ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​អន្តរជាតិ ចុះ​វាយតម្លៃ​ការងារ​សង្គ្រោះ​បន្ទាន់​នៅ​ប្រាសាទព្រះវិហារ

2 ថ្ងៃ មុន

ខេត្តព្រះវិហារ ៖ នៅ​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៦​នេះ អ្នកជំនាញ​ការ​អា​ដ​ហុ​ក នៃ​អាយ​ស៊ី​ស៊ី​-​ព្រះ​វិហារ បាន​ចុះ​ពិនិត្យ​វាយតម្លៃ​វឌ្ឍនភាព​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​ក្នុង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ និង​បាន​ផ្តល់​អនុសាសន៍​ដល់​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ចំពោះ​ការងារ​អភិរក្ស​នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ រួម​មាន ប្រាសាទខ្នារ ប្រាសាទគោក​គ្រង ប្រាសាទក្រចាប់ ប្រាសាទ​បល្ល័ង្ក​ត្បូង ប្រាសាទក្រហម​ក្នុង​បរិវេណ​ប្រាសាទ​រួម និង​ប្រាសាទប្រាំ ព្រមទាំង​ការ​រៀបចំ​វង់​ទស្សនា​ទេសចរ​ផង​ដែរ ។

បន្ទាប់​មក​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ គណៈប្រតិភូ​ជំនាញការ​អា​ដ​ហុ​ក អាយ​ស៊ី​ស៊ី​-​ព្រះ​វិហារ បាន​បន្ត​ទស្សនកិច្ច​ទៅ​កាន់​ប្រាសាទព្រះវិហារ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​សង្គ្រោះ​បន្ទាន់​ប្រាសាទព្រះវិហារ ចាប់ពី​ចំណុច​ពើយតាឌី គោ​បុ​រៈ​ទី​១ ដល់ទី​៥ រង​ការ​ខូចខាត​ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ​កាលពី​ឆ្នាំ​២០២៥​កន្លង​ទៅ និង​ការ​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​ចេញពី​ប្រាសាទព្រះវិហារ​។ នា​ឱកាស​នោះ​អ្នក​ជំនាញការ បាន​ផ្តល់​អនុសាសន៍​បន្ថែម​ទៅ​លើ​ទីតាំង​មាន​ហានិភ័យ​ខ្ពស់​ដែល​អ្នកបច្ចេកទេស​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​បាន​ទល់​ទ្រ​រួច និង​ទីតាំង​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ធ្វើការ​អភិរក្ស​ទល់​ទ្រ​បន្ត​ទៀត ៕