ្ជា​របស់​លោកពូ​ទី​ន ​កើត​មាន​ពេល​ដែល​រុ​ស្ស៊ី​ ក៏​ដូច​ជា​អ៊ុយ​ក្រែ​ន​ដែរ រង​ការ​បាត់បង់​ទាហាន​កាន់តែ​ច្រើន ក្នុង​សង្គ្រាម​ដែល​មាន​រយៈពេល​ជាង​៤​ឆ្នាំ​កន្លះ​មក​ហើយ​។ ប៉ុន្តែ​ក្រិ​ត្យ​នោះ​មិន​បាន​ផ្ដល់​ហេតុផល​ណាមួយ​នៃ​ការ​បង្កើន​ចំនួន​កងទ័ព​ឡើយ​។ ការ​វាយ​រុលទៅមុខ​របស់​កងទ័ព​រុ​ស្ស៊ី​​ក្នុងឆ្នាំនេះ​​នៅ​អ៊ុយ​ក្រែ​ន ហាក់ដូចជា​យឺត​បំផុត​ ។ តាម​ក្រិ​ត្យ​ថ្មី​នោះ​ថា​ កងទ័ព​រុ​ស្ស៊ី​នា​ពេល​នេះ ​កម្រិត​ចំនួន​ទាហាន​ត្រឹម​១.៥៥០៥០០​នាក់​ ។ ចាប់តាំងពី​ខែមីនា​ មក ​ការ​បង្កើន​ចំនួន​ទាហាន​រុ​ស្ស៊ី ​មាន​ដល់​៤៧៨០០​នាក់ ​។

ក្នុងឆ្នាំនេះ​ ការ​វាយ​រុលទៅមុខ​របស់​កងទ័ព​រុ​ស្ស៊ី​នៅ​តាម​ខ្សែ​រណសិរ្ស​មាន​យឺត​បំផុត​ ។ ការ​ប្រើប្រាស់​ដ្រូ​ន​កាន់តែ​ច្រើន​លើ​រណ​សិរ្ស នាំ​ឲ្យ​ការ​ធ្វើ​ចលនា​ទ័ព​មិន​អាច​ធ្វើ​លឿន​ទៅ​បាន​​និង​មិន​អាច​ប្រើ​កង​ទាហាន​ច្រើន​ឡើយ​ ។ កងទ័ព​រុ​ស្ស៊ី កាលពី​ថ្ងៃ​ទី​២៨​កញ្ញា​ បាន​វា​ប្រហារ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​អ៊ុយ​ក្រែ​ន ស្ថិត​នៅ​កណ្ដាល​ក្រុង​គៀវ ខណៈ​ក្រុង​មូ​ស្គូ​បើក​រលក​ថ្មី​នៃ​ការ​វាយ​ប្រហារ​បង្ហូរឈាម​ក្នុង​ប្រទេស​នេះ​។ យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ថា ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ចុង​ក្រោយ​ទាំងនោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់ ​និង​របួស​ច្រើន​សិប​នាក់​ ។

អ្នកនាំពាក្យ​ផ្នែក​សភាពការណ៍​បន្ទាន់​អ៊ុយ​ក្រែ​ន​រាយការណ៍​ថា ដ្រូ​ន​ប្រតិកម្ម​មួយ​គ្រឿង​របស់​រុ​ស្ស៊ី​ ​បាន​វាយប្រហារ​ចំ​អគារ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​នេះ​ ដោយនៅ​ក្បែរ​អគារ​នេះ មិន​មាន​ទីតាំង​យោធា​ណាមួយ​ឡើយ​។ ការ​វាយប្រហារ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​ហើយ​៦​នាក់​ទៀត​រង​របួស​ ។ អគារ​បណ្ឌិតសភា​នោះ​ ត្រូវ​ភ្លើង​ឆេះ​បញ្ចេញ​ផ្សែង​ខ្មៅខ្មួល​ខ្មាញ់​ ។

ចំណែក​អភិបាលក្រុង​គៀវ ​លោក​វី​តា​លី​គ្លី​ត​ស្កូ​គូសបញ្ជាក់​ថា ការ​វាយប្រហារ​របស់​រុ​ស្ស៊ី ​ប្រឆាំង​រដ្ឋធានី​អ៊ុយ​ក្រែ​ន បណ្ដាល​ឲ្យ​មនុស្ស​១៩​នាក់​រង​របួស​ ក្នុង​នោះ​មាន​កុមារ​៣​នាក់ ​។ ចំណែក​មនុស្ស​៣​នាក់ ​ក៏​ត្រូវ​ស្លាប់​ដែរ ក្នុង​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី លើ​តំបន់​ដទៃ​ទៀត​នៃ​ក្រុង​គៀវ​នា​ពេល​យប់​ ។ ការ​វាយប្រហារ​ទាំងនោះ​ ក៏​បណ្ដាល​ឲ្យ​មនុស្ស​៨​នាក់​ទៀត​រង​របួស​ដែរ​។ ម្យ៉ាងវិញទៀត​មនុស្ស​៣​នាក់​ ស្លាប់​និង​១២​នាក់​រង​របួស ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​ប្រឆាំង​ក្រុង​ឌី​នី​ប្រូ​ ។ ការ​វាយប្រហារ​នេះ​បណ្ដាល​ឲ្យ​ឆេះ​អគារ​រដ្ឋបាល​មួយ​ ។

ចំណែក​កងទ័ព​អ៊ុយ​ក្រែ​ន​វិញ ​នា​ថ្ងៃ​ទី​២៨​ កញ្ញា បាន​វាយប្រហារ​រោងចក្រ​ការពារ​២​របស់​រុ​ស្ស៊ី​ នៅ​តំបន់​ទូ​ឡា​ និង​តំបន់​វ៉ា​រ៉ូ​នី​យ៉េ​វ កាលពី​យប់​ថ្ងៃ​ទី​២៧ ​កញ្ញា​ ។ អ៊ុយ​ក្រែ​ន​នៅ​វាយប្រហារ​បណ្ដា​ទីតាំង​ប្រេង​រុ​ស្ស៊ី​​នៅ​តំបន់​ក្រា​ស្នូ​ដា​ផង​ដែរ ​៕