ជលផលខេត្តកំពង់ស្ពឺ ចុះបង្ក្រា.បឧបករណ៍នេសាទស្បៃមុងខុសច្បាប់ នៅក្នុងស្រុកសំរោងទង
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ កម្លាំងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានចុះបង្ក្រាប និងរុះរើឧបករណ៍នេសាទស្បៃមុងខុសច្បាប់ នៅក្នុងស្រុកសំរោងទង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចប្រឡាយធំ ក្នុងភូមិស្រែចែង ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ស្ពឺ បាននិយាយឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក យឹម ណន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ រួចមក ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសំរោងទង បានចុះរុះរើឧបករណ៍នេសាទខុសច្បាប់នៅចំណុចប្រឡាយធំ ភូមិស្រែចែង ឃុំរលាំងចក ស្រុកសំរោងទង ដោយធ្វើការដកហូតបានរបាំងស្បៃមុងបានចំនួន១២០ម៉ែត្រ, លូចំនួន៣មាត់, បង្គោលចម្រឹង ចំនួន៣៥ដើម និងបានលែងត្រីធម្មជាតិប្រមាណ២គីឡូក្រាមចូលក្នុងប្រភពទឹកធម្មជាតិវិញ។
មន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ចំណែកវត្ថុតាងស្បៃមុង រួមជាមួយឧបករណ៍ផ្សេងៗទៀត ត្រូវបានយកមករក្សាទុកនៅខណ្ឌរដ្ឋបាលជលផលកំពង់ស្ពឺបណ្តោះអាសន្ន ៕





ចែករំលែកព័តមាននេះ