ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃបាន​ចេញ​បទ​បញ្ជា​ឱ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ទូ​ទាំង​ប្រទេស ​ផ្អាក​ការ​​ចាប់​ផាកពិន័យ​បទ​ល្មើ​ស​ចរាចរណ៍​មួយ​ចំនួន​នៅ​លើ​ដងផ្លូវក្នុងរដូវ​ភ្ជុំបិណ្ឌ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ បាន​ចេញ​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ទូ​ទាំង​ប្រទេស ត្រូវ​ផ្អាក​ការ​​ចាប់​ផាក​ពិ​ន័យ​បទល្មើស​ចរាចរណ៍​មួយ​ចំនួន​នៅ​លើ​ដងផ្លូវ ​។

នៅ​ក្នុង​ចំណោម​បទល្មើស​ចរាចរណ៍​ដែល​តម្រូវ​ឲ្យ​ផ្អាក​នោះ រួម​មាន​ទាំង​ការ​ចាប់​ល្បឿន​ហួស​កំណត់ ដែល​នៅ​លើ​បណ្តាញ​សង្គម តែងតែ​ឃើញ​បងប្អូន​បាន​ចែកចាយ​ជា​ច្រើន​ ។

លោក ទូច សុខ​: អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​ថា ក្រោយ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង និង​ជំនាញ​, អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​ឲ្យ​ផ្អាក​បណ្តោះអាសន្ន​ចំពោះ​ការ​ចាប់​ផាកពិន័យ​បទល្មើស​ចរាចរណ៍​លើ​ដងផ្លូវ​មួយ​ចំនួន ពោល​ទុក​តែ ២​បទ ល្មើស​​ប៉ុណ្ណោះ ដែល​នគរបាល​ចរាចរណ៍​នៅ​បន្ត​ចាប់​ផាក គឺ​បើក​បញ្ច្រាសទិស​ចរាចរណ៍ និង​ការ​រំលោភ​ភ្លើង​សញ្ញា​ចរាចរណ៍​ ។

អ្នកនាំពាក្យ​រង​ក៏​សូម​បងប្អូន​ដែល​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត នា​រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ត្រូវ​​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចៀសវាង​កើត​គ្រោះថ្នាក់ ហើយ​ត្រូវ​រួម​គ្នា​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ប្រសិទ្ធភាព បើ​ទោះបី​បទល្មើស​ចរាចរណ៍​មួយ​ចំនួន ត្រូវ​បាន​ផ្អាក​ក៏​ដោយ​សំខាន់​បើកបរ​ឲ្យ​មាន​សុវត្ថិភាព​ ដើម្បី​ខ្លួនឯង​ គ្រួសារ និង​អ្នក​ដទៃ​ ។

ជាមួយ​គ្នា​នោះ​ដែរ ​អ្នកនាំពាក្យ​រង​បាន​លើក​ឡើង​ថា ​នៅ​លើ​ផ្លូវជាតិ​ដែល​បង​ប្អូន​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​, បើសិន​ឃើញ​គោល​ដៅ​ណាមួយ​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ចាប់​ផាក​ល្បឿន​ទៀត សូម​បងប្អូន​យក​វី​ដេ​អូ​នេះ​ ឲ្យ​នគរបាល​ចរាចរណ៍​ស្តាប់ និង​ប្រាប់​ថា​ នេះ​ជា​ការ​ណែនាំ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ ចៀសវាង​មន្ត្រី​ខ្លះ​នៅ​បន្លំ និង​ធ្វើ​ខុស​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​។

ជាង​នេះ ​សូម​ជូនពរ​បងប្អូន​មាន​សុវត្ថិ​ភាព​តាម​ផ្លូវ និង​ជួប​តែ​សំណាងល្អ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ៕