ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពស់​ទឹកស្ទឹង​សង្កែ​ថយ​ចុះ​ជិត​កន្លះ​ម៉ែត្រ ​ខណៈ​ជំនន់​ទឹក​នៅ​ក្នុងភូមិ​ និង​តាម​ដងផ្លូវ​នានា​នៅ​លិចលង់​នៅឡើយ

1 ថ្ងៃ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៩ កញ្ញា នេះ​ ស្ថានភាព​ទឹកស្ទឹង​សង្កែ បាន​ស្រក​​ចុះ​ពី​កម្ពស់​១៤.២០​ម៉ែត្រ មក​ត្រឹ​ម​១៣.៨០​ម៉ែត្រ  ប៉ុន្តែ​ជំនន់​ទឹក​ដែល​ហូរហៀ​រធ្លាយ​ចេញពី​ស្ទឹង ធ្វើឲ្យ​លិចលង់​លំនៅ​ឋាន និង​តាម​បណ្ដា​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង​បាត់ដំបង ហាក់​មានការ​ស្រក​ចុះ​យឺត ខណៈ​លើ​កំណាត់​ផ្លូវ​មួយ​ចំ​នួ​​ន​អា​ជ្ញា​ធរ​នៅ​បន្ត​បិទ​ការ​ឆ្លងកាត់​នៅឡើយ​ ។

​បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ជំំ​ន​ន់​ទឹក​ដែល​លិចលង់​លើ​ដងផ្លូវ​មួយ​ចំនួន​ នៅ​រ៉​ប​មាត់​ស្ទឹង បាន​ស្រក​ចុះ​ច្រើន  ប៉ុន្តែ​តាម​បណ្ដា​ផ្លូវ​ដទៃ​ទៀត​នៅ​ក្នុងភូមិ ដែល​នៅ​ឆ្ងាយ​ពី​ដងស្ទឹង​បន្តិច ហាក់​នៅ​លិចលង់​នៅឡើយ​ ។ ​កំណាត់​ផ្លូវ​មួយ​ចំនួន​បាន​និង​បន្ត​បិទ​ការ​ឆ្លងកាត់​នៅឡើយ ​។  លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​ សាលារៀន​មួយ​ចំនួន​ស្ថិត​នៅ​ក្នុង​ទឹកជំនន់ ដែល​កំពុង​​ស្រក​ស​ន្សឹ​ម​ៗ​​ទៅ​តាម​ប្រព័ន្ធ​លូ​ ដែល​មាន​ទំហំ​មិន​បរិមាណ​នឹង​ទំហំ​ទឹក​ ។ ​

ដោយឡែក​ នៅ​តំបន់​បែក​ខាងលើ​នៃ​ដងស្ទឹង​សង្កែឯណោះ​វិ​ញ ។ ជា​ពិសេស ​ស្រុក​សំឡូត  ស្រុក​​រតន​មណ្ឌល និង​ស្រុក​បាណ​ន់​ ។ ​បើ​តាម​អាជ្ញាធរ​តាម​បណ្ដា​ស្រុកបាន​ផ្ដល់​ដំ​ណឺង​បឋម​ថា ជំនន់​ទឹកបាន​ស្រក​ចុះ​ស្ទើរ​ពី​តាម​បណ្ដា អូរ ព្រែក និង​តាម​ដងស្ទឹង​នានា​ផង  ហើយ​ភ្លៀង​ក៏​ធូរស្បើយ​ច្រើន​ដែរ  ដូច្នេះ​ សន្ទុះ​ទឹកជំនន់ ហាក់​បាន​ធូរស្រាល​អស់ហើយ​នៅ​តំបន់​ប៉ែក​ខាងលើ​ ។ ​ រីឯ​«​ទំនប់​ទឹក​ពហុ​បំណង​បាត់ដំបង​» ដែល​ជា​ប្រភព​ស្ដុក​ទឹក​ដ៏​ធំ​នៅ​ស្រុក​រតន​មណ្ឌល ក៏​បាន​ស្រក​ចុះ​ច្រើន​ណាស់​ដែរ​ ។ នេះ​បើ​តាម​មន្ត្រី​ជំនាញ​បាន​និយាយ​ ។

​បើ​ទោះជា​តាម​បណ្ដា​ស្រុក​នានា​នៅ​ប៉ែក​ខាងលើ បាន​ថមថយ​នៃ​ជំនន់​ទឹកភ្លៀង​នេះ​ក្ដី  ប៉ុន្តែ​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ឯក​ភ្នំ ជំនន់​ទឹកស្ទឹង​នៅ​តែ​បន្ត​លិចលង់​នៅឡើយ ព្រោះ​ស្រុក​ឯក​ភ្នំ ជា​តំបន់​ទំនាប និង​ស្ថិត​នៅ​ប៉ែក​ខាងក្រោម នៃ​ដងស្ទឹង​សង្កែ​ ។  ដូច្នេះ​ ជំនន់​ទឹក​ដែល​​ហូរ​ធ្លាក់​ចុះ​ពី​តំបន់​ខាងលើ វា​នឹង​សំ​យ៉ុ​ង​ធ្លាក់​ទៅ​កាន់​ស្រុក​ឯក​ភ្នំ ទើប​ជំនន់​ទឹកស្ទឹង​នៅ​ក្នុងស្រុក​មួយ​នេះ រង​គ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ ។  ប៉ុន្តែ​យ៉ាងណា ជំនន់​ទឹកស្ទឹង​សង្កែ បាន​ថយ​ចុះ​ច្រើន​ហើយ  តែបើ​ភ្លៀង​នៅ​តែ​បន្ថែម​មក​ទៀត ទឹកស្ទឹង​នឹង​​ហក់​ឡើង​វិញ​ភ្លាម​ដែរ ​៕