ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេសថៃ៖ ទឹកជំនន់ពីភ្លៀងធ្លាក់ខ្លាំង ស.ម្លា.ប់មនុស្ស​៨នាក់ និងប៉ះពាល់ពលរដ្ឋជាង១,៧លាននាក់ទូទាំងប្រទេស

2 ថ្ងៃ មុន

ប្រទេស​ថៃ ៖ មនុស្ស​យ៉ាងតិច​៨​នាក់បាន​ស្លាប់​នៅ​ថៃ ចាប់តាំងពី​ថ្ងៃ​ទី​១៦​ កញ្ញា​ មក ដោយសារ​ទឹកជំនន់​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​។ នេះ​ជា​ការ​អះអាង​ នា​ថ្ងៃ​ទី​២៨​ កញ្ញា​ របស់​រដ្ឋាភិបាល​ថៃ​ ។ ក្រុង​បាងកក​ ត្រូវ​ទឹក​ជន់​លិច​​ហើយ​ប្រកាស​ពី​គ្រោះ​មហន្ត​រ៉ា​យ តែ​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ពី​មនុស្ស​ណា​ម្នាក់​ស្លាប់​បន្តទៀត​នៅឡើយ​ទេ ។ បណ្ដា​អ្នកកាសែត​កំណត់​ឃើញ​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​ និង​ទឹក​ជន់​លិច យ៉ាង​ហោច​ណាស់​ ក្នុង​សង្កាត់​៤​ នា​ភាគ​ខាងកើត​ក្រុង​នេះ​។ ប្រជាជន​ត្រូវ​ដើរ​ឆ្លង​កាត់ទឹក​ដែល​មាន​ជម្រៅ​ដល់​ត្រឹម​​ច​ង្គេះ​ ។

មនុស្ស​៨​នាក់​ស្លាប់​នៅ​បណ្ដា​ខេត្ត​ភាគ​ខាងកើត​ប្រទេស​ (៥​នាក់​ស្លាប់​​នៅ​ខេត្ត​សា​កែវ ២​នាក់​នៅ​ចាន់​ថា​ប៊ូ​រី និង​ម្នាក់​នៅ​សា​រ៉ា​ប៊ូ​រី​) តែ​អាជ្ញាធរ​មិន​បាន​ផ្ដល់​ភាព​ក​ម្អិ​ត​ឡើយ​ ។ នៅ​ក្រុង​បាងកក​ មនុស្ស​ជាង​៥០០.០០០​គ្រួសារ និង​មនុស្ស​១,៧​លាន​នាក់​ក្នុង​ខេត្ត​២៧​​របស់​ប្រទេស រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់ ​។ ក្រោយ​រយៈពេល​៤៨​ម៉ោង​នៃ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​លិច​ផ្ទះសម្បែង ហាង​ទំនិញ​ និង​ផ្លូវថ្នល់​ទាំងឡាយ​​នៃ​ក្រុង​បាងកក ហើយ​អាជ្ញាធរ​ក្រុង​នោះ​ នា​ថ្ងៃ​ទី​២៦​ កញ្ញា​ បាន​ប្រកាស​អាសន្ន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ក្នុង​រាជធានី​ទាំងមូល​ ។ បណ្ដា​សាលារៀន​ត្រូវ​បិទទ្វារ ហើយ​ការងារ​ត្រូវធ្វើ​តាម​អន​ឡាញ​ ។

ភ្លៀង​ធ្លាក់​ខ្លាំង​​ក្នុង​កម្រិត​ដល់​៣០០​មី​ល្លី​ម៉ែត្រ​​ក្នុង​រាជធានី រវាង​រសៀល​ថ្ងៃ​ទី​២៤​ កញ្ញា​ និង​ព្រឹក​ថ្ងៃ​ទី​២៦​ កញ្ញា​។ គេ​មិន​ដែល​ឃើញ​ទឹកជំនន់់​ខ្លាំង​បែប​នេះ ​ទាល់តែ​សោះ​នៅ​បាងកក ចាប់តាំងពី​១៥​ឆ្នាំ​មក​ហើយ​ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នក នាំពាក្យ​រដ្ឋាភិបាល​ថៃ​ថ្លែង​ថា តំបន់​មួយ​ចំនួន​នៃ​ក្រុង​បាងកក នៅ​ប្រឈម​មុខ នឹង​ទឹកជំនន់​កម្រិត​ខ្ពស់​នៅឡើយ​។

គួរ​រំឭក​ថា ​កាលពី​ឆ្នាំ​២០១១​ នៅ​ប្រទេស​ថៃ​ទាំងមូល​ជួប​ប្រទះ​ទឹកជំនន់​អាក្រក់​បំផុត បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ដល់​ជាង​៥០០​នាក់ ហើយ​ផ្ទះសម្បែង​ច្រើន​លាន​ខ្នង​រង​ការ​ខូចខាត​។

រដ្ឋបាល​ក្រុង​បាងកក​បាន​ប្រកាស​ពី​គ្រោះ​មហន្តរាយ​ធម្មជាតិ​ក្នុងស្រុក​៥០​នៃ​ក្រុង​នេះ​។ ផ្លូវ​ទាំងឡាយ​នៃ​ក្រុង​បាងកក ត្រូវ​ទឹក​ជន់​លិច ហើយ​មនុស្ស​ម្នា​ដើរ​កាត់ទឹក​ត្រឹម​ជង្គង់ និង​កន្លែង​ខ្លះ​ដល់​ត្រឹម​ចង្កេះ​ ៕

​