រាជធានីភ្នំពេញ ៖ សន្និសីទត្រួតពិនិត្យឡើងវិញ លើកទី៣ នៃការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម បានចេញថ្លែងការណ៍ថ្កោលទោសចំពោះតួអង្គណាក៏ដោយ គ្រាប់បែកចង្កោមប្រភេទណាក៏ដោយ និងទម្រង់ប្រើប្រាស់បែបណាក៏ដោយ ត្រូវតែបញ្ឈប់ និងត្រូវតែគោរពតាមកាតព្វកិច្ចច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស។
លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា ៖ សន្និសីទត្រួតពិនិត្យឡើងវិញ លើកទី៣ នៃការអនុវត្តអនុសញ្ញាអន្តរជាតិ ស្តីពីការហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម ដែលបានប្រព្រឹត្តទៅនៅក្រុងវៀងចន្ទន៍ ប្រទេសឡាវ កន្លងទៅថ្មីៗនេះ បានចេញថ្លែងការណ៍ថ្កោលទោសចំពោះតួអង្គណាក៏ដោយ គ្រាប់បែកចង្កោមប្រភេទណាក៏ដោយ និងទម្រង់ប្រើប្រាស់បែបណាក៏ដោយ… ត្រូវតែបញ្ឈប់ និងត្រូវតែគោរពតាមកាតព្វកិច្ចច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស ។
លោកបានបន្តថា ដូចនេះ ការប្រើប្រាស់គ្រាប់បែកចង្កោមប្រភេទ M42, M46 និង M85 ប្រមាណ ៦-៧ លានគ្រាប់បែកចង្កោមរបស់ទាហានថៃ មកលើបូរណភាពទឹកដីកម្ពុជា វីរកងទ័ព/វីរនគរបាលកម្ពុជា ជាពិសេសប៉ះពាល់គោលដៅស៊ីវិលដោយផ្ទាល់ ដោយមានភូមិចំនួន ៣៤៩ភូមិ (ស្រាវជ្រាវរួចរាល់ ៣៣៥ភូមិ) ផ្ទៃដីរងផលប៉ះពាល់ជិត ៣០ម៉ឺនហិកតា មានជាង ៩ម៉ឺនគ្រួសារ ស្មើនឹងប្រជាពលរដ្ឋចំនួនប្រមាណជាង ៣៥ម៉ឺននាក់។ ក្នុងនោះក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដល់សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព វត្តអារាម ដីស្រែចម្ការ ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិលទូទៅ នេះជាទង្វើប្រឆាំង និងរំលោភបំពានច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សយ៉ាងពិតប្រាកដ ៕













ចែករំលែកព័តមាននេះ