ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ រុស្ស៊ីវាយប្រហារលើមជ្ឈមណ្ឌលទិន្នន័យយោធា ខណៈប្រព័ន្ធការពារអាកាសស្ទាក់កម្ទេចដ្រូនអ៊ុយក្រែន៤៣គ្រឿង

2 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​​ថ្លែង​ កាលពី​ថ្ងៃ​ទី​២៧​ កញ្ញា​ ថា កងទ័ព​ខ្លួន​បាន​វាយប្រហារ​បណ្ដា​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​ក្រុមហ៊ុន ​OMEGA TELECOM និង​ KYIVSTAR ក្រុង​គៀវ ដែល​ផ្ដល់​សេវាកម្ម​អ៊ី​​ន​ធើ​រ​ណេ​ត​កម្រិត​ខ្ពស់ សម្រាប់់​ការ​​ប្រើប្រាស់​របស់​កងទ័ព​អ៊ុយ​ក្រែ​ន ​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ក្រសួង​នោះ​​គូសបញ្ជាក់​ថា កងទ័ព​រុ​ស្ស៊ី​ ​បន្ត​វាយប្រហារ​បណ្ដា​មជ្ឈមណ្ឌល​គមនាគមន៍ ​និង​ភស្ដុ​ភារ​អ៊ុយ​ក្រែ​ន ព្រមទាំង​បណ្ដា​នាវា ដែល​បម្រើ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​ ។ ក្រសួង​នោះ​បញ្ជាក់​ទៀត​ថា ការ​វាយប្រហារ​ដោយ​បណ្ដា​ប្រតិបត្តិ​ករ​ណ៍​ដ្រូ​ន​រុ​ស្ស៊ី ​GERAN ប្រឆាំង​មជ្ឈមណ្ឌល​ទិន្នន័យ​ទាំងនោះ នាំ​ឲ្យ​ស្ទះ​ដល់​សេវាកម្ម​អ៊ីន​​ធើ​រ​ណេ​ត​ប្រើប្រាស់​ដោយ​បុគ្គលិក​យោធា​អ៊ុយ​ក្រែ​ន និង​បណ្ដាល​ឲ្យ​ពួក​គេ​វិលក្បុង​ ។

ម្យ៉ាងវិញទៀត​​ ប្រព័ន្ធ​ការពារ​អាកាស​រុ​ស្ស៊ី​ បាន​ស្ទាក់​កម្ទេច​ដ្រូ​ន​អ៊ុយ​ក្រែ​ន​៤៣​គ្រឿង​​ពីលើ​បណ្ដា​តំបន់​រុ​ស្ស៊ី ​និង​សមុទ្រ​ខ្មៅ​៕