ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានអះអាងថា ព្យុះទី២៦ ឈ្មោះ ស៊ូរីហ្គាអេ បានបន្ថយឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា បន្តិចហើយ ។

ក្រោមឥទ្ធិពលនៃព្យុះនេះ ខេត្តចំនួនយ៉ាងហោចណាស់ ១០ បានរងគ្រោះដោយជំនន់ទឹកភ្លៀងដោយអន្លើរ ប៉ុន្តែយ៉ាងណាក៏ដោយក្រសួងបានប្រកាសថា ពីថ្ងៃទី២៨ ដល់៣០ ខែកញ្ញា ព្យុះនេះ បានកំពុងតែបន្ថយឥទ្ធិពល ។
ប្រភពដដែលបានបន្តថា នៅក្នុងអំឡុងពេលនេះ តំបន់វាលទំនាប និងមាត់សមុទ្រ អាចនៅសល់បាតុភូតជាភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ត្រឹមតែ៣០ភាគរយទេ ហើយតំបន់ខ្ពង់រាបចុះមកនៅ៤០ភាគរយ ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គិតត្រឹមតែថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ជំនន់ទឹកភ្លៀងបានកំពុងតែបង្កផលប៉ះពាល់ដល់ពលរដ្ឋ នៅក្នុងផ្នែកខ្លះនៃខេត្តចំនួន១០ ។
ខេត្តដែលកំពុងតែរងគ្រោះមានដូចជា ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម បាត់ដំបង ប៉ៃលីន ពោធិសាត់ ព្រះវិហា សៀមរាប និង បន្ទាយមានជ័យ ៕
ចែករំលែកព័តមាននេះ