ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយរកមិនសូវបាន នាំឱ្យតម្រូវការទូរស័ព្ទមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់

2 ថ្ងៃ មុន

ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៦ តម្រូវការ​ទូរស័ព្ទ​មក​បំពេញតម្រូវការ​នៅ​ទីផ្សារ​នៅ​កម្ពុជា បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។

ស្ថិតិ​មួយ​ដែល​ទទួល​បាន កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៦ បាន​ឲ្យ​ដឹង​ថា ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០២៦ កម្ពុជា​នាំ​ចូល​ទូរស័ព្ទ មាន​តម្លៃ​ត្រឹមតែ​១៦,៣៧ លាន​ដុល្លារ​ទេ គឺ​ធ្លាក់​ចុះ​ប្រមាណ​ជា​ជិត​៣៣​ភាគរយ​។

គួរ​រំលឹក​ថា កាលពី​អំឡុង​ពេល​ដដែល នៅ​ក្នុង​ឆ្នាំ​២០២៥ កម្ពុជា​នាំ​ចូល​ទូរស័ព្ទ​គ្រប់​ប្រភេទ មាន​តម្លៃ​ដល់​ទៅ​ជាង​២៤​លាន​ដុល្លារ ។

អ្នកវិភាគ​និយាយ​ថា ការ​នាំ​ចូល​ទូរស័ព្ទ​ធ្លាក់​ចុះ អាច​មក​ពី​ការ​ថយ​ចុះ​នៃ​តម្រូវការ​ក្នុងស្រុក ដែល​បណ្តាល​មក​ពី​ការ​រក​លុយ​មិនសូវ​បាន ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន ។ ប្រភព​នាំ​ចូល​ទូរស័ព្ទ​មក​កាន់​កម្ពុជា​នៅ​ពេល​នេះ មួយ​ចំនួន​ធំ គឺ​នាំ​ចូល​មក​ពី​ចិន ៕